ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច ៖ ទោះបី​គ្មាន​បក្ស​ប្រឆាំង​ក៏​មិន​ជិះសេះ​លែងដៃ​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ទោះបីជា​គ្មាន​គណបក្សប្រឆាំង​ក៏​ដោយ​ក៏​បក្ស​កាន់​អំណាច​មិន​ជិះសេះ​លែងដៃ​ក្នុង​ការ​ដឹកនាំ​ប្រទេស​នោះ​ទេ​។ សម្តេច​ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ទោះបីជា​គ្មាន​គណបក្សប្រឆាំង​ក៏​ដោយ​ក៏​បក្ស​កាន់​អំណាច​មិន​ជិះសេះ​លែងដៃ​ក្នុង​ការ​ដឹកនាំ​ប្រទេស​នោះ​ទេ​។ សម្តេច​ស ខេ​ង បាន​លើក​ឡើង​ក្នុង​ប្រកាស​ចូល​កាន់​ដំណែង​អភិបាល​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ស្វាគមន៍​ចំពោះ​ការ​ដាក់​បញ្ចូល​រាល់​សេវា​សំខាន់​ៗ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ ។

សម្ដេច​ឧបនាយករដ្ឋមន្ដ្រី​បញ្ជាក់​ថា ៖« ទោះបី​គ្មាន​គណបក្សប្រឆាំង​ដែល​រំលាយ​នា​ពេល​កន្លង​ទៅ​មិន​ត្រូវ​ជិះសេះ​លែងដៃ​ឡើយ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​គ្រប់ពេលវេលា​» ។ សម្ដេច ស ខេ​ង មាន​ប្រសាសន៍​ថា​«​យើង​មិន​ត្រូវ​ភ្លេច​ៗ​ទេ​ថា ឥឡូវ​នឹង​អត់​មាន​បក្ស​ប្រឆាំង អត់​មាន​អីចឹង យើង​ជិះសេះ​លែងដៃ​អាហ្នឹង​ទស្សនៈ​បែប​នេះ​ខុស​ហើយ​» ។ សម្ដេច​បន្ដ​ថា គោលការណ៍​នា​ពេល​នេះ​ត្រូវ​ប្រឆាំង​ចលនា​ទាំងអស់​ដែល​អាច​ប៉ះពាល់​ដល់​សន្ដិភាព​ជាតិ ។ សម្ដេច​ឧទាហរណ៍ ការ​បង្កើត​កម្លាំងប្រដាប់អាវុធ​ដោយ​ខុសច្បាប់ ឬ​ចលនា​ធ្វើ​អ​ស្ថេ​រ​ភាព ដើម្បី​ឈាន​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាម​រយៈ​បដិវត្តន៍​ពណ៌​របស់​ក្រុមប្រឆាំង​ដូច្នេះ​ត្រូវ​មាន​វិធាន​គ្រប់ពេលវេលា​ផង​ដែរ ។

បន្ថែម​ពី​នេះ​សម្ដេច​រំលឹក​ថា ព្រឹ​តិ្ត​ការណ៍​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ​ក្រុម​ទណ្ឌិត សម រ​ង្ស៊ី ដែល​មាន​គម្រោង​ចូល​ស្រុក​ខ្មែរ​វិញ​ត្រូវ​បាន​បរាជ័យ​ដោយ​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ។ សម្ដេច​ថា ក្រុម​ទណ្ឌិត សម រ​ង្ស៊ី ចូល​មក​ថ្ងៃ​ទី​៩ វិច្ឆិកា មិនមែន​ដូច​ឆ្នាំ​២០១៣​ឡើយ គឺ​មក​ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ។ ដើម្បី​ឲ្យ​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដឹង​កាន់តែ​ច្បាស់ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ឲ្យ​ដឹង​ថា «​ការ​ធ្វើ​ឲ្យ​បាត់​ស្ថេ​រ​ភាព ឬ​មួយ​ក៏​បដិវត្តន៍​ពណ៌​វា​មិនមែន​មក​តែ​ពី​ម្ខាង​ទេ​មក​ពី​អ្នកមាន​បំណង​ផ្ដួលរំលំ​យើង​ទេ ។ ជួន​អី​យើង​ធ្វើ​ដោយ​មិនដឹង​ខ្លួន ។ ឧទាហរណ៍​ថា ដោះស្រាយ​ទំនាស់​ដីធ្លី យើង​យក​កម្លាំង​ទៅ​បង្ក្រាប ដោះស្រាយ​បទល្មើស​ព្រៃឈើ ដែល​ជួន​អី​ប្រជាជន​គ្រាន់តែ​ដឹក​នឹងរ​ទះ​មួយ​គោ ឬ​ពី​គោ​យើង​ចាប់ អ្នក​កាប់​ដឹក​ទាំង​ឡាន​ៗ យើង​អត់​ចាប់ យើង​ឧទាហរណ៍​ចឹ​ង​» ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ស​ខេ​ង​ក៏​បាន​លើក​ឡើង​ថា ៖«​យន្តការ​ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មាន​ច្រើន ណាស់ ខ្ញុំ​មិន​អាច​រាប់​អស់​ទេ ប៉ុន្តែ​គ្រាន់​ថា​ក្រសួង​ណា​ក៏​មាន​ភារកិច្ច ហើយ​ខេត្ត​ណា និង​វិស័យ​ណា​ក៏​មាន​ភារៈកិច្ច​ដែរ ប៉ុន្តែ​យើង​បាន​រៀបចំ​ជា​យន្តការ​មួយ​ហៅ​ថា ច្រក​ចេញចូល​តែ​មួយ​យើង​បាន​ដំណើរការ​ហើយ​បើ​ទោះបីជា​នៅ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន ប៉ុន្តែ​ដំណើរ​វា​ទៅ​មុខ​ហើយ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា អា​ឡូ​វ​មាន​ខេត្ត​មួយ​ចំនួន​បាន​លើក​ឡើង​ថា សេវា​ដែល​មិន​ទាន់​ដាក់​បញ្ចូល​ក្នុង​ច្រក​ចេញចូល​តែ​មួយ​សុំ​ឲ្យ​សិក្សា​ដាក់​បញ្ចូល​ដែរ ។ ខ្ញុំ​យល់​ស្រម និង​គាំទ្រ​ចំពោះ​សេវា​ណា​ដែល​យើង​ឃើញ​ថា អាច​នឹង​ដាក់​បញ្ចូល​បាន ។ អី​ញ្ចឹ​ង​ក្រសួង​នីមួយ​ៗ​ត្រូវ​សិក្សា​បញ្ហា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ