ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​ផ្ទះ​​អ្នក​ក្រ​​ក៏​លោក​ចោរ​មិន​លើក​លែង​ដែរ​ គាស់​ទ្វារ​ចូលរើកកាយខ្ទេចខ្ទី​​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​របស់​ពលរដ្ឋ​នៅ​ចុង​ភូមិ​មួយ​កន្លែង ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ផ្ដាច់​ទ្វារ​ចូល​រើ​កកាយ​ខ្ទេចខ្ទី​គ្មាន​សល់​នៅ​ក្នុងផ្ទះ ដែល​ស្ថិត​ក្នុងភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតន​ម​ណ្ឌ ខណៈ​ម្ចាស់ផ្ទះ​នេះ​រវល់​ទៅ​ផ្សារ តែ​គាត់​បានដឹង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០២…

ខេត្តបាត់ដំបង ៖ យោង​តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​របស់​ពលរដ្ឋ​នៅ​ចុង​ភូមិ​មួយ​កន្លែង ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ផ្ដាច់​ទ្វារ​ចូល​រើ​កកាយ​ខ្ទេចខ្ទី​គ្មាន​សល់​នៅ​ក្នុងផ្ទះ ដែល​ស្ថិត​ក្នុងភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតន​ម​ណ្ឌ ខណៈ​ម្ចាស់ផ្ទះ​នេះ​រវល់​ទៅ​ផ្សារ តែ​គាត់​បានដឹង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០២ មិ​នា ពេល​ត្រឡប់​មកពីផ្សារ​វិញ​។

សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ឈ្មោះ សំ សង់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ ខាងលើ​។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​បន្ត​ថា ​ផ្ទះ​​កើតហេតុ​ខាងលើ​នៅ​ចុង​ភូមិ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​ពី​គេឯង​ ហើយ​ត្រូវ​ចោរ​ចូល​ទៅ​គាស់​ផ្ដាច់​ទ្វារ​ចូល​ទៅ​រើ​កកាយ នៅ​ពេល​ម្ចាស់​រវល់​ទៅ «​ផ្សារ​ដំណាក់​ស្ដៅ​» តែ​​ម្ចាស់​ផ្ទះ​មិនដឹង​ថា កើតឡើង​នៅ​វេលា​ម៉ោង​ប៉ុន្មាន​ទេ លុះ​នៅ​ម៉ោង​ប្រហែល​១០​ព្រឹក ពេល​ត្រឡប់​មកពីផ្សារ​វិញ ទើប​ដឹង ហើយ​ក៏​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ឲ្យ​បាន​​ឱ្យ​ដឹង​តែម្តង ​។

បើ​តាម​ស្ត្រី​រង​គ្រោះជា​ម្ចាស់​ផ្ទះ​ខាងលើ​​បាន​ប្រាប់​សមត្ថកិច្ច​ថា មាន​ជន​មិន​ស្គាល់​បាន​គាស់​ទ្វារ​ចូល​ទៅ​ខាងក្នុង​ផ្ទះ រើ​កកាយ​ខ្ទេចខ្ទី​គ្មាន​សល់​កន្លែង​ណា​ទេ រួម​ទាំង​កន្លែង​ចង្ក្រាន​បាយ ​កន្លែង​គ្រែ​ដេក និង​ក្រោម​ពួក តែ​​មិន​មាន​បាត់បង់​អ្វី​ទេ ព្រោះ​គាត់​គ្មាន​ទ្រព្យសម្បត្តិ​មាន​តំលៃ​ដែល​ត្រូវ​លួច​។

​តាម​ប្រភពដដែល​បាន​​ថា គាត់​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង នៅ​ពេល​មក​ដល់​ផ្ទះ​ឃើញ​ស្នាម​កាត់​ផ្ដាច់​សោទ្វារផ្ទះ​ ហើយ​​របស់រប​រ​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ក្នុងផ្ទះ ​បន្ទាប់មក​​គាត់​ក៏​បាន​រាយ​ការ​ណ៏​ប្ដឹង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។

សូម​បញ្ជាក់​ថា អំពើ​ចោរកម្ម ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ហាក់​កំពុង​អ​ង្រូ​ន​យ៉ាង​កក្រើក នៅ​ក្នុងស្រុក​រតន​មណ្ឌល​។ ជា​ពិសេស​នៅ​តាម​ផ្ទះ​អាជីវករ​លក់ដូរ​នានា នៅ​ជុំវិញ​«​ផ្សារ​ដំណាក់​ស្ដៅ​» ក្នុងស្រុក​នេះ​តែ​ម្ដង​។ នៅ​ក្នុង​អំ​ឡុ​ង​ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​គាស់​ទំ​លុះ​ទម្លាយ និង​ឡើងផ្ទះ​លួច​ទ្រព្យសម្បត្តិ​តាម​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ​នេះ បាន​សម្រេច​ជា​បន្តបន្ទាប់ ដែល​គេ​អះអាង​ថា យ៉ាងតិច​ចំនួន​៧​លើក តែ​ត្រូវ​បាន​សមត្ថកិច្ច​បិទ​ព័​ត៌​មាន​នេះ​ស្ងាត់ឈឹង មិន​រាយ​ការ​ណ៍ជូន​ការិយាល័យ​ជំនាញ ឬ រាយ​ការ​ណ៏​ជួន​ថ្នាក់លើ​ឲ្យ​បានដឹង​ឡើយ​។

សកម្មភាព​ជនបិទមុខ​នោះ បាន​ធ្វើ​ឡើង​ភាគច្រើន​នៅ​ពាក់កណ្ដាល​យប់ ឬ​នៅ​វេលា​ទៀប​ភ្លឺ ហើយ​សកម្មភាព​ចោរ ថែម​ទាំង​មាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ម្ចាស់ផ្ទះ​ទៀត​ផង តែ​សមត្ថកិច្ច​នៅ​តែ​គ្មាន​សមត្ថ​ក​ភាព​តាម​កំណត់​មុខសញ្ញា​ជន​ប្រព្រឹត្ត​នោះ​បាន​ឡើយ សូ​ម្បី​តម្រុយ​ប៉ុន​ក្រចក​ក៏​គ្មាន​ដែរ រហូត​បទល្មើស​ដដែល​នេះ​កើត​ឡើងជា​ថ្មី​ទៀត​ទាំង​ព្រឹក​នៅផ្ទះ​អ្នក​ក្រីក្រ​ខាងលើ​។

ទោះជា​យ៉ាងណា​ក៏​ដោយ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​គាស់​​ទម្លុះ​​ទម្លាយ​លំនៅ​ឋាន​ពលរដ្ឋ​ទាំង​ព្រឹក​ខាងលើ​នេះ ត្រូវ​បាន​លោក​រស់ លឹ​ម​សឺ​ន អធិការរង​ស្រុក​រតន​មណ្ឌល រាយ​ការ​ណ៏​តាម​លំដាប់លំដោយ ជួន​លោកស្នងការ​រង​ទ​ទូល​បន្ទុក និង លោកស្នងការ​ខេត្ត បាន​ជ្រាប​ជា​ដំណឹង​ហើយ ដែល​ផ្ទុយ​ពី​ខែ​មុន​ៗ ដែល​លោក​អធិការរង និង​លោក​អធិការ ព្យាយាម​បិទ​បាំង​បទល្មើស​ជា​ច្រើន​ករណី​។

មន្ត្រី​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​រាយ​ការ​ណ៏​បទល្មើស​លើក​ចុង​ក្រោយ ដូច​ទើប​ភ្ញាក់​ពី​ដំណេក​នេះ ត្រូវ​គេ​មើលឃើញ​ថា គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កោះសន្តិភាព​ហែក​កកាយ​បទល្មើស​ជា​ច្រើន​ករណី ដែល​កើតឡើង​នៅ​ក្នុងស្រុក​នេះ ហើយ​ត្រូវ​លោក​អធិការ​ស្រុក ព្យាយាម​បិទ​បាំង​បទល្មើស​កកកុញ​ទាំងនោះ មិន​រាយ​ការ​ណ៍​ជូន​ថ្នាក់ដឹកនាំ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា មន្ត្រី​មូលដ្ឋាន​មិន​គួ​រ​បិទ​បាំង​បទល្មើស​ដែល​បាន​កើតឡើង​នោះ​ទេ ព្រោះ​ការ​បិទ​បាំង​បែប​នេះ មិន​អាច​ធ្វើ​ជនល្មើស​ឈប់​ប្រព្រឹត្ត​បទល្មើស​បាន​ទេ​។

ផ្ទុយ​ទៅ​វិញ បើ​មន្ត្រី​ថ្នាក់​ក្រោម​រាយ​ការ​ណ៍ជូ​ន​ការិយាល័យ​ជំនាញ ឬ​រាយ​ការ​ណ៍ជូ​ន​ថ្នាក់លើ ប្រហែល​អាច​មន្ត្រី​ជំនាញ​ជួយ​រក​វិធានការ​ទប់ស្កាត់ ឬ​អាច​ឈាន​ដល់​ការ​បង្ក្រាប​ជនសង្ស័យ​បាន​ទៀត​ផង ដូច្នេះ​លោក​អធិការ​តាម​បណ្ដា​ស្រុក​នានា មិន​គួ​រ​បិទ​បាំង​បទល្មើស​ដែល​បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​នោះ​ទេ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ