ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាពច្រើនលើកយ៉ាង​កក្រើក ចុងក្រោយអស់លក្ខណ៍ត្រឹមកាម៉េរ៉ាសុវត្ថិភាព​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជន​សកម្ម​ក្នុង​អំពើ​​លួច​​ម្នាក់​ ត្រូវ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ​មី​នា ខណ​:​ដែល​ជន​នេះ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ដែល​មាន​យីហោ ប៊ែ​ម​ប៊ូ…

ខេត្តបាត់ដំបង​ ៖ ជន​សកម្ម​ក្នុង​អំពើ​​លួច​​ម្នាក់​ ត្រូវ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ​មី​នា ខណ​:​ដែល​ជន​នេះ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ដែល​មាន​យីហោ ប៊ែ​ម​ប៊ូ ស្ថិត​ក្នុងភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ​។

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង បានឱ្យ​ដឹង​ថា ជនសង្ស័យ​​ម្នាក់​ខាងលើ​​ឈ្មោះ ផុ​ន សុភា ហៅ​ភា ភេទប្រុស អាយុ​២៦​ឆ្នាំ​ ​មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ជុំ ឃុំ​កោះ ស្រុក​ពញាឮ ខេត្តកណ្ដាល តែ​បាន​មក​សម្ងំ​ស្នាក់​នៅផ្ទះ​សំណាក់ ប៊ែ​ម​ប៊ូ ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​សកម្មភាព កាច់​សោរ​លួច​យក​ម៉ូតូ​នៅ​តាម​សាលារៀន​នានា និង​នៅ​តាម​ទី​សាធារណ​:​។

លោក​គឹ សុង បាន​និយាយ​ថា ជន​នេះ​និង​បក្ខ​ពួក​បាន​ធ្វើ​សកម្មភាព​យ៉ាង​កក្រើក និង​ជា​ច្រើន​ករណី​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​រាល់​សកម្មភាព​ក្រុម​ជន​ដៃដល់​នេះ តែង​មាន​ជាប់​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុ​វត្ថិ​ភាព​នានា​ដែល​ពលរដ្ឋ​បំពាក់​នៅ​ខាង​មុខ​លំនៅ​ឋាន​។ ដូច្នេះ​ហើយ​ទើប​លោកស្នងការ​រង​ទ​ទូល​បន្ទុក និង​លោកស្នងការ​ខេត្ត​បញ្ជា​ឱ្យធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​ម្នាក់ ជាមួយនឹង​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ផង​។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ និង​ចំពោះ​មុខ​វត្ថុ​តាង ដែល​មាន​ទាំង​រូបភាព​កាមេរ៉ា​សុ​ត្ថិ​ភាព​យ៉ាង​ច្បាស់​ក្រឡែត​ផង ជន​នេះ​ហាក់​មិន​រារែក​ទេ ក្នុង​ការ​សារភាព​ទ​ទូល​កំហុស​ ដោយ​ជន​សង្ស័យ​បាន​សារភាព​ថា កន្លង​មក​ខ្លួន​និង​បក្ខ​ពួក ពិតជា​បាន​ធ្វើ​សកម្មភាព​កាច់​សោរ​លួច​ម៉ូតូ​មែន តែ​ជន​នេះ​មិន​បាន​រៀបរាប់​ពី​ចំនួន​ម៉ូតូ​ដែល​ពួក​ខ្លួន​បាន​លួច​យក​ទៅ​នោះ​ទេ​។

ប៉ុន្តែ​បើ​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា បើ​តាម​កំណត់ហេតុ​បឋម ជន​នេះ​និង​បក្ខ​ពួក​បាន​ធ្វើ​សកម្មភាព​ចុង​ក្រោយ នា​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ​ម្ដុំ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច និង នៅ​ជិត​ក្លឹ​ប​ខារ៉ាអូខេ ស៊ែ​ឡា​វី ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​សកម្ម​ខាង​លួច​នេះ បើ​តាម​របាយ​ការ​ណ៍ មន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ រួម​មាន​កូនសោរ​ម៉ូតូ​ចំនួន​៤​គ្រាប់​, កូនសោរ​ដែក​រាង​អក្សរ T ចំនួន​១​ដើម​, កូនសោរ​ដែក រាង​អក្សរ L ចំនួន​១​ដើម​, តួ​ណឺ​វី​ស​ចំនួន​១​ដើម និង​អាវ​និង​ខោ​ដែល​ពាក់​ធ្វើ​សកម្មភាព (​ដូច​ក្នុង​កាមេរ៉ា​សុវត្ថិភាព​) ចំនួន​១ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា ជនសង្ស័យ​កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ខណ​:​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​តាម​រក​ចាប់ខ្លួន​បក្ខ​ពួក​ក្រុម​នេះ​បន្ត​ទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ