ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធឱវាទ​ទាំង​៧​ចំណុច​ជា​ផ្លូវ​នាំ​ទៅ​រក​សេចក្តីចម្រើន

4 ឆ្នាំ មុន

ទ្រឹស្តី​អប់រំ​ទាំង​៧​ចំណុច​ជា​វត្តប្រតិបត្តិ​ញុំ​ា​ង​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ចម្រុងចម្រើន​ដោយ​បុណ្យ​ផង ដោយ​ជីវិត​ប្រចាំ​ថ្ងៃ​ផង ។ ១-​កិរិយា​បន្ទន់​អស្មិមានះ​ដែល​មាន​ក្នុង​ចិត្ត​ដោយ​សេចក្ដី​គោរព​កោតក្រែង​ដល់​បុគ្គល​ដែល​ចម្រើន​ដោយ​គុណ ។ ២-​កិរិយា​ជួយ​ខ្វល់ខ្វាយ​ក្នុង​កិច្ច​របស់​អ្នក​ដទៃ ដែល​គួរ​ធ្វើ​ដោយ​កាយ ឬ​ដោយ​វាចា ។ ៣-​កិរិយា​ឲ្យ​នូវ​ចំណែក​បុណ្យ…

ទ្រឹស្តី​អប់រំ​ទាំង​៧​ចំណុច​ជា​វត្តប្រតិបត្តិ​ញុំ​ា​ង​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ចម្រុងចម្រើន​ដោយ​បុណ្យ​ផង ដោយ​ជីវិត​ប្រចាំ​ថ្ងៃ​ផង ។

១-​កិរិយា​បន្ទន់​អស្មិមានះ​ដែល​មាន​ក្នុង​ចិត្ត​ដោយ​សេចក្ដី​គោរព​កោតក្រែង​ដល់​បុគ្គល​ដែល​ចម្រើន​ដោយ​គុណ ។

២-​កិរិយា​ជួយ​ខ្វល់ខ្វាយ​ក្នុង​កិច្ច​របស់​អ្នក​ដទៃ ដែល​គួរ​ធ្វើ​ដោយ​កាយ ឬ​ដោយ​វាចា ។

៣-​កិរិយា​ឲ្យ​នូវ​ចំណែក​បុណ្យ ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ដល់​អ្នក​ដទៃ​ដោយ​ចិត្ត​មេត្រី ។

៤-​កិរិយា​អនុមោទនា​ត្រេកអរ​តាម​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះថ្លា ។

៥-​កិរិយា​ណែនាំ​ឬ​បង្ហាត់បង្រៀន​អ្នក​ដទៃ​ឲ្យ​ចេះ​ដឹង ឬ​ពន្យល់​ក្នុង​ផ្លូវធម៌​ឲ្យ​ស្គាល់​កិច្ច​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ។

៦-​កិរិយា​តាំងចិត្ត​ស្ដាប់ធម៌​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ឲ្យ​ចេះ​ចាំធម៌​អាថ៌​បាន​ច្រើន ។

៧-​កិរិយា​ធ្វើ​ទិដ្ឋិ សេចក្ដី​យល់​ឃើញ​របស់​ខ្លួន​ត្រង់​តាម​គន្លង​ធម៌​ពិត ។

គោល​ធម៌​ទាំង​៧​នេះ​ជា​ផ្លូវ​នាំ​ដំណើរ​ជីវិត​ឱ្យ​ឆ្ពោះទៅ​រក​សេចក្តីចម្រើន​ក្នុង​លោក​ទាំង​ពីរ​ជា​ប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ