ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​បាល់ទាត់​បារាំង​ម្នាក់ បាន​បាត់​បង់​​ជីវិត​ ខណៈកំពុង​ទស្សនាការ​ប្រកួត

4 ឆ្នាំ មុន

អ្នកគាំទ្រ​បាល់ទាត់​ក្នុង​ប្រទេស​បារាំង​ម្នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បាត់បង់ជីវិត​អំឡុង​ការ​ប្រកួត​របស់​ក្រុម Nimes និង Marseille កាលពី​ចុង​ស​ប្តា​ហ៍ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Sun​។…


អ្នកគាំទ្រ​បាល់ទាត់​ក្នុង​ប្រទេស​បារាំង​ម្នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បាត់បង់ជីវិត​អំឡុង​ការ​ប្រកួត​របស់​ក្រុម Nimes និង Marseille កាលពី​ចុង​ស​ប្តា​ហ៍ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Sun​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក (​បារាំង​) បាន​អះអាង​ថា​ អ្នកគាំទ្រ Nimes ម្នាក់​បាន​គាំងបេះដូង​ បណ្តាល​ឱ្យបាត់បង់ជីវិត​ ដោយ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Cedric Deubel អាយុ​៣៩​ឆ្នាំ​ ដែល​បាន​ចូលរួម​ទស្សនាការ​ប្រកួត​ជាមួយ​កូនប្រុស​។ សាក្សី​ម្នាក់​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​បាន​និយាយ​ថា គេ (​​ជនរងគ្រោះ​) បាន​និយាយ​ថា​ ចង់​​ទៅ​​បង្គន់ ប៉ុន្តែ​ភ្លាម​ៗ​នោះ​បាន​ដួល​នៅ​លើ​ជណ្តើរ​ ហើយ​ក្រុម​អ្នក​សង្គ្រោះ​បឋម​បាន​ខំប្រឹង​ព្យាយាម​ជួយ​​ជនរងគ្រោះ​ដែរ ប៉ុន្តែ​​ជនរងគ្រោះ​បាន​ផុតដង្ហើម​​បាត់បង់ជីវិត​នៅ​នឹង​កន្លែង​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្លិប​បាល់ទាត់ Nimes ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ បញ្ជាក់​ពី​​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ និង​សារ​រំលែក​ទុក្ខ​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ