ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ Premier League រដូវ​កាល​នេះ អាច​លេង​ដោយ​គ្មាន​អ្នក​ទស្សនា

4 ឆ្នាំ មុន

​យោង​តាម​គេហទំព័រ The Sun ​បាន​ឱ្យ​ដឹង​ថា ក្របខ័ណ្ឌ Premier League និង​ប្រធាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA កំពុង​ពិភាក្សា​ពី​គម្រោង​រៀប​ចំការ​សម្រាប់​ការ​ប្រកួត…

​យោង​តាម​គេហទំព័រ The Sun ​បាន​ឱ្យ​ដឹង​ថា ក្របខ័ណ្ឌ Premier League និង​ប្រធាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA កំពុង​ពិភាក្សា​ពី​គម្រោង​រៀប​ចំការ​សម្រាប់​ការ​ប្រកួត ដោយ​គ្មាន​អ្នក​ទស្សនា (Closed Doors) ប្រសិនបើ​វីរុស Covid-19 នៅ​តែ​បន្ត​រីក​រាលដាល​ខ្លាំង ខណៈ​កិច្ច​ពិភាក្សា​កំពុង​ត្រូវ​បាន​ព្រាង​ដោយ​រំពឹង​ថា ការ​ប្រកួត​ដែល​នៅ​សេសសល់​រដូវ​កាល​នេះ នឹង​ត្រូវ​បាន​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ចូល​ទស្សនា​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​សារភាព​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​បន្ទាន់ Cobra របស់​រដ្ឋាភិបាល កាលពី​ម្សិលមិញ​ថា វីរុស​នេះ​ទំនងជា​បន្ត​រីក​រាលដាល​យ៉ាង​ខ្លាំង​។ ដែល​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​ត្រូវ​បាន​ប្រាប់​ឱ្យ​ពន្យារពេល​ការ​ប្រកួត​ទាំងអស់ ឬ​ក៏​យល់ព្រម​ឱ្យ​ពួក​គេ​លេង​ដោយ​គ្រាន់តែ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ ដោយ​គ្មាន​អ្នក​ទស្សនា​។

ក្នុង​នោះ​ប្រធាន​រដ្ឋបាល FA ក៏​បាន​បញ្ជាក់​អំពី​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​ក្លិប​តូច​ៗ ដែល​ពឹងផ្អែក​មួយ​ផ្នែក លើ​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​នេះ​ចំនួន​អ្នក​ឆ្លង​វីរុស Covid-19 ក្នុង​ប្រទេស​អង់គ្លេស​បាន​កើនឡើង​ដល់ ៤០​ករណី នេះ​យោង​តាម​ប្រភព​ពី Aljazeera ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ