ចេតនាទាំងបីជាប្រភពនាំឱ្យកើតបុណ្យ ពាក្យថាចេតនាប្រែថាការជ្រះថ្លា សប្បាយរីករាយ ពេញចិត្តក្នុងទង្វើល្អផ្សេងៗ មានចំណាយទ្រព្យធ្វើបុណ្យបច្ច័យ៤ជាដើម ។
១-ចេតនាមុនដំបូង បានដល់ការតាំងចិត្តត្រៀម រៀបចំទុកជាមុន ដោយចិត្តជ្រះថ្លា ។
២-ចេតនាកំពុងធ្វើ បានដល់រាល់សកម្មភាព ដែលកំពុងខ្វល់ខ្វាយចាត់ចែងបុណ្យគឺតាំងចិត្តជ្រះថ្លាជានិច្ច ។
៣-ចេតនាក្រោយពេលធ្វើហើយ បានដល់ពេលធ្វើរួចហើយ ក៏រឹងរឹតតែជ្រះថ្លា រីករាយ ពេញចិត្ត ថែមទៀត បើទោះបីចំណាយអស់ប៉ុន្មានក៏មិនស្តាយក្រោយ ។
ចេតនាទាំងបីនេះជាប្រភពនាំឱ្យកើតបុណ្យកុសល តែបើធ្វើបុណ្យហើយខ្វះចេតនាណាមួយក្នុងចំណោមចេតនាទាំងបីនេះ មិនឈ្មោះថាបានបុណ្យពេញលក្ខណៈឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ