ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ប្រកបដោយ​ធម៌​គួរ​ទទួល​ទក្ខិណាទាន

4 ឆ្នាំ មុន

នៅ​ក្នុង​ព្រះ​ត្រ័យ​បិដក​ផ្នែក​ប្រ​សូត្រ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយ​ធម៌​គឺ​ដល់​ព្រម​ដោយ​ការ​ប្រតិបត្តិ​វិន័យ​តឹងរ៉ឹង ជា​អ្នក​គួរ​ទទួល​នូវ​ចតុបច្ច័យ ដែល​គេ​នាំ​មក​បូជា គួរ​ទទួល​វត្ថុ​ដែល​គេ​រៀបចំ​ហើយ គួរ​ទទួល​ទក្ខិណាទាន គួរ​ដល់​ការ​គោរព​បូជា ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​របស់​សត្វលោក…

នៅ​ក្នុង​ព្រះ​ត្រ័យ​បិដក​ផ្នែក​ប្រ​សូត្រ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយ​ធម៌​គឺ​ដល់​ព្រម​ដោយ​ការ​ប្រតិបត្តិ​វិន័យ​តឹងរ៉ឹង ជា​អ្នក​គួរ​ទទួល​នូវ​ចតុបច្ច័យ ដែល​គេ​នាំ​មក​បូជា គួរ​ទទួល​វត្ថុ​ដែល​គេ​រៀបចំ​ហើយ គួរ​ទទួល​ទក្ខិណាទាន គួរ​ដល់​ការ​គោរព​បូជា ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​របស់​សត្វលោក ។

ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​រូប​ដោយ​ភ្នែក ជា​អ្នក​មិន​ត្រេកអរ មិន​អាក់អន់ ជា​អ្នក​ព្រងើយកន្តើយ មិន​ភ្លាំងភ្លាត់ គឺជា​អ្នក​ប្រកបដោយ​សតិសម្បជញ្ញៈ​គ្រប់ពេលវេលា ។

ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ជា​អ្នកដឹង​ច្បាស់​នូវ​ធម្មារម្មណ៍ ដោយ​ចិត្ត ជា​អ្នក​មិន​ត្រេកអរ មិន​អាក់អន់ ជា​អ្នក​ព្រ​ងើ​យកន្តើយ ប្រកបដោយ​សតិសម្បជញ្ញៈ​គ្រប់កា​លហើយ នឹង​បានជា​ស្រែបុណ្យ​នៃ​បរិស័ទ​ក្នុង​ទិស​ទាំង​៤ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ