ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ​ដើរ​រៃ​អង្គាសប្រាក់​តាម​ផ្លូវ ​អស់លក្ខណ៍​ក្នុងក្រុងសៀមរាប​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ក្លែងបន្លំ​ជា​សង្ឃ​ព្រះ​ពុ​ទ្ឋ​សា​នា​ម្នាក់​ដែល​ដើរ​រៃ​អង្គាសប្រាក់​យ៉ាង​ថោកទាប ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បញ្ជូន​ទៅ​ឱ្យ​ព្រះ​អនុគណ ដើម្បី​ធ្វើការ​ផ្សឹក​ភ្លាម​ៗ រួច​ប្រគល់​មក​ឱ្យ​សមត្ថកិច្ច​ជំនាញ​វិញ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ តាម​ពិត​ទៅ​ជន​ដែល​ក្លែងបន្លំ​ជា​សង្ឃ​នេះ មិន​គួរ​តម្រូវ​ឱ្យ​សឹក​ទេ…

ខេត្តសៀមរាប ៖ បុរស​ក្លែងបន្លំ​ជា​សង្ឃ​ព្រះ​ពុ​ទ្ឋ​សា​នា​ម្នាក់​ដែល​ដើរ​រៃ​អង្គាសប្រាក់​យ៉ាង​ថោកទាប ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បញ្ជូន​ទៅ​ឱ្យ​ព្រះ​អនុគណ ដើម្បី​ធ្វើការ​ផ្សឹក​ភ្លាម​ៗ រួច​ប្រគល់​មក​ឱ្យ​សមត្ថកិច្ច​ជំនាញ​វិញ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ តាម​ពិត​ទៅ​ជន​ដែល​ក្លែងបន្លំ​ជា​សង្ឃ​នេះ មិន​គួរ​តម្រូវ​ឱ្យ​សឹក​ទេ គឺ​យក​តែ​ស្បង់​ចីវរ​ចេញ​ទៅ​ចប់​ហើយ ។

ហេតុការណ៍​ឃាត់ខ្លួន​ជន​ក្លែង​ធ្វើ​ជា​សង្ឃ​ម្នាក់​នោះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់ គោក​ចក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០២០​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ជន​បន្លំ​ធ្វើ​ជា​សង្ឃ​ម្នាក់​គង់នៅ​វត្ត​ថ្មី ហៅ (​វត្ត​ក្បាល​ខ្មោច​)​ថា មាន​ជន​បន្លំ​ធ្វើ​ជា​សង្ឃ​ម្នាក់​ដើរ​រៃ​អង្គាសប្រាក់​ពី​ពុទ្ធបរិស័ទ ទើប​កម្លាំង​យើង​ចុះ​សហការ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គោក និង​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​សៀមរាប​ក្រោម​ការ​ដឹកនាំ​បញ្ជា និង​មានការ​ឯកភាព​ពី​លោក​ឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដា​រ៉េ​ត ស្នងការ​រង និង​ជា​ប្រធាន​ផែន​ទទួល​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀម​រាប ស​ម្រ​ច​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​យក​មក​ផ្សឹក​ភ្លាម​ៗ​ផង​ដែរ ។

លោក​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ អឿ អួន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ប្រាកដ រស់នៅ​ភូមិ​ទំនប់ ឃុំ​ទំនប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ក្រោយ​ចាប់​ផ្សឹក រួច​កម្លាំង​យើង​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​សួរនាំ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទិញ​ស្បង់​ចីវរ​មក​គ្រង​បន្លំ​ជា​សង្ឃ​ព្រះពុទ្ធ​សាសនា ដើរ​រៃ​អង្គាសប្រាក់ ពី​ពុទ្ធបរិស័ទ​នោះ​មែន ពេល​បាន​ប្រាក់​ហើយ​រូបគេ​បាន​យក​ចាយវាយ​ផ្ទាល់ខ្លួន ។

បន្ទាប់​មក​កម្លាំង​យើង​ក៏​បាន​ឆែកឆេរ នៅ​លើ​ដងខ្លួន​រក​ឃើញ និង​ដកហូត​វត្ថុ​តាង​ល្មើ​សមាន ត្រា​ក្លែងក្លាយ​ចំនួន​៥ ឆាយាល័ក្ខណ៍​គណៈមហានិកាយ​ចំនួន​៤​ថែម​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ធ្វើការ​ផ្ដន្ទាទោស ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ