ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ដើម្បី​វប្បធម៌​ជាតិ​​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​រវាង​ទ​ង្វើ​ផ្ទាល់ខ្លួន​និង​ផល​ប៉ះពាល់​​នៃ​ទ​ង្វើ​នោះ​ចំពោះ​សិល្បៈ​វប្បធម៌​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ លោក ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើក​ឡើង​ថា​ យុវជន​ដើម្បី​វប្បធម៌​ជា​ទាល់តែ​យុវជន​ចេញ​ថ្លឹងថ្លែង​រវាង​ទ​ង្វើ​ផ្ទាល់ខ្លួន និង​ផល​​ប៉ះ​នៃ​ទ​ង្វើ​នោះ​ចំពោះ​សិល្បៈ​វប្បធម៌​ជាតិ​ខ្លួន​។ ​លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​តើ…

​រាជធានី​ភ្នំពេញ ​៖ លោក ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើក​ឡើង​ថា​ យុវជន​ដើម្បី​វប្បធម៌​ជា​ទាល់តែ​យុវជន​ចេញ​ថ្លឹងថ្លែង​រវាង​ទ​ង្វើ​ផ្ទាល់ខ្លួន និង​ផល​​ប៉ះ​នៃ​ទ​ង្វើ​នោះ​ចំពោះ​សិល្បៈ​វប្បធម៌​ជាតិ​ខ្លួន​។

​លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​តើ «យុវជន​ដេ​ី​ម្បី​វប្បធម៌​ជាតិ​ជា​អ្វី?» ចំពោះ​ខ្ញុំ ក្នុង​ន័យ​ជាក់លាក់​មួយ វា ជា​ការ​ចេះ​ថ្លឹងថ្លែង​រវាង​ទ​ង្វេ​ី​ផ្ទាល់ខ្លួន និង​ផល​​ប៉ះ​នៃ​ទ​ង្វេ​ី​នោះ ចំពោះ​សិល្ប​:​វប្បធម៌​ជាតិ​ខ្លួន​។

លោក​បន្ត​ថា ​ពិត​ណាស់ រាជរដ្ឋាភិបាល​តែង​បាន​គាំទ្រ និង​បាន​ផ្តល់​ឤ​ទិភាព​ខ្ពស់​ចំពោះ​វិស័យ​វប្បធម៌ ដោយ​ចាត់​ទុក​ថា​វប្បធម៌ គឺជា​ព្រលឹង​ជាតិ និង​ជាអត្តសញ្ញាណ​ជាតិ​។ ដូច​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​អ​ប​អរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២២ ឆ្នាំ​២០២០ រាជរដ្ឋាភិបាល បាន​យកចិត្ត​ទុក​ដា​ក់​ខ្ពស់​ចំពោះ​ការ​រក្សា​តម្លៃ​នៃ​វប្បធម៌ ដោយ​បាន​ដាក់​ចេញ​នៅ​ចំណាត់ការ​ជា​បន្តបន្ទាប់ មិន​អនុញ្ញាត​អោយ​រាល់​សកម្មភាព​ទាំង ឡាយ​ណា​ដែល​នាំ​អោយ​វប្បធម៌​ជាតិ​អាប់ឱន អាច​ប្រព្រឹត្ត​ទៅ​បាន​ក្នុង​សង្គម​ឡើយ​។

លោក​ក៏​បាន​លើក​ឡើង​ថា​ចំណាត់ការ​ដែល​បាន​ដាក់​ចេញ​នេះ គឺជា​ការ​ដាស់តឿន ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​កំពុង​លង់​ក្នុង​ទ​ង្វើ​មិន​សមរម្យ​របស់​ខ្លួន ដើម្បី​តែ​ប្រយោជន៍​ខ្លួន ឲ្យ​មានការ ភ្ញាក់រលឹក​ថា​សកម្មភាព​របស់​ពួក​គេ​បាន​ប្រាសចាក​សីលធម៌​នៃ ការ​រស់នៅ​ក្នុង​សង្គម​ខ្មែរ​ហើយ​អាច​ឈាន​ទៅ​ដល់​ការ​នាំ​អោយ​បាត់​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖«​ក្នុង​នាម​ជា​ប្រជាជាតិ​ខ្មែរ យើង​អាច​ចូលរួម​អភិរក្ស​វប្បធម៌ ក្នុង​ទម្រង់​ផ្សេង​ៗ​គ្នា តាម​លទ្ធភាព​ដែល​យើង​មាន​។ យើង​ទាំងអស់​គ្នា ជា​អ្នក​បន្តវេន​ក្នុង​កា​រ​ថែរក្សា និង​លើក​ត​ម្កើ​ន​វប្បធម៌​របស់​យើង​ដូចនេះ​សូម​យុវជន​ទាំង អស់​ស្វែង​យល់​ឲ្យ​ច្បាស់​នូវ​អ្វី​ដែល​ជា​ទ​ង្វេ​ី​របស់​ខ្លួន ហើយ​អ្វី​ដែល​ជា​វប្បធម៌​បរទេស ដើម្បី​​ចៀស​វាង​ការ​ភ្លេច ឬ​បាត់បង់​អ្វី​ដែល​ជា​មរតក​ខ្លួនឯង​»​។

លោក​ហ៊ុន ម៉ា​នី​បាន​បន្ថែម​ថា​ទន្ទឹម​នឹង​នេះ ការ​ចេះ​ថ្លឹងថ្លែង ពិចារណា​ចំពោះ​សកម្មភាព ឬ​កាយ​វិ​ការ​របស់​ខ្លួន​ជា​លក្ខណៈ​បុគ្គល គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​រក្សា​តម្លៃ​នៃ​វប្បធម៌ ព្រោះ​ភាព​អន់​ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម​ដែល​ស្តែង​ចេញពី​ទ​ង្វេ​ី​បុគ្គល នឹង​ប៉ះពាល់​និរន្ត​ភាព​នៃ​វប្បធម៌ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ