ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមបាល់ទាត់ សស​យក កំចាយមារ ក្លាយជា​ម្ចាស់​ជើងឯក​ទូ​ទាំង​ប្រទេស Tiger Street Football 2020

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ជើងឯក Tiger Street Football 2020 វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​ដែល​មាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​រហូត​ដល់​ទៅ​១៥០០០​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​រក​ឃើញ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​១ ខែ​មិ​នា…

រាជធានីភ្នំពេញ​ ៖ ជើងឯក Tiger Street Football 2020 វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​ដែល​មាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​រហូត​ដល់​ទៅ​១៥០០០​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​រក​ឃើញ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​១ ខែ​មិ​នា ម្សិលមិញ​នេះ បន្ទាប់​ពី​ក្រុម​ខ្លាំង សស​យក កំចាយមារ បាន​ប្រកួត​យកឈ្នះ​ក្រុមបាល់ទាត់ VANDASAK ដោយ​លទ្ធផល​១​ទល់​០​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។

មុន​ឈាន​ទៅ​គ្រង​ដំណែង​ជើងឯក​ទូ​ទាំង​ប្រទេស​ជាមួយ​រង្វាន់​១៥០០០​ដុល្លារ​អា​មេ​រិ​ក​នេះ ក្រុម សស​យក កំចាយមារ បាន​ប្រកួត​យកឈ្នះ​ក្រុមបាល់ទាត់ Poipet United ដោយ​លទ្ធផល​៤​ទល់​១ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ឡើង​មក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ​ប្រជែង​យកឈ្នះ​ក្រុម Rolling United ដោយ​លទ្ធផល​៣​ទល់​២ ឈាន​ឡើង​ទៅ​ប្រជែង​ដណ្តើម​តំណែង​ជើងឯក​ជាមួយ​ក្រុមបាល់ទាត់ VANDASAK ដោយ​យកឈ្នះ​ក្រុមបាល់ទាត់ VANDASAK ជាមួយ​ការ​ប្រកួត​យ៉ាង​តានតឹង​បំផុត​ក្នុង​លទ្ធផល​១​ទល់​០​ក្លាយជា​ម្ចាស់​ជើងឯក​ទូ​ទាំង​ប្រទេស Tiger Street Football 2020​។

តំណាង​ក្រុមបាល់ទាត់ សស​យក កំចាយមារ បាន​បញ្ជាក់​ថា ការ​ដណ្តើម​បាន​តំណាង​ជើងឯក​ទូ​ទាំង​ប្រទេស​លើក​ទី​១​នេះ បាន​កើតឡើង​ដោយសារ​តែ​ក្រុម​លេង​ជាមួយ​គ្នា​ដោយ​ការ​រួបរួម​សាមគ្គីភាព មិត្តភាព​នៅ​ក្នុង​ក្រុម​បាន​ល្អ ដូច្នោះ​ហើយ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ចេះ​តែ​ទទួល​បាន​ជោគជ័យ​រហូត​ក្លាយជា​ម្ចាស់​ជើងឯក​ទូ​ទាំង​ប្រទេស​។ លោក ប្តេជ្ញា​ថា Tiger Street Football រដូវ​កាល​ក្រោយ នឹង​ដណ្តើម​បាន​ជើងឯក​ម្តងទៀត​។

ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 បាន​ដំណើរការ​ប្រកួត​អស់​រយៈពេល​២​ខែ ចែក​ចេញ​ជា​៨​មណ្ឌល ក្នុង​នោះ​មណ្ឌល​តាម​បណ្តាល​ខេត្ត​មាន​ចំនួន​៧ និង​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១​មណ្ឌល ដែល​សម្រាំង​ក្រុម​ខ្លាំង​ចេញពី​៨​មណ្ឌល​នោះ មាន​ចំនួន​៦៤​ក្រុម​ចូលរួម​ការ​ប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស ដោយ​លទ្ធផល​ក្រុម​ជើងឯក​បាន​ទៅ​លើ​ក្រុមបាល់ទាត់ សស​យក កំចាយមារ ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​ក្រុមហ៊ុន​ស្រ​បៀរ Tiger (CBL) ចំនួន​១៥០០០​ដុល្លារ​អា​មេ​រិ​ក ក្រុម​ជើងឯក​រង​ក្រុមបាល់ទាត់ VANDASAK ទទួល​បាន​រង្វាន់​៥០០០​ដុល្លារ​អា​មេ​រិ​ក ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុមបាល់ទាត់ Rolling United ទទួល​បាន​រង្វាន់​២៥០០​ដុល្លារ​អា​មេ​រិ​ក និង​ក្រុម​ចំណាត់​ក្រុមបាល់ទាត់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ A ទទួល​បាន​រង្វាន់​១០០០​ដុល្លារ​អា​មេ​រិ​ក​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ