ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលភ្លើងឆេះផ្ទះ ម្តាយស្រវាបានតែកូនស្រី ចំណែកកូនប្រុស​​ជាប់​ក្នុងភ្នក់ភ្លើង​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ​ខណៈពេល​​អគ្គី​ភ័យ​​​បាន​ឆាប​ឆេះ​ផ្ទះ​ជាង​ជួសជុល​ម៉ូតូ​​មួយកន្លែង​នៅ​ក្បែរ​ផ្សា​រក​អណ្តើក ​​​​បណ្តាល​ឱ្យ​​ក្មេង​ប្រុស​​ម្នាក់​អាយុ​៥​ឆ្នាំ​បាត់បង់​ជីវិត​នៅ​ក្នុង​ភ្នក់ភ្លើង ដោយសារ​​ជួយមិនទាន់​​ ចំណែក​ក្មេងស្រីម្នាក់​អាយុ​២ឆ្នាំ រង​របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់​ រីឯស្ត្រី​ជា​ម្តាយ​បានរង​របួសស្រាល​។ ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ផ្អើល​ឆោ​ឡោភ័យ​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា…

ខេត្ត​ព្រៃវែង ៖ ​ខណៈពេល​​អគ្គី​ភ័យ​​​បាន​ឆាប​ឆេះ​ផ្ទះ​ជាង​ជួសជុល​ម៉ូតូ​​មួយកន្លែង​នៅ​ក្បែរ​ផ្សា​រក​អណ្តើក ​​​​បណ្តាល​ឱ្យ​​ក្មេង​ប្រុស​​ម្នាក់​អាយុ​៥​ឆ្នាំ​បាត់បង់​ជីវិត​នៅ​ក្នុង​ភ្នក់ភ្លើង ដោយសារ​​ជួយមិនទាន់​​ ចំណែក​ក្មេងស្រីម្នាក់​អាយុ​២ឆ្នាំ រង​របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់​ រីឯស្ត្រី​ជា​ម្តាយ​បានរង​របួសស្រាល​។

ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ផ្អើល​ឆោ​ឡោភ័យ​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២​ មី​នា នៅ​ចំណុច​ផ្លូវកែង​បំបែក​ជា​៤ ខាងកើត​ផ្សា​រក​អណ្តើក ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

សមត្ថកិច្ច​ស្រុក​កំពង់ត្របែក​បានអោយ​ដឹង​ថា ផ្ទះ​​មួយ​កន្លែង​ខាងលើ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ជា​ប្រភេទ​ផ្ទះ​ធ្វើ​អំ​ពី​ដែក​ ​ប្រក់​ដំបូល​​ស​ង្ក័​សី មាន​ទំហំ​ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​៨​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ ឈួ ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរ​បរជា​ជាង​ជួសជុល​ម៉ូតូ ចំណែក​ជន​រង​គ្រោះ​ទាំង៣នាក់​​ ក្នុងនោះ១-ឈ្មោះ ឈួ ម៉េ​ង​ជឺ ភេទ​ប្រុស អាយុ​៥​ឆ្នាំ ត្រូវ​ជា​កូន​ម្ចាស់ផ្ទះ បាន​បាត់បង់​ជីវិត​នៅ​ក្នុង​អណ្តាតភ្លើង ២-​ឈ្មោះ ឈួ សៀវ​អេ​ង ភេទ​ស្រី អាយុ​២​ឆ្នាំ ត្រូវជា​កូន​ម្ចាស់ផ្ទះ រង​របួសធ្ងន់ និង​៣-ស្ត្រី​ជា​ម្តាយ​បាន​​រង​របួសស្រាល​។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​កើត​មាន​អគ្គី​ភ័យ​ខាងលើ​នេះ គឺ​ដោយសារ​តែ​បុរស​ជា​ម្ចាស់ផ្ទះ​បាន​ជួសជុល​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ ហើយ​ពេល​កំពុង​ជួសជុល​ម៉ូតូ​នោះ បាន​ធ្វើ​អោយ​ខ្ទាត​ផ្កាភ្លើង​ចេញពី​ម៉ូតូ ទៅ​​ប៉ះចំ​ដប​សាំង​ដែល​គាត់​ដាក់​លក់នៅ​ខាង​មុខ​ផ្ទះ បណ្តាល​អោយ​ដប​សាំង​នោះ​ផ្ទុះឆេះ​​បែក​ខ្ទាត​សាំង​ស្រោច​ចូល​ទៅ​ក្នុងផ្ទះ ​បង្កជា​​អគ្គិភ័យ​ឆាបឆេះ​​ផ្ទះ​ទាំងមូល​តែ​ម្តង​។

លោក សួន សំ​អឿ​ន អធិការ​នគរបាល​ស្រុក​កំពង់ត្របែក បានអោយ​ដឹង​ថា ​ពេល​​កើត​មាន​អគ្គី​ភ័យ​ភ្លាម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ជុំវិញកន្លែងកើតហេតុ​​នោះ ម្នាក់​ៗ​មានការ​ជ្រួលច្របល់ រត់​ចែក​ជើង​គ្នា ចំណែកអ្នកខ្លះទៀត​យក​ទឹក​មក​ជួយ​ពន្លត់ និង​បាន​រាយការណ៍​​ប្រាប់​​សមត្ថកិច្ច​ភ្លាម ​បន្ទាប់មក​​លោក​ក៏​បាន​ដឹកនាំ​កម្លាំង ព្រមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​ទៅ​ជួយ​អន្តរា​គម​ភ្លាម​ៗ​ផង​ដែរ ជាមួយ​គ្នា​នោះ​ក៏​មានការ​ជួយ​អន្តរាគមន៍ ពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្រុក​បាភ្នំ ស្រុក​ព្រះស្តេច និង​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​ផង​ដែរ ទើប​ទប់ស្កាត់​អណ្តាតភ្លើង មិន​អោយ​ឆេះ​រាលដាល​ឆ្លង​ទៅ​ផ្ទះ​អ្នក​ជិតខាង​បានឡើយ​​។

លោក​អធិការ​បាន​បញ្ជាក់​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ក្នុង​រយៈពេល​តែ​ប្រមាណ​ជា​២០​នាទី​ប៉ុណ្ណោះ ក៏​ពន្លត់​បាន​វិញ​ជា​ស្ថាពរ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ត្រូវ​​ភ្លើង​​ឆេះ​អស់ទាំង​ស្រុង រួម​ទាំង​កូនប្រុស​ម្ចាស់ផ្ទះ​ម្នាក់​អាយុ​៥​ឆ្នាំ ក៏​ត្រូវ​ភ្លើង​ឆេះ​​បណ្តាល​ឱ្យ​បាត់បង់ជីវិតផង​ដែរ​។

ដោយឡែក ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​ផ្ទះ​កើតហេតុ​ដែល​​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​អោយ​ដឹង​ថា ពេល​ផ្ទុះ​ដប​សាំងបង្កជា​អគ្គី​ភ័យកើតឡើង​ភ្លាម ​បុរស​​ជា​ម្ចាស់ផ្ទះ​បាន​ស្ទុះ​រត់​ចេញ​ទៅ​ក្រៅ ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ​និង​កូន​តូច​ទាំង​២នាក់​កំពុង​នៅ​ក្នុងផ្ទះ និង​ត្រូវ​អណ្តាតភ្លើង​ឆេះ​ព័ទ្ធ​ជុំ​ជិត ហើយ​ស្ត្រី​ជា​ប្រពន្ធ​ស្រវា​បានតែ​កូន​ស្រី​ពៅ​​ម្នាក់​អាយុ​២​ឆ្នាំ ស្ទុះ​រត់​ចេញ​មក​ក្រៅ​ ​ដោយឡែក​កូនប្រុស​ច្បង​អាយុ​៥​ឆ្នាំ ​ជួយ​មិនទាន់​ក៏​ត្រូវ​ភ្លើង​ឆេះ​បណ្តាល​ឱ្យ​បាត់បង់ជីវិត​​ក្នុងផ្ទះ​តែ​ម្តង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ បុរស​ជា​ប្តី​បាន​នាំ​ប្រពន្ធ​និង​កូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ចំណែក​សាច់ញាតិ​បាន​ចូល​រើ​កាយ​យក​សព​ក្មេង​ប្រុស​យក​ទៅ​តម្កល់​នៅ​ក្នុង​វត្ត​ជិត​នោះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​ទាំងអស់​ក្នុង​ហេតុការណ៍​​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​​បានដឹង​នៅឡើយ​ទេ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ