ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Buffett ប្រាប់​ចំណុច​ខុស​គ្នា​រវាង​អាជីវករ​ជោគជ័យ និង​មិន​ជោគជ័យ

4 ឆ្នាំ មុន

ក្រៅ​​ពី​មាន​សមាសភាព​ជា​វិនិយោគិន​ដ៏​ជោគជ័យ និង​មហាសេដ្ឋី​មួយ​រូប​ហើយ លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ជា​អ្នកមាន​ចំណេះដឹង និង​បទ​ពិសោធន៍​យ៉ាង​ជ្រៅជ្រះ​ក្នុង​ផ្នែក​អាជីវកម្ម​ផង​ដែរ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ក្លាយជា​ប្រភព​មួយ​ដ៏​ល្អ​សម្រាប់​ដំបូន្មាន​ទូទៅ ។…

ក្រៅ​​ពី​មាន​សមាសភាព​ជា​វិនិយោគិន​ដ៏​ជោគជ័យ និង​មហាសេដ្ឋី​មួយ​រូប​ហើយ លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ជា​អ្នកមាន​ចំណេះដឹង និង​បទ​ពិសោធន៍​យ៉ាង​ជ្រៅជ្រះ​ក្នុង​ផ្នែក​អាជីវកម្ម​ផង​ដែរ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ក្លាយជា​ប្រភព​មួយ​ដ៏​ល្អ​សម្រាប់​ដំបូន្មាន​ទូទៅ ។

បន្ទាប់​ពី​ធ្វើការ​សម្រេចចិត្ត​ខុស​អស់​ជា​ច្រើន​ដង​ទាំង​ក្នុង​ជីវិត និង​ក្នុង​ក្រុមហ៊ុន​របស់​លោក លោក​បា​ហ្វេ​ត បាន​ចែករំលែក​មក​ថា​លោក​បាន​ប្រទះ​ឃើញ​រឿង​សំខាន់​មួយ គឺ​ភាព​ខុស​គ្នា​រវាង​អាជីវករ​ដែល​ជោគជ័យ និង​អាជីវករ​ដែល​តែងតែ​ខិតខំ​អស់ពី​សមត្ថភាព តែ​មិន​ជោគជ័យ​ដូច​អ្នក​ដទៃ ។

លោក បា​ហ្វេ​ត បាន​ទិញ​ភាគហ៊ុន​មួយ​ចំនួន​ក្នុង​ក្រុមហ៊ុន Berkshire ដែល​ជា​ក្រុមហ៊ុន​វាយនភ័ណ្ឌ មុន​ពេល​វា​ដួល​រលំ ប៉ុន្តែ​ក៏​សម្រេចចិត្ត​ចង់​លក់​វា​ចេញ ។ ប៉ុន្តែ​ពេល​នោះ លោក​បាន​ធ្លាក់​ក្នុង​ជម្លោះ​មួយ​ជាមួយនឹង​អគ្គនាយក​ក្រុមហ៊ុន​ដែល​បាន​បង្ខំ​ឲ្យ​លោក​ទិញ​ក្រុមហ៊ុន​ទាំងមូល​ដើម្បី​ដេញ​អគ្គនាយក​នោះ​ពី​ក្រុមហ៊ុន ។

ជា​លទ្ធផល លោក​បាន​ធ្លាក់ខ្លួន​ក្នុង​អាជីវកម្ម​មួយ​ដែល​លោក​មិន​មានបទពិសោធន៍​ច្រើន ។ យ៉ាងណា​ក្តី​លោក​មិន​បាន​បោះបង់​ចោល​ក្រុមហ៊ុន​នេះ​ទេ និង​បាន​ព្យាយាម​ដឹកនាំ​វា​អស់​ប្រមាណ ២០​ឆ្នាំ ។ ពេល​នោះ​លោក​បាន​ឲ្យ​លោក ខេន ឆា​ស (Ken Chace) ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន ។ ប៉ុន្តែ​នៅ​ចុងឆ្នាំ ១៩៨៥ លោក បា​ហ្វេ​ត បាន​ប្តូរ​វិស័យ​របស់​ក្រុមហ៊ុន​ទាំងស្រុង​ឲ្យ​ចេញពី​វាយនភ័ណ្ឌ​វិញ ។

ជា​ច្រើន​ឆ្នាំ​កន្លង​មក លោក បា​ហ្វេ​ត នៅ​តែ​កោតសរសើរ​លោក ឆា​ស ថា​ជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយ​រូប និង​ជា​មនុស្ស​ដែល​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​ថែម​ទៀត​ផង ។ ប៉ុន្តែ​លោក​បាន​បន្ត​ថា ប្រសិនបើ​អ្នក​ចង់​ជោគ ជ័យ អ្នក​ត្រូវ​តែ​នៅ​ក្នុង​វិស័យ​មួយ​ដែល​កត្តា​ផ្សេង​ៗ​ដូច​ជា​ក្ត​តា​ទីផ្សារ និន្នាការ និង​សេដ្ឋកិច្ច​កំពុង​តែ​ជំរុញ​​ឲ្យ​វា​បន្ត​លូតលាស់​ទៅ​មុខ មិនមែន​ឲ្យ​វា​ដួល​រលំ​ដូច​វាយនភ័ណ្ឌ​ក្នុង​សហរដ្ឋអាមេរិក​ទេ ។

មាន​អាជីវករ​ជា​ច្រើន​ជួប​ប្រទះ​នឹង​បញ្ហា​នេះ ។ ពួក​គេ​ចង់​ជោគជ័យ ប៉ុន្តែ​ពួក​គេ​ជ្រើស​យក​វិស័យ​ខុស ។ លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១០ ថា «​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​ផ្នែក​អាជីវកម្ម គឺ​វា​មិន​ដូច​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​ទេ ។ អ្នក​មិន​ទទួល​បាន​ពិ​ន្ធុ​បន្ថែម​ព្រោះតែ​អ្វី​ដែល​អ្នក​ធ្វើ​មាន​ភាព​ពិបាក​ទេ​» ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ