ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង និង​មេ​នូ​ឡាយ​ហ្វ៍ បើក​កិច្ច​ពិភាក្សា​ស្តី​ពី ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ចល័ត​នៅ​កម្ពុជា និង​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​)…

រាជធានីភ្នំពេញ ៖ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ចល័ត​នៅ​កម្ពុជា និង​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាបរង​អាយុជីវិត​អន្តរជាតិ​ឈានមុខ​គេ​មួយ បាន​រួម​សហការ​រៀបចំ​កម្មវិធី​ពិភាក្សា​ស្តី​ពី​ការ​ពង្រឹង​សិទ្ធិ​ស្ត្រី និង​វិធីសាស្ត្រ​ឆ្ពោះទៅ​រក​ភាព​ជា​អ្នកដឹកនាំ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច គឺជា​គន្លឹះ​ដើម្បី​បិទ​គម្លាត​យេ​ន​ឌ័​រ ហើយ​វី​ង ប្តេជ្ញា​ឆ្ពោះទៅ​រក​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នេះ តាម​រយៈ​បណ្តាញ​ផលិតផល និង​សេវាកម្ម​ជាដើម ។ វា​ពិតជា​ចាំបាច់​ក្នុង​ការ​វិនិយោគ​លើ​ការ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​តាម​រយៈ​ការ​ផ្តល់​ជូន​ឱកាស​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ សម្រាប់​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា និង​ការ​អភិវឌ្ឍ​សហគ្រិនភាព ដែល​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ដល់​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ​» ។

ក្នុង​បណ្តាញ​ភ្នាក់ងារ​របស់ វី​ង ៨០​ភាគរយ គឺជា​ស្ត្រី​មេផ្ទះ​ដែល​ពួក​គាត់​មានឱកាស​អាច​រក​ប្រាក់​ចំណូល​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ហើយ​សមិទ្ធផល​នេះ​បាន​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ផង​ដែរ ។ វី​ង បាន​ចូលរួម​គាំទ្រ ពួក​គេ​ឲ្យ​ក្លាយជា​អ្នករក​ប្រាក់​កម្រៃ​បាន​ដោយ​ឯករាជ្យ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួក​គេ ។

«​ក្នុង​ចំណោម​បុគ្គលិក​របស់​យើង​ទាំង ៤៧៨​នាក់​នៅ​ក្នុង​កម្ពុជា បុគ្គលិក​ជាង ២០០​នាក់​ជា​ស្ត្រី និង​១៥​នាក់​ក្នុង​ចំណោម​ពួក​គាត់​មានមុខ​ងារ​ជា​អ្នកដឹកនាំ ។ ពួក​គាត់​ទាំងអស់​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន រួម​ទាំង​ជំរុញ​ក្រុមហ៊ុន​របស់​យើង​ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​ផ្នែក​ឌី​ជី​ថ​ល​នៅ​លើ​ទីផ្សារ​សម្រាប់​អតិថិជន​ផង​ដែរ ។ ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំងអស់​គ្នា​ចូលរួម​ជំរុញ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ទូទៅ​ទាំង​នៅ​កន្លែងធ្វើការ ក្នុង​ក្រុម​គ្រួសារ សង្គម និង​នៅ​គ្រប់​ទីកន្លែង​» នេះ​បើ​តាម​ប្រសាសន៍ លោក យូ សា​មឺ​ឌី នាយក​គ្រប់គ្រង​នាយកដ្ឋាន​ធនធានមនុស្ស​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ។

យោង​តាម​របាយការណ៍​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​បង្ហាញ​ថា ៦១% នៃ​អាជីវកម្ម​ដែល​ចូលរួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស្ត្រី ដែល​តួលេខ​នេះ​ខ្ពស់​ជាង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ។ របាយការណ៍​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​ឆ្នាំ ២០១៨ ស្ត្រី​ចំនួន​៩០% បាន​ដឹកនាំ​ដំណើរការ​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​សមរម្យ ទាំងនេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពីសារ​សំខាន់​នៃ​ការ​ដោះស្រាយ​ឧបសគ្គ​ទាក់ទង​នឹង​បញ្ហា​យេ​ន​ឌ័​រដែ​ល​រារាំង​ស្ត្រី​មិន​ឱ្យ​មានឱកាស​ពេញលេញ​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ ។

វី​ង និង មេ​នូ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​បាន​រួមចំណែក​ធ្វើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ប្រសើរ​ឡើង ។ វី​ង តែងតែ​ប្រើប្រាស់​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ដោយ​បាន​រួម​បញ្ចូល​ទាំង​អ្នក​មិន​មាន​គណនី​ធនាគារ និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ រីឯ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​អន្តរជាតិ​ដំបូង​បង្អស់​ដែល​នាំ​យក​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត និង​ផែនការ​ការពារ​ហិរញ្ញវត្ថុ​រយៈពេល​វែង​មក​កាន់​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២ ៕ (អត្ថបទ​ សហការ)