ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! គ្រាន់តែគេនិយាយលេងសោះ ស្រាប់តែផ្ទុះកំហឹង​ដេញកា.ប់​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​ជនសង្ស័យ​ម្នាក់​បាន​យក​កាំបិត​ដេញ​កាប់​ទៅ​លើ​បុរស២​នាក់​ បណ្តាល​អោយរ​ងរ​បួស​​ធ្ងន់ ​បន្ទាប់ពីជនសង្ស័យ​​ខឹង​ជនរងគ្រោះ​​និយាយលេង​​​ថា​ ​មិន​ខំ​រក​សុ​ី​ ​គិតតែពីដើរលេង ហើយ​ជនសង្ស័យ​​​ត្រូវ​បាន​​សមត្ថកិច្ចឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត ចំណែក​ជន​រង​គ្រោះ​ត្រូវបាន​ស​មត្ថ​​កិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​​នៅឯមន្ទីរពេទ្យ​ផង​ដែរ​។ ​ហេតុការណ៍​ខាងលើនេះ​​បាន​​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី២…

ខេត្ត​កំពង់ស្ពឺ​ ៖ ​ជនសង្ស័យ​ម្នាក់​បាន​យក​កាំបិត​ដេញ​កាប់​ទៅ​លើ​បុរស២​នាក់​ បណ្តាល​អោយរ​ងរ​បួស​​ធ្ងន់ ​បន្ទាប់ពីជនសង្ស័យ​​ខឹង​ជនរងគ្រោះ​​និយាយលេង​​​ថា​ ​មិន​ខំ​រក​សុ​ី​ ​គិតតែពីដើរលេង ហើយ​ជនសង្ស័យ​​​ត្រូវ​បាន​​សមត្ថកិច្ចឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត ចំណែក​ជន​រង​គ្រោះ​ត្រូវបាន
​ស​មត្ថ​​កិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​​នៅឯមន្ទីរពេទ្យ​ផង​ដែរ​។

​ហេតុការណ៍​ខាងលើនេះ​​បាន​​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី២ ខែកុម្ភៈ​ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ច្រា​ម​ត្បូង​ឃុំ​ព្រះ​និព្វាន ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ឈ្មោះ​ធ្លក ចេក​ ហៅ​ទី​ ភេទប្រុស ​អាយុ២៥ឆ្នាំ​ រស់នៅ​ភូមិឃុំ​​កើតហេតុ​ខាងលើ ​។ ​ចំណែក​ជន​រង​គ្រោះ​ទាំង​២នាក់​​​ខាងលើ ក្នុងនោះ​ម្នាក់​​ឈ្មោះ អំ​ សំ​អុល​ ភេទ​ប្រុស ​អាយុ៤៨ឆ្នាំ​រ ស់នៅ​ភូមិ​ដុត​កំបោ​ ឃុំ​ព្រះ​និព្វាន ​ស្រុក​គងពិសី​ និងម្នាក់ទៀត​​ឈ្មោះ​ឌឿ​ន​ ឌី​រី​ ភេទ​ប្រុស ​អាយុ៤៥ឆ្នាំ​ រស់នៅ​ភូមិ​វាល​ថ្លាន់​ សង្កាត់​គង​ន​យ​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។

តាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​ជុំ​គ្នា​ពិភាក្សា​រឿង​ការងារ​រកស៊ី​ ស្រាប់តែ​​ជនសង្ស័យ​​បាន​ដើរមក​ដល់​ ​ពេល​នោះ​ជនរងគ្រោះឈ្មោះ​អំ​ សំ​អុល ក៏​​បាន​និយាយ​លេង​ជាមួយ​ជនសង្ស័យ​ថា មិន​គិត​ខំ​ជួយ​ធ្វើការ​រក​សុ​ី​ក្រុម​គ្រួសារ​ឪពុក​ម្ត​ាយ​នោះ​ទេ គិតតែ​ដើរ​លេង ។​គ្រាន់តែ​ជនរងគ្រោះ​និយាយ​ចប់​ធ្វើ​អោយ​ជនសង្ស័យ​មានការ​ខឹងសម្បារ ​ក៏​បាន​យក​កាំបិត​ផ្គាក់​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង២នាក់​ បណ្ដាល​ឱ្យ​រង​របួស​​ធ្ងន់តែម្តង​ ។

​តាម​ប្រភពដដែល​បន្ត​ថា​ ជន​រង​គ្រោះឈ្មោះ​​អំ​ សំ​អុល​ ត្រូវ​ជនសង្ស័យ​កាប់​ចំ​គូទ​ខាងស្ដាំ​ ក្រោយមក​ជនសង្ស័យ​ក៏​បន្ត​​ដេញ​កាប់​ជនរងគ្រោះ​ឈ្មោះ​ឌឿ​ន​ ឌី​រី ទៀត ​បណ្ដាល​ឲ្យ​រង​របួស​ក្រោម​ត្រចៀក​ខាងស្ដាំ​​យ៉ាង​ដំណំ​ផង​ដែរ​។

ក្រោយ​​ពេលកើតហេតុ ក៏មាន​​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​យកទៅ​ចាត់ការ​តាម​នីតិវិធី​។

លោក​ឃឹម​ សុ​ផា​ន់​ណា​រ៉ា ​អធិការ​នគរបាល​ស្រុក​គងពិសី បា​ន​បញ្ជាក់​​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ មីនា ឆ្នាំ​​២០២០​នេះ​ថា​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ខាងលើ ​សមត្ថ​កិ​ច​ជំនាញ​កំពុង​កសាង​សំ​ណុំ​រឿង​ដើម្បីចាត់​​ការ​តាម​នីតិវិធី​ហើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ