ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​គាថា​នេះ​មាន​អត្ថប្រយោជន៍​ណាស់

4 ឆ្នាំ មុន

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​បាន​ទេសនា​អប់រំ ដាស់តឿន​ច្រើន​ណាស់​ដល់​មហាជន​ឱ្យ​ស្គាល់​ពី​សេចក្តីសុខ​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន ។ នេះ​ជា​ពុទ្ធឱវាទ សូម​លោក​អ្នក​ឈ្វេងយល់​ដូច​តទៅ​៖ ១-​បុគ្គល​កាល​ស្វះ​ស្វែងរក​កល្យាណមិត្ត បើ​មិន​បាន​មិត្ត​ដ៏​ប្រសើរ​ជាង​ខ្លួន ឬ​មិត្ត​ដែល​ស្មើនឹង​ខ្លួន​ទេ គប្បី​ប្រ ព្រឹត្ត​នៅ​តែ​ម្នាក់ឯង​ឲ្យ​ខ្ជាប់ខ្ជួន…

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​បាន​ទេសនា​អប់រំ ដាស់តឿន​ច្រើន​ណាស់​ដល់​មហាជន​ឱ្យ​ស្គាល់​ពី​សេចក្តីសុខ​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន ។ នេះ​ជា​ពុទ្ធឱវាទ សូម​លោក​អ្នក​ឈ្វេងយល់​ដូច​តទៅ​៖

១-​បុគ្គល​កាល​ស្វះ​ស្វែងរក​កល្យាណមិត្ត បើ​មិន​បាន​មិត្ត​ដ៏​ប្រសើរ​ជាង​ខ្លួន ឬ​មិត្ត​ដែល​ស្មើនឹង​ខ្លួន​ទេ គប្បី​ប្រ ព្រឹត្ត​នៅ​តែ​ម្នាក់ឯង​ឲ្យ​ខ្ជាប់ខ្ជួន វិញ​ប្រសើរ​ជាង ព្រោះថា​សេចក្តី​ស្រឡាញ់​មិន​មាននៅ​ក្នុង​បុគ្គល​ពាល​ឡើយ ។

២-​មនុស្ស​ពាល បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នកប្រាជ្ញ សូ​ម្បី​អស់​មួយ​ជីវិត ក៏​ឥត​មាន​ដឹង​រសធម៌​អ្វី​ឲ្យ​ច្បាស់លាស់​ឡើយ ដូច​វែក​ដែល​មិនដឹង​រសជាតិ​សម្ល​ដូច្នោះ​ដែរ ។

៣-​ចំណែក​បុគ្គល​ឆ្លាត​វៃ​បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នកប្រាជ្ញ សូ​ម្បី​តែ​មួយ​រំពេច​ក៏​ស្គាល់​រសធម៌​ដោយ​ប្រពៃ ដូច​អណ្តាត​ដឹង​នូវ​រសជាតិ​នៃ​សម្ល​ដូច្នោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ