ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកណ្តាលថ្មី​ចូល​កាន់​តំណែង​​ថ្ងៃនេះ​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​ថ្មី នៃ​ខេត្តកណ្តាល គឺ​លោក​គង់ សោ​ភ័​ណ្ឌ អតីត​អភិបាលរង​ខេត្ត ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០…

ខេត្ត​កណ្តាល ៖ ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​ថ្មី នៃ​ខេត្តកណ្តាល គឺ​លោក​គង់ សោ​ភ័​ណ្ឌ អតីត​អភិបាលរង​ខេត្ត ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពិធី​ប្រកាស​ចូល​កាន់​តំណែង​នេះ បាន​ធ្វើ​ឡើង នៅ​សាលា​ខេត្តកណ្តាល​។

លោក គង់ សោ​ភ័​ណ្ឌ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​ខេត្តកណ្តាល ជំនួស​លោក ម៉ៅ ភិ​រុណ​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​ផ្លាស់​ប្តូរ​អភិបាល​ខេត្តកណ្តាល ធ្វើ​នៅ​ព្រះ​បរមរាជវាំង ចុះ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​។

សូម​ជម្រាប​ជូន​ថា លោក គង់ សោ​ភ័​ណ្ឌ ជា​អតីត​អភិបាលស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុន​ពេល​​លោក​កាន់​តំណែង​ជា​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល មក​ដល់​សព្វ​ថ្ងៃនេះ​។

កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ តែងតាំង លោក ម៉ៅ ភិ​រុណ ជា​អភិបាល​ខេត្តកណ្តាល សម្រាប់​អាណត្តិ​ទី​២​។

សូម​រំលឹក​​ថា លោក ម៉ៅ ភិ​រុណ បាន​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្តកណ្តាល ជំនួស​លោក ផៃ ប៊ុ​ន​ឈឿ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៤​។ មុន​ឡើង​ធ្វើ​ជា​អភិបាល​ខេត្តកណ្តាល លោក ម៉ៅ ភិ​រុណ ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល ហើយ​លោក ក៏​ជា​អតីត​អភិបាល​ខេត្តកណ្តាល​ផង​ដែរ​។

នៅ​ពេល​ផ្ទេរតំណែង​អភិបាលខេត្ត​ជូន​​លោក​ គង់ សោ​ភ័​ណ្ឌ នៅ​ពេល​នេះ ​លោក​ ម៉ៅ ភិ​រុណ ត្រូវ​បាន​តែងតាំង​ចូល​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល​ឡើង​វិញ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ