ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រី​ WURKZ CITY Concert ​នឹង​នាំ​កំពូល​តារាចម្រៀងទៅ​សម្តែង​នៅ​ប៉ោយ​​ប៉ែ​ត​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តន្ត្រី​ទេសចរណ៍ WURKZ CITY Concert នឹង​បន្តដំណើរ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ ទី៥-៦ មីនា​ស​ប្តា​ហ៍​នេះ​នៅ​លើ​ដី​ឡូ​តិ៍​ទល់មុខ​ទីបញ្ជាការ​រក​ង​រាជ​អា​វុ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត…

រាជធានី​ភ្នំពេញ ​៖ តន្ត្រី​ទេសចរណ៍ WURKZ CITY Concert នឹង​បន្តដំណើរ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ ទី៥-៦ មីនា​ស​ប្តា​ហ៍​នេះ​នៅ​លើ​ដី​ឡូ​តិ៍​ទល់មុខ​ទីបញ្ជាការ​រក​ង​រាជ​អា​វុ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជាទី​តាំងទី​២ ដោយ​មាន​លោក ខេមរៈ សិរីមន្ត សម្តែង​រួម​ជាមួយ​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត​ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ​ដល់​អ្នកគាំទ្រ​នៅ​ទឹកដី​ក្រុង​ឯ​ជាយ​ដែន​មួយ​នេះ ។

តារាចម្រៀង​ដទៃ​ទៀត​ដែល​នឹង​ចូលរួម​សម្តែង​រួម​មាន​៖ លោក ឆ​ន សុ​វ​ណ្ណា​រាជ​, សុខ ស្រី​នាង , វង្ស តារា​រតនា​, នី រតនា​, រ៉េ​ត ស៊ូ​ហ្សា​ណា​, ឈិ​ន ម៉ា​និច្ច​, គឿ នភាល័យ​, ប៉ាច គី​ម​មួយ និង លោក ចាន់ កូ​មែន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តន្ត្រី​ទេសចរណ៍ WURKZ CITY Concert នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ពី​ទស្សនិកជន​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង កាលពី​ស​ប្តា​ហ៍​មុន​ដោយ​មាន​មនុស្ស​ចូលរួម​ផ្ទាល់​មិន​តិច​ជាង៣​ម៉ឺន​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​តែ​ប៉ុណ្ណោះ ។

លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ក៏​បាន​ផ្តាំផ្ញើរ​ដល់​អ្នកក្រុង​ប៉ោយ​ប៉ែ​ត​អោយ​ចូលរួម​ទទួលយក​ភាព​សប្បាយ​រីករាយ​ជាមួយ​ការ​ប្រគំ​តន្ត្រី​នេះ​ផង​ដែរ ហើយ​អ្នក​នៅ​តាម​គេហដ្ឋាន​ក៏​អាច​ទស្សនាការ​ផ្សាយ​ផ្ទាល់​កម្មវិធី​នេះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង​មាស HDTV ចាប់ពី​ម៉ោង៨​លា្ង​ចត​ទៅ​ផង​ដែរ ៕ (អត្ថបទ​សហការ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ