ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ទេសនា​ដំបូង​ប្រោស​ភិក្ខុ​៥​រូប

4 ឆ្នាំ មុន

ក្រោយ​ត្រាស់​ដឹង​ធម៌ យល់​ច្បាស់​នូវ​អរិយ​សច្ចៈ​ទាំង​៤ ព្រះពុទ្ធ​ទ្រង់​និមន្ត​ទៅ​កាន់​ក្រុង​ពារាណសី​ចូល​ទៅ​ព្រៃ​ឫស្សី ជា​ទីស្នាក់អាស្រ័យ​នៃ​ពួក​ភិក្ខុ​មាន​គ្នា​៥​រូប ភិក្ខុ​ទាំងឡាយ​នោះ​គ្រាន់តែ​បានឃើញ​ព្រះពុទ្ធ​ទ្រង់​យាង​មក​ពី​ចម្ងាយ​ក៏​ជំនុំ​ប្រាប់​គ្នា​ថា យើង​ទាំងឡាយ​ចូរ​កុំ​ធ្វើ​គារវៈ​បង្គំ​ព្រះ​សិទ្ធត្ថ ដែល​អស់​សេចក្តី​ព្យាយាម​រលីង​ហើយ​នោះ​ឱ្យ​សោះ ។ តែ​ដោយ​អំណាច​នៃ​បុណ្យ​បារមី​របស់​ព្រះ​អង្គ នៅ​ពេល​ដែល​ព្រះពុទ្ធ​ទ្រង់​យាង​មក​ដល់​ស្រាប់តែ​ពួក​ភិក្ខុ​ទាំង​ប្រាំ​អង្គ​នោះ​បែរជា​ក្រាប​បង្គំ​និមន្ត​ព្រះ​តថាគត​ដោយ​ជ្រះថ្លា​ក្រៃ​លែង​ទៅ​វិញ​។…

ក្រោយ​ត្រាស់​ដឹង​ធម៌ យល់​ច្បាស់​នូវ​អរិយ​សច្ចៈ​ទាំង​៤ ព្រះពុទ្ធ​ទ្រង់​និមន្ត​ទៅ​កាន់​ក្រុង​ពារាណសី​ចូល​ទៅ​ព្រៃ​ឫស្សី ជា​ទីស្នាក់អាស្រ័យ​នៃ​ពួក​ភិក្ខុ​មាន​គ្នា​៥​រូប ភិក្ខុ​ទាំងឡាយ​នោះ​គ្រាន់តែ​បានឃើញ​ព្រះពុទ្ធ​ទ្រង់​យាង​មក​ពី​ចម្ងាយ​ក៏​ជំនុំ​ប្រាប់​គ្នា​ថា យើង​ទាំងឡាយ​ចូរ​កុំ​ធ្វើ​គារវៈ​បង្គំ​ព្រះ​សិទ្ធត្ថ ដែល​អស់​សេចក្តី​ព្យាយាម​រលីង​ហើយ​នោះ​ឱ្យ​សោះ ។

តែ​ដោយ​អំណាច​នៃ​បុណ្យ​បារមី​របស់​ព្រះ​អង្គ នៅ​ពេល​ដែល​ព្រះពុទ្ធ​ទ្រង់​យាង​មក​ដល់​ស្រាប់តែ​ពួក​ភិក្ខុ​ទាំង​ប្រាំ​អង្គ​នោះ​បែរជា​ក្រាប​បង្គំ​និមន្ត​ព្រះ​តថាគត​ដោយ​ជ្រះថ្លា​ក្រៃ​លែង​ទៅ​វិញ​។ ព្រះ​អង្គ​ទ្រង់​សន្តោស​ប្រោស​ទេសនា​ព្រះធម៌ ដែល​ហៅ​ថា​បឋម​ទេសនា​ប្រោស​ដល់​ភិក្ខុ​ទាំងនោះ​ឱ្យ​បាន​សម្រេច​អរហត្តផល​ក្នុង​គ្រានោះ​ឯង ។

តាំងពី​ពេល​នោះ​មក​មាន​កុលបុត្រ​ជា​ច្រើន​បាន​ចូល​មក​បួស​រៀន​ក្នុង​សំណាក់​ព្រះ​អង្គ ហើយ​បាន​សម្រេចមគ្គផល​ទៅ​តាម​ការ​គួរ​រៀង​ៗ​ខ្លួន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ