ប្រជា​ពលរដ្ឋ​ក្រុងបាងកកសម្រុក​ទិញ​ស្បៀងអាហារ​ទុក​ ព្រោះ​ខ្លាចជំងឺ​កូ​រ៉ូ​ណា​ថ្មី


ក្រុង​បាងកក​ ៖ អ្នកទិញ​​អី​វ៉ា​ន់​នៅក្រុង​​បាងកក​កំពុង​នាំ​គ្នា​សម្រុក​ទិញ​​​ស្បៀងអាហារដែល​អាច​ទុក​បាន​យូរ​អស់ពី​ក្នុង​ផ្សារ​ទំនើប ដែល​​ទាំងនោះ​មាន​ដូច​ជា មី អង្ករ ក្រដាស់​ជូត​មាត់ ត្រីខកំប៉ុង និង ទឹក​សុទ្ធ ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​នឹង​ជម្ងឺ​កូ​រ៉ូ​ណា​ថ្មី COVID-19។

ហាង​លក់​ធំ​ៗ រួម​មាន Tops Supermarket, Tesco Lotus, The Mall Group និង Big C Super center បាន​ទទួលស្គាល់​ថា របស់​ទាំងនេះ​ត្រូវ​បាន​គេ​ទិញ​យ៉ាង​លឿន ចាប់តាំងពី​ចុង​ស​ប្តា​ហ៍​មុន​មក​។ ពួក​គេ​ក៏​មានការ​ឯកភាព​ផង​ដែរ​ថា ការ​ភ័យ​ខ្លាច​នៃ​វីរុស​ដែល​បង្ក​គ្រោះថ្នាក់​គឺជា​បុព្វហេតុ​ចម្បង​សម្រាប់​ការ​ទិញ​ទំនិញ​។

លោក Chairat Petchdakul អនុប្រធាន​ផ្នែក​លក់ទំនិញ​នៅ​ក្រុមហ៊ុន The Mall Group Co ដែល​បង្កើត​ផ្សារ​ទំនើប Gourmet Market បាន​មាន​ប្រសាសន៍​ថា​ «​យើង​មិន​ដែល​ឃើញ​ការ​ទិញ​សម្រុក​បែប​នេះ​ទេ​»។​

លោក​មាន​ប្រសាសន៍​ថា​​ ដំបូង​យើង​គិត​ថា នេះ​គឺ​ដោយសារ​តែ​គេ​ទើបតែនឹង​បើក​ប្រាក់ខែ តែ​ក្រោយមក​ក៏​សង្កេត​ឃើញ​ថា ទំនិញ​ដែល​គេ​ទិញ​ភាគច្រើន​គឺជា​គ្រឿង​ទុក​ប្រើប្រាស់​រយៈពេល​យូរ​។ នេះ​គឺ​អាច​មាន​ហេតុផល​គ្រប់គ្រាន់​ថា វា​គឺ​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​នឹង​ការ​ឆ្លង​ជម្ងឺ​កូ​រ៉ូ​ណា​ថ្មី​។​

លោក​បាន​ផ្តល់​ការ​ធានា​ថា ការ​ផ្គត់ផ្គង់​ផលិតផល​ដែល​បាន​លើក​ឡើង​ខាងលើ គឺ​គ្រប់គ្រាន់​ទោះបីជា​មានការ​យឺតយ៉ាវ​បន្តិច​ក្នុង​ការ​ចែកចាយ​ពី​អ្នក​ផលិត​ក៏​ដោយ​។ ក្រុមហ៊ុន The Mall Group និយាយ​ថា ខ្លួន​បាន​បង្កើន​ចំនួន​ទំនិញ​បែប​នេះ​ទ្វេ​ដង​ពី​ការ​ផ្គត់ផ្គង់​រយៈពេល ១៥​ថ្ងៃ​ទៅ ៣០​ថ្ងៃ ដើម្បី​ការពារ​កង្វះខាត​និង​ធានា​ថា​អតិថិជន​មានការ​ផ្គត់ផ្គង់​ផលិតផល​គ្រប់គ្រាន់​ដែល​ពួក​គេ​កំពុង​ស្វែងរក​៕ យោងតាមប្រភពពីវ៉េបសាយ Bangkokpost (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ