ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ Euro 2020 លុប​ចោល​ឬ​អត់ អាស្រ័យ​លើ​រដ្ឋាភិបាល​មូលដ្ឋាន និង WHO

4 ឆ្នាំ មុន

សហព័ន្ធ​បាល់ទាត់​ទ្វីប​អុឺ​រ៉ុ​ប​ហៅ​កាត់ UEFA បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​ថា តើ​ត្រូវ​លុប​ចោលការ​ប្រកួត​ទាំងអស់ រួម​ទាំង​ការ​ប្រកួត​វគ្គ Play-Off សម្រាប់​ព្រឹត្តិការណ៍ Euro 2020…

សហព័ន្ធ​បាល់ទាត់​ទ្វីប​អុឺ​រ៉ុ​ប​ហៅ​កាត់ UEFA បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​ថា តើ​ត្រូវ​លុប​ចោលការ​ប្រកួត​ទាំងអស់ រួម​ទាំង​ការ​ប្រកួត​វគ្គ Play-Off សម្រាប់​ព្រឹត្តិការណ៍ Euro 2020 ខាង​មុខ​នេះ ដោយសារ​ការ​ផ្ទុះ​វីរុស Covid-19 នឹង​ត្រូវ​សម្រេច​ដោយ​រដ្ឋាភិបាល​មូលដ្ឋាន និង​អង្គការ​សុខភាព​ពិភពលោក (WHO) មិនមែន​ជា​សមត្ថកិច្ច​របស់​អ្នក​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​នោះ​ទេ​។

នាយក​ប្រតិបត្តិ​របស់ UEFA បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដើម្បី​ពិភាក្សា​អំពី​ការ​រីក​រាលដាល​នៃ​វីរុស​ថ្មី​នេះ ដែល​បាន​ជម្រុញ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន ត្រូវ​បាន​ពន្យារពេល និង​លុប​ចោល​នៅ​ជុំវិញ​ពិភពលោក​។

អ្នកនាំពាក្យ UEFA លោក Phil Townsend បាន​និយាយ​ថា «​យើង​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​យើង​នឹង​ដោះស្រាយ​នូវ​អ្វី​ដែល​ពួក​គេ​ប្រាប់​យើង​។ មិន​មានការ​ពិភាក្សា​ច្រើន​ពី​វា​ទេ ពីព្រោះ​វា​មិន​មាន​អ្វី​ច្រើន​ទេ​ដែល​យើង​អាច​ធ្វើ​បាន … វា​ស្ថិត​នៅ​ក្នុង​ការ​សម្រេចចិត្ត​របស់​អ្នក​ទាំងនោះ ដែល​ជា​អ្នកជំនាញ​ក្នុង​ស្ថានភាព​នេះ​»​។

លោក​បាន​បន្ថែម​ចុង​ក្រោយ​ថា «​យើង​ក៏​មាន​ទំនាក់​ទំនងជា​ប្រចាំ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​ការងារ​បន្ទាប់​មក យើង​នឹង​ដោះស្រាយ​វា​នៅ​ពេល​មាន​បញ្ហា​កើតឡើង​»​។

សូម​ជម្រាប​ជូន​ថា ការ​ប្រកួត​វគ្គ Play-Off នឹង​ត្រូវធ្វើ​ឡើង​នៅ​ចុងខែ​មីនា​នេះ ដោយ​មានការ​ប្រកួត​ចំនួន​៨​គូ ដើម្បី​ស្វែងរក​៤​ក្រុម​យក​ទៅ​បញ្ចូល​ជាមួយ ២០​ក្រុម​ដែល​មាន​កៅអី​ស្រាប់ (​បង្គ្រប់​២៤​ក្រុម​) ដើម្បី​ឡើង​ទៅ​តទល់​គ្នា​ក្នុង​ព្រឹត្តិការណ៍ Euro 2020 ដែល​ចាប់ផ្តើម​ថ្ងៃ​ទី​១២ មិថុនា ខាង​មុខ​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ