ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​បង្ហាញ​ថា អ្នក​ជិះឡាន​ទំនើប​មាន​ចរិត​មិនសូវ​ល្អ​ទេ

4 ឆ្នាំ មុន

បើ​យោង​តាម​ការ​សិក្សា​ពីរ​ដាច់​ដោយឡែក គេ​បាន​រក​ឃើញ​ថា អ្នកបើកបរ​យានយន្ត​ដែល​មាន​តម្លៃ​ថ្លៃ មិនមែន​ជា​មនុស្ស​ល្អ​ទេ ​។ ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Nevada បាន​អះអាង​ថា​អ្នកបើកបរ​ទាំងនេះ​មិនសូវ​ចេះ​ឈប់​ឱ្យ​អ្នក​ថ្មើរជើង​ឆ្លងផ្លូវ​ទៅ​មុន​នោះ​ទេ​។ ស្រ​ដៀង​គ្នា​នេះ​ដែរ ការ​សិក្សា​នៅ​ហ្វាំ​ង​ឡង់​នា​ពេល​ថ្មី​ៗ​នេះ…

បើ​យោង​តាម​ការ​សិក្សា​ពីរ​ដាច់​ដោយឡែក គេ​បាន​រក​ឃើញ​ថា អ្នកបើកបរ​យានយន្ត​ដែល​មាន​តម្លៃ​ថ្លៃ មិនមែន​ជា​មនុស្ស​ល្អ​ទេ ​។ ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Nevada បាន​អះអាង​ថា​អ្នកបើកបរ​ទាំងនេះ​មិនសូវ​ចេះ​ឈប់​ឱ្យ​អ្នក​ថ្មើរជើង​ឆ្លងផ្លូវ​ទៅ​មុន​នោះ​ទេ​។ ស្រ​ដៀង​គ្នា​នេះ​ដែរ ការ​សិក្សា​នៅ​ហ្វាំ​ង​ឡង់​នា​ពេល​ថ្មី​ៗ​នេះ (​មក​ពី​សាកលវិទ្យាល័យ Helsinki) បាន​រក​ឃើញ​លទ្ធផល​ដូច​គ្នា ដោយ​ផ្អែក​លើ​ការ​ស្ទាបស្ទង់​មតិ​លើ​ម្ចាស់​រថយន្ត​ទំនើប​ចំនួន ១៨៩២​នាក់ ជា​ពិសេស​ម្ចាស់​រថយន្ត BMW ឬ Audi​។

យោង​តាម​ការ​សិក្សា​របស់​សាកល​វិទ្យា Nevada លទ្ធភាព​នៃ​ការ​បន្ថយល្បឿន​ឱ្យ​អ្នក​ថ្មើរជើង​ឆ្លងផ្លូវ មានការ​ថយ​ចុះ​៣% ប្រសិនបើ​រថយន្ត​មាន​តម្លៃលើស​គ្នា​១០០០​ដុល្លារ​។ ពោល​គឺ រថយន្ត​កាន់តែ​ថ្លៃ គឺ​កាន់តែ​បើក​មិន​បង្អង់​ល្បឿន​សម្រាប់​អ្នក​ឆ្លងផ្លូវ​។ ដោយឡែក អ្នកបើកបរ​រថយន្ត​ធូរ​ថ្លៃ គឺ​មាន​ភាគរយ​បន្ថយល្បឿន​ច្រើន​សម្រាប់​អ្នក​ថ្មើរជើង​។

លោក Jan-Erik Lonnqvist សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​សង្គម​មក​ពី​សាកលវិទ្យាល័យ​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា អ្នក​ដែល​ទំនង​បើក​មិន​គោរព​ភ្លើងស្តុប មិន​ឈប់​ឱ្យ​អ្នក​ឆ្លងផ្លូវ​ទៅ​មុន ឬ​ក៏​បើក​លឿន​មិន​គិត ភាគច្រើន​គឺជា​ម្ចាស់​រថយន្ត​ថ្លៃ​ៗ ជា​ពិសេស​គឺ​រថយន្ត​របស់​អា​ល្លឺ​ម៉​ង់​» ។

លទ្ធផល​នេះ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​ជា​មនុស្ស​រឹងរូស ឬ គ្មាន​ចិត្ត​អាណិតអាសូរ ភាគច្រើន​គឺជា​អ្នក​ដែល​មាន​រថយន្ត​ថ្លៃ​ជិះ​។ ការ​សិក្សា​របស់​សាកលវិទ្យាល័យ Nevada បាន​អះអាង​ថា នេះ​គឺ​មក​ពី​អារម្មណ៍​មោទនភាព​លើ​ខ្លួនឯង ហើយ​មិនសូវ​ខ្វល់​ពី​អ្នក​ថ្មើរជើង​។

តើ​អ្នក​ទាំងអស់​គ្នា​សង្កេត​ឃើញ​ថា​ ដូចនឹង​ការ​ស្រាវជ្រាវ​នេះ​​ឬទេ?

អត្ថបទសរសេរ ដោយ