ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដូ​ពីរ​ដែល​មិន​គួរ​រំលង​សម្រាប់​ស្ត្រី ឬ មិត្ត​នារី​ក្នុង​ថ្ងៃ​8​ មីនា​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ទិវា​សិទ្ធិ​នារី​អន្តរជាតិ គឺជា​ទិវា​មួយ​ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃទី៨ មីនា ជា​រៀង​រាល់​ឆ្នាំ​ទូ​ទាំង​ពិភពលោក ដើម្បី​សម្តែង​នូវ​ការ​គោរព ស្រលាញ់ និង​ការ​លើកកម្ពស់ និង​ឲ្យ​តម្លៃ​ស្ត្រី​លើ​គ្រប់​វិស័យ​ស្មើនឹង​បុរស…

រាជធានី​ភ្នំពេញ ​៖ ទិវា​សិទ្ធិ​នារី​អន្តរជាតិ គឺជា​ទិវា​មួយ​ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃទី៨ មីនា ជា​រៀង​រាល់​ឆ្នាំ​ទូ​ទាំង​ពិភពលោក ដើម្បី​សម្តែង​នូវ​ការ​គោរព ស្រលាញ់ និង​ការ​លើកកម្ពស់ និង​ឲ្យ​តម្លៃ​ស្ត្រី​លើ​គ្រប់​វិស័យ​ស្មើនឹង​បុរស រហូត​គេ​បាន​ចាត់​ទុក​ស្ត្រី​ជា​មាតា​ពិភពលោក​ថែម​ទៀត​ផង​។

សម្រាប់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ លើក​ទី​109 ដែល​ត្រូវ​នឹង​ថ្ងៃ​ទី 8​ មីនា ឆ្នាំ​2020 ខាង​មុខ​នេះ តើ​ប្រិ​យ​មិត្ត​បាន​គិត​ទុក​ហើយ​ឬ​នៅ ថា​ស្ត្រី ឬ​មិត្ត​នារី​រូប​ណា​ដែល​ជា​និមិត្តរូប​ក្នុង​ដួងចិត្ត​អ្នក? ចុះ​មានបាន​ត្រៀម​ពាក្យពេចន៍​ជូនពរ និង កាដូ​ពិសេស​ៗ សម្រាប់​ពញាក់​អារម្មណ៍​ពួក​គាត់​ហើយ​ឬ​នៅ?

ប្រសិនបើ​ស្ត្រី​និ​មិ​ត្តិ​រូប​ក្នុង​ដួងចិត្ត​របស់​អ្នកជា​អ្នក​មានគុណ​ដូច​ជា​អ្នក​ម្តាយ​ជាដើម អ្នក​អាច​បើក​ហ្វេ​ស​ប៊ុ​ក Messenger របស់​អ្នក​ក្នុង​ទូរស័ព្ទ OPPO Reno2 F ឬ​ម៉ូ​ដែល​ផ្សេង​ទៀត​របស់ OPPO ខ​ល​ទៅ​ជូនពរ​គាត់​ដោយ​រៀបរាប់​ថា «ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ កូន​សូម​ជូនពរ​ម៉ែ​ឲ្យ​មាន​សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារៈកិច្ច ហើយ​កូន​ចង់​និយាយ​ថា​កូន​ស្រឡាញ់​ម៉ាក់​ជាងគេ ម៉ែ​គឺជា​ស្ត្រី​ម្នាក់​ដែល​ស្អាត ខ្លាំងពូកែ និង​អស្ចារ្យ​ជាងគេ​លើ​លោក ក្នុង​ដួងចិត្ត​កូន​។ ម៉ែ​ជា​ម្លប់​ដ៏​សែន​ត្រជាក់​សម្រាប់​កូន ម៉ែ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា ផ្តល់​ភាព​កក់ក្តៅ និង​តែងតែ​នៅ​ក្បែរ​កូន​គ្រប់​កាលទេសៈ​ទាំងអស់​មិន​ថា​មាន​ព្យុះ​ភ្លៀង​យ៉ាងណា​ក៏​ដោយ ទោះបី​ពេល​ខ្លះ​កូន​ធ្លាក់​ដល់​ចំណុចសូន្យ​ក៏​ដោយ​!

ក្នុង​ករណី​អ្នក​ចង់​ទិញ​កាដូ​សម្រាប់​អ្នក​ម្តាយ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ខាង​មុខ​នេះ អ្នក​អាច​ពិចារណា​ជ្រើសរើស​យក​ស្មា​ត​ហ្វូ​ន​កំពុង​ពេញ​និយម​កាមេរ៉ា​បួន 48​មេ​ហ្គា​ភិ​ក​ស៊ែ​ល អេ​ក្រង់​ធំ ថ្ម​កាន់​បាន​យូរ 5000mAh អ៊ី​ន​ធឺ​ណែ​ត​ដើរ​លឿន ថតរូប​និង​វី​ដេ​អូ​ខ​ល​ច្បាស់​ស្អាត គឺ OPPO A9 2020 ($269), A5 2020 ($199, រ៉េ​ម​4GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB), និង A5 2020 ($169, អង្គ​ផ្ទុក​ទិន្នន័យ 64GB) ឬ​ក៏​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​បី​ស៊េរី​ថ្មី​បំផុត A31 ($179, រ៉េ​ម​4G អង្គ​ផ្ទុក​ទិន្នន័យ 128GB) ធានា​ថា​អ្នក​ម្តាយ​របស់​អ្នក​ញញឹម​បិទ​មាត់​មិន​ជិត​ជាក់​ជា​មិន​ខាន​។

ចំណែកឯ វីរៈនារី​ក្នុង​ដួងចិត្ត​អ្នកជា​អ្នកជំនួញ​, បុគ្គលិក​ក្រុមហ៊ុន​, ម្ចាស់​អាជីវកម្ម ឬ​មាន​ឋានៈ​ធំដុំ​ក្នុង​សង្គម​វិញ លោក​អ្នក​អាច​ផ្ញើ​សារ​ជូនពរ​ជាមួយនឹង​ពាក្យពេចន៍​ផ្លូវការ​ដូច​ជា អបអរសាទរ ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​109 ឬ​ត្រៀម​កាដូ​ទូរស័ព្ទ OPPO Reno 10x Zoom 12GB ($899) មាន​រ៉េ​ម​ទំហំ​យក្ស 12GB អាច​ហ្សូ​ម​បាន​ប្រវែង​វែង​រហូត​ដល់​60​ដង​, Reno 2 ($599) និង Reno2 F ($349) ស្មា​ត​ហ្វូ​ន​កាមេរ៉ា​បួន 48​មេ​ហ្គា​ភិ​ក​ស៊ែ​ល​។

សរុប​មក ពាក្យ​ជូនពរ សារ​ជូនពរ វី​ដេ​អូ​ខ​ល​ជូនពរ ឬ​កាដូ​ពិសេស​ផ្សេង​ៗ​ដូច​ជា​ទូរស័ព្ទ​ដៃ OPPO សម្រាប់​ស្ត្រី ឬ មិត្ត​នារី​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ 8​មីនា ខាង​មុខ​នេះ ពិតជា​មាន​សារៈសំខាន់ និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់ វីរៈនារី ឬ​ស្ត្រី​ដែល​ជា​និមិត្តរូប​ក្នុង​ដួងចិត្ត​អ្នក ព្រោះ​វា​ឆ្លុះ​បញ្ចាំង​នូវ ការ​គោរព​ស្រឡាញ់ ផ្តល់​ការ​កម្លាំងចិត្ត និង​តម្លៃ​ដល់​ពួក​គាត់ ៕ (អត្ថបទ ​សហការ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ