ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វេជ្ជបណ្ឌិត​នាំ​បច្ចេកទេស​ព្យាបាល​ជំងឺ​ប្រមាត់​ដោយ​គ្មាន​ការ​វះកាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ចំណាយពេល​មួយ​ឆ្នាំ​កន្លង​មកនេះ ក្រុម​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បាន​នាំ​មក​នូវ​បច្ចេកទេស​ដែល​មានឈ្មោះ​សាមញ្ញ​ជា​ខ្មែរ​ថា​«​ដំណោះស្រាយ​បញ្ហា​ស្ទះផ្លូវ​ទឹកប្រមាត់​ដោយ​គ្មាន​ការ​វះកាត់​» ឬ​ពាក្យ​ពេញ​ជា​ភាសា​អង់គ្លេស​ថា ENDOSCOPIC RETROGRADE CHOLANGIO-PANCREATOGRAPHY (ERCP) មក​កាន់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ដោយ​ចំណាយពេល​មួយ​ឆ្នាំ​កន្លង​មកនេះ ក្រុម​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បាន​នាំ​មក​នូវ​បច្ចេកទេស​ដែល​មានឈ្មោះ​សាមញ្ញ​ជា​ខ្មែរ​ថា​«​ដំណោះស្រាយ​បញ្ហា​ស្ទះផ្លូវ​ទឹកប្រមាត់​ដោយ​គ្មាន​ការ​វះកាត់​» ឬ​ពាក្យ​ពេញ​ជា​ភាសា​អង់គ្លេស​ថា ENDOSCOPIC RETROGRADE CHOLANGIO-PANCREATOGRAPHY (ERCP) មក​កាន់​កម្ពុជា ដើម្បី​ព្យាបាល​អ្នកជំងឺ ។

ក្រុម​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា បច្ចេកទេស ERCP ត្រូវ​បាន​អនុវត្ត​ជា​ទូទៅ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​លំពែង និង​ផ្លូវទឹក​ប្រ​ម៉ាត់​ដោយ​ក្នុង​នោះ​រួម​មាន ៖ ជំងឺ​ក្រួស​ក្នុង​ផ្លូវទឹក​ប្រ​ម៉ាត់ រលាក​ផ្លូវ ទឹក​ប្រ​ម៉ាត់ ឬ​ផ្លូវទឹក​ប្រ​ម៉ាត់​ត្បៀត ដោយសារ​ដុំ​សាច់​លំពែង ឬ​ពោះវៀន​ស​ង្គ​ត់ ។ ពី​មុន​រាល់​ជំងឺ​ដែល​បាន​រៀបរាប់​ខាងលើ គឺ​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​វះកាត់​យក​គ្រួ​ស ឬត​ពោះវៀន​ជាមួយ​ផ្លូវទឹក​ប្រ​ម៉ាត់​ដែល​ចំណាយពេល​ក្នុង​ការ​ព្យាបាល​យូរ និង​មាន​ផល​ប៉ះពាល់​ច្រើន ។ ប៉ុន្តែ​សម្រាប់​ការ​ព្យាបាល​តាម​បច្ចេកទេស ERCP វិញ​គឺ ៖- គ្មាន​ការ​វះកាត់​ពោះ ៖ អ្នកជំងឺ​ដែល​ធ្វើការ​ព្យាបាល គឺ​មិន​ចាំបាច់​ធ្វើការ​វះកាត់ – គ្មាន​ផល​លំបាក់ ឬ​ការ​ឈឺចាប់​ខ្លាំង​ក្រោយ​ពេល​ព្យាបាល – មិន​មានការ​ព្រួយបារម្ភ​រឿង​ស្នាម​វះ មុខរបួស​មិនជា ឬ​ស្អិត​ពោះវៀន​ដូច​ការ​វះកាត់​ពោះ​ឡើយ ហើយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​រយៈពេល​ខ្លី​ដែល​មិន​ធ្វើ​អោយ​ប៉ះពាល់​ខ្លាំង​ដល់​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ ។

ក្រុម​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ដូចនេះ​អ្នកជំងឺ​ដែល​កំពុង​មាន ឬ​សង្ស័យ​ថា មាន​បញ្ហា​ផ្លូវទឹក​ប្រមាត់ អាច​មក​ធ្វើការ​ពិនិត្យ ពិគ្រោះ​យោបល់ និង​ព្យាបាល​ដោយ​វេជ្ជបណ្ឌិត​ជំនាញ បច្ចេកទេស ERCP នៅ​មន្ទីរពេទ្យ​ព្រះ កេតុមាលា​បាន ដោយ​សុវត្ថិភាព និង​ទំនុកចិត្ត​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ