ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាប​មិន​ទាន់​ឲ្យ​ផល ជនពាល​តែង​សម្គាល់​នូវ​បាប​នោះ​ដូច​ទឹកឃ្មុំ

4 ឆ្នាំ មុន

ព្រះ​សាស្តា​សម្តែង​អំពី​កម្ម​អាក្រក់​ដែល​បុគ្គល​ពាល​ប្រព្រឹត្ត​ធ្វើ​ហើយ​មិន​ស្គាល់​ពី​សេចក្តី​ពិត​នៃ​កម្ម​នោះ លុះ​កម្ម​ឱ្យ​ផល​ទើប​សង្វេគ​ខ្លួន​ជា​ខាងក្រោយ ។ ១-​ពួក​ជនពាល​មិន​មាន​ប្រាជ្ញា មានខ្លួន​ដូច​ជាស​ត្រូវ តែង​ត្រាច់​ទៅ​ធ្វើ​នូវ​កម្ម​ដ៏​លាមក ដែល​ជា​អំពើ​មាន​ផល​ក្តៅក្រហាយ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។ ២-​បុគ្គល​ធ្វើ​កម្ម​ណា​ហើយ…

ព្រះ​សាស្តា​សម្តែង​អំពី​កម្ម​អាក្រក់​ដែល​បុគ្គល​ពាល​ប្រព្រឹត្ត​ធ្វើ​ហើយ​មិន​ស្គាល់​ពី​សេចក្តី​ពិត​នៃ​កម្ម​នោះ លុះ​កម្ម​ឱ្យ​ផល​ទើប​សង្វេគ​ខ្លួន​ជា​ខាងក្រោយ ។

១-​ពួក​ជនពាល​មិន​មាន​ប្រាជ្ញា មានខ្លួន​ដូច​ជាស​ត្រូវ តែង​ត្រាច់​ទៅ​ធ្វើ​នូវ​កម្ម​ដ៏​លាមក ដែល​ជា​អំពើ​មាន​ផល​ក្តៅក្រហាយ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។

២-​បុគ្គល​ធ្វើ​កម្ម​ណា​ហើយ រមែង​ក្តៅក្រហាយ​ជា​ខាងក្រោយ​មានមុខ​ទទឹកជោក​ដោយ​ទឹកភ្នែក ស្រែកយំ​គួរ​ឱ្យ​សង្វេគ​ព្រោះ​ទទួលផល​នៃ​កម្ម​នោះ ជា​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ឈ្មោះ​ថា​ជា​កម្ម​មិនល្អ​ឡើយ ។

៣-​បាប​មិន​ទាន់​ឲ្យ​ផល​ត្រឹមណា ជនពាល​តែង​សម្គាល់​នូវ​បាប​នោះ​ថា​ដូច​ជា​ទឹកឃ្មុំ លុះដល់​កាលណា​បាប​ឲ្យ​ផល ជនពាល​ទើប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​ក្តៅក្រហាយ​ក្នុង​លោក​ទាំង​ពីរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ