សូមជូនហាងឆេងនៃអត្រាប្តូរប្រាក់នៅក្នុងថ្ងៃនេះរវាងលុយដុល្លារអាមេរិកនិងបណ្តាប្រទេសមួយចំនួននៅអាស៊ាន ថាតើមានអត្រាប្រែប្រួលយ៉ាងណាខ្លះ ។
បើតាមធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២០នេះឱ្យដឹងថាដុល្លារអាមេរិកឡើងសាច់ដុំតិចតួចបើធៀបនឹងលុយបាតថៃ គឺ ១ដុល្លារអាមេរិក ទិញចូល ៣១,២៧៧៧ បាត លក់ចេញ ៣១,៦១៦៤ បាត ដែលកាលពីម្សិលមិញគឺមានអត្រាទិញចូល ៣១,២២៩៩ បាត លក់ចេញ ៣១,៦១៦៤ បាត។
ថ្ងៃនេះហាងឆេងលុយដុល្លារអាមេរិកមានអត្រាទិញចូល-លក់ចេញដូចគ្នានឹងថ្ងៃម្សិលមិញបើធៀបនឹងប្រាក់រៀល លុយគីបឡាវ និងលុយដុងវៀតណាម។ ១ដុល្លារអាមេរិក ទិញចូល ៤.០៨២,០០ រៀល លក់ចេញ ៤.០៩៤,០០ រៀល ។ ១ដុល្លារអាមេរិក ទិញចូល ២៣.១០០,០០ ដុង លក់ចេញ ២៣.៦០០,០០ ដុង ។
១ដុល្លារអាមេរិក ទិញចូល ៨.៧៧៤,០០ គីប លក់ចេញ ១០.៤១៥,០០ គីប ។ កម្មវិធី នេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ