ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​យ៉េន​ជប៉ុន​បង្ហាញ​កម្លាំង​ខ្លាំង​ជាង​លុយ​រៀល​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រាក់​យ៉េន​ជប៉ុន​បាន​បង្ហាញ​ពី​កម្លាំង​របស់​ខ្លួន​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ​បន្តិច​នៅ​ថ្ងៃនេះ ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​យ៉េន សូម​មក​ដឹង​ថា តើ​មាន​អត្រា​ប្រែប្រួល​យ៉ាងដូច ម្តេច ? ។ ធនាគារ អេ​ស៊ី​លី​ដា…

ប្រាក់​យ៉េន​ជប៉ុន​បាន​បង្ហាញ​ពី​កម្លាំង​របស់​ខ្លួន​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ​បន្តិច​នៅ​ថ្ងៃនេះ ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​យ៉េន សូម​មក​ដឹង​ថា តើ​មាន​អត្រា​ប្រែប្រួល​យ៉ាងដូច ម្តេច ? ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី ៤​ខែមីនា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​យ៉េន​ជប៉ុន ទិញ​ចូល ៣៧,៤៧៤៧ រៀល និង​លក់​ចេញ​រហូត​ដល់ ៣៨,៦២២៦ រៀល​ឯណោះ ដែល កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​តែ ៣៧,២៧៨៥ រៀល និង​លក់​ចេញ​តែ ៣៨,៤១៤៦ រៀល ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​ផ្សេង​ៗ​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤.០៨១,០០ រៀល លក់​ចេញ ៤.០៩៤,០០ រៀល​, ១​អឺ​រ៉ូ​ទិញ ចូល ៤.៤៩៧,២៦ រៀល លក់​ចេញ ៤.៦២២,១៣ រៀល ។

ទន្ទឹម​នេះ ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២.៦៤០,៤១ រៀល លក់​ចេញ ២.៧៤៧,០៧ រៀល​, ១​បាត​ថៃ​ទិញ​ចូល ១២៩,២០ រៀល លក់​ចេញ ១៣០,៨០ រៀល និង ១​ដុ​ង​វៀតណាម​ទិញ ចូល ០,១៧២៩ រៀល លក់​ចេញ ០,១៧៧២ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​គីប​ឡាវ​ទិញ​ចូល ០,៣៩២៤ រៀល និង​លក់​ចេញ ០,៤៦៥៩ រៀល ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនា គារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ (អត្ថបទ សហការ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ