ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​កម្ពុជាបន្ត​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​បន្ថែម​ទោះ​ភ្ញៀវ​ឆ្លងកាត់​ធ្លាក់​ចុះ​ក៏​ដោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា កំពុង​ត្រូវ​បាន​ព​ន្លឿ​ន​ការ​អភិវឌ្ឍ បន្ថែម​ទៀត ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ដោយ​ធ្វើ​យ៉ាងណា​ដើម្បី​ត្រៀម​ទទួល កំណើន​ភ្ញៀវ និង​កំណើន​យន្តហោះ ចុះ​ចត​ក្នុង​អាកាសយានដ្ឋាន​ទាំង​បី…

រាជធានី​ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា កំពុង​ត្រូវ​បាន​ព​ន្លឿ​ន​ការ​អភិវឌ្ឍ បន្ថែម​ទៀត ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ដោយ​ធ្វើ​យ៉ាងណា​ដើម្បី​ត្រៀម​ទទួល កំណើន​ភ្ញៀវ និង​កំណើន​យន្តហោះ ចុះ​ចត​ក្នុង​អាកាសយានដ្ឋាន​ទាំង​បី ទោះបីជា​បច្ចុប្បន្ន នេះ​មានការ​ថមថយ​ភ្ញៀវ​ឆ្លងកាត់​អាកាសយានដ្ឋាន​ក្ដី ។

ជាក់ស្ដែង​យោង​តាម​របាយការណ៍ ចេញផ្សាយ​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ ស៊ី​វិល​កាលពី​ចុងខែ​មុន​នេះ​បានឱ្យ​ដឹង​ថា រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល និង​ក្រុម ហ៊ុន​សម្បទាន​អាកាស​ដ្ឋា​ន​កម្ពុជា កំពុង​រក​ដំណោះស្រាយ​ក្នុង​ការ​ព​ន្លឿ​ន​ការ​សាងសង់ នានា ដើម្បី​ពង្រីក​វិសាលភាព​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​បាន ផ្ដោត​ទៅ​លើ​ការ​រៀបចំ​ស្ថានីយ​អ្នកដំណើរ​ថ្មី សម្រាប់​ផែនការ​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០៣០ ដែល​ក្នុង​ផែនការ​នឹង​អាច​ទទួល​បាន​អ្នកដំណើរ ៣,៦​លាន​នាក់ និង​ដំណាក់កាល​ទី ២ សម្រាប់​ផែនការ​ឆ្នាំ ២០៣០ ដល់ ២០៤០ ដែល​អាច​ទទួល​បាន​អ្នកដំណើរ ៥​លាន​នាក់ ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ក៏​បាន​បញ្ជាក់​ថា បើសិនជា​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន និង​មាន អ្នកដំណើរ​ច្រើន ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​កម្ពុជា នឹង​ពង្រីក​រហូត​ដល់​អាច ទទួល​អ្នកដំណើរ ១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ។ក្រៅពី​ពង្រីក​ស្ថានីយ​អ្នកដំណើរ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ ក្រុមហ៊ុន​ក៏​នឹង​ពង្រីក និង​ពង្រឹង​ផ្លូវ​រត់ Runway ផ្លូវ​រត់​ចាប់ពី​ចម្ងាយ ២៥០០​ម៉ែត្រ ទៅ ៣៣០០​ម៉ែត្រ​, ពង្រីក និង ពង្រឹង​ផ្លូវ​បរ Taxi ways ចម្ងាយ ៤២០​ម៉ែត្រ និង សាងសង់​ចំណត​យន្តហោះ សម្រាប់ ដំណាក់កាល​ទី ១ អាច​មាន​សមត្ថភាព​ចត​បាន ១៣ យន្តហោះ និង​ដំណាក់កាល​ទី ២ អាច​ចត​បាន ១៩ យន្តហោះ ។

យោង​តាម​លោក ស៊ី​ន សេរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ី​វិល បាន​មាន ប្រសាសន៍​ថា ការ​ពង្រីក​វិសាលភាព​អាកាសយានដ្ឋាន​នេះ មិន​ពាក់ព័ន្ធ​នឹង កូ​វី​ដ ១៩ នេះ ឡើយ ទោះបីជា​មាន ឬ​មិន​មាន ទៅ​តាម​គម្រោង​នឹង​ត្រូវ​ពង្រីក​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​នៅ ពេល​អនាគត ព្រោះ​ដូច​បានដឹង​ហើយ អាកាសយានដ្ឋាន​ទាំង​បី​របស់​កម្ពុជា ឃើញ​ថា​មាន កំណើន​ជា​ប្រចាំ ជា​ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ ។លោក​បន្ត​ថា ពេល​នេះ​អ្នកដំណើរ​ដែល​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី របស់ កម្ពុជា​ពិតជា​បាន​ធ្លាក់​ចុះ​មែន ក៏​ប៉ុន្តែ​រយៈពេល ៣ ខែ​ទៅ ៦ ខែ​ខាង​មុខ កំណើន​អ្នក​ធ្វើ​ដំ ណើ​រ​តាម​យន្តហោះ នឹង​ត្រូវ​កើនឡើង​វិញ ហើយ​បើសិនជា​កម្ពុជា​មិន​ពង្រីក​អាកាសយាន ដ្ឋា​ន​នោះ​ទេ ពេល​ដែល​ស្ថានភាព​ជំងឺ កូ​វី​ដ ១៩ ស្ងប់ស្ងាត់​នោះ​មិន​អាច​ទទួលភ្ញៀវ​បាន ច្រើន​នោះ​ទេ ។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​ខែកុម្ភៈ​មកនេះ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា មាន ការ​ចុះ​ភ្ញៀវ​ប្រមាណ ៥២​ភាគរយ បើ​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ ២០១៩ ហើយ​បើ​ញែក​តែ​ភ្ញៀវ ចិន គឺ​មានការ​ធ្លាក់​ចុះ​ប្រមាណ ៨០​ភាគរយ ។ ទោះជា​យ៉ា​នេះ​ក្ដី រហូត​មក​ដល់​ពេល​នេះ មិន​មាន​ជើងហោះហើរ​ទៅ​កាន់​គោលដៅ​ណា មួយ​ត្រូវ​បាន​បិទ​នោះ​ឡើយ តែ​មានការ​កាត់​បន្ថយ​ជើងហោះហើរ​នៅ​តាម​គោលដៅ នីមួយ​ៗ ។ សម្រាប់​គោលដៅ​ពី វូ​ហាន គឺ​ត្រូវ​បាន​បិទ​ដោយសារ​តែ​ព្រ​លាន​យន្តហោះ​នៅ វូ​ហាន ត្រូវ​បាន​បិទ​ទាំងស្រុង មិន​ដំណើរការ​» ។

លោក​បញ្ជាក់​ទៀត​ថា គ្រប់​អាកាសយានដ្ឋាន​ទាំងអស់​របស់​កម្ពុជា គឺ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ ឆ្លងកាត់​ទាំងអស់ គ្រាន់តែ​អាកាសយានដ្ឋាន​ខ្លះ ធ្លាក់​តិច អាកាស​ខ្លះ​ធ្លាក់​ចុះ​ច្រើន តែ​មិន មែន​ស្ងាត់​ប្លែក​នោះ​ឡើយ ។ ពីរ​-​បី​ខែ​ទៀត ស្ថានភាព​វា​នឹង​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​ភ្ញៀវ ទេសចរ​បរទេស​មក​ពី​គ្រប់​ទិស​ទី​នឹង​កើនឡើង​ដូច​កាលពីមុន​វិញ ។

គួរ​បញ្ជាក់​ថា ក្រៅពី​ផែនការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​កំពុង​ដំណើរការ​ស្រាប់ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ក៏​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ក្នុង ការ​សាងសង់​ព្រ​លាន​យន្តហោះ​បន្ថែម​ទៀត ដូច​ជា​ព្រ​លាន​យន្ត​ភ្នំពេញ​ថ្មី ដែល​ជា​ព្រ​លាន យន្តហោះ​ធំ​លំដាប់​ពិភពលោក និង​ព្រ​លាន​យន្តហោះ​នៅ​ខេត្តកោះកុង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ