ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ! ​ជិះ​ឡាន​ពាក់​​ស្លាក​លេខ​ក្លែង​ក្លាយ​ហើយធ្វើសកម្មភាពតាមផ្លូវ​ទៀត​

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​សំរោង​លើ​ ធ្វើការ​ចាប់ខ្លួន​បាន ចំណែកឯ​បក្ខ​ពួក​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ក្រោយ​ពេល​ពួក​គេ​ជិះ​រថយន្ត​​មួយគ្រឿង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ រួម​នឹង​ម៉ូតូ​​មួយ​​គ្រឿង​ផង ធ្វើ​សកម្មភាព​ដេញ​តាម​វាយ​ប្លន់​​ម៉ូតូ​២​គ្រឿងផ្សេង​​ទៀត​ពី​យុវជន​៣​នាក់ ​​ខណៈ​​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​បរា​ត្រី​នា​វេលា​យប់​រំលង​អា​ធ្រា​ត្រ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ…

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​សំរោង​លើ​ ធ្វើការ​ចាប់ខ្លួន​បាន ចំណែកឯ​បក្ខ​ពួក​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ក្រោយ​ពេល​ពួក​គេ​ជិះ​រថយន្ត​​មួយគ្រឿង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ រួម​នឹង​ម៉ូតូ​​មួយ​​គ្រឿង​ផង ធ្វើ​សកម្មភាព​ដេញ​តាម​វាយ​ប្លន់​​ម៉ូតូ​២​គ្រឿងផ្សេង​​ទៀត​ពី​យុវជន​៣​នាក់ ​​ខណៈ​​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​បរា​ត្រី​នា​វេលា​យប់​រំលង​អា​ធ្រា​ត្រ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​ផ្ទុះ​កំហឹង​ ក៏​បាន​នាំ​គ្នា​វាយ​បំផ្លាញ​ម៉ូតូ​ខាងលើ​ចោល ព្រមទាំង​យក​ដីខ្សាច់​ចាក់​ចូល​ក្នុង​ធុងសាំង​ម៉ូតូ​ជន​រង​គ្រោះ​ទៀត​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។

ហេតុការណ៍​ខសាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០២០​ នៅ​តាម​ផ្លូវ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

តាម​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ​រួម​មាន ១-​ឈ្មោះ​ហួត សីហា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​មុខរបរ​ជាង​ចាក់​សាក់​ និង​កាត់សក់ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ជន​នេះ​គឺជា​មេខ្លោង​ដែល​បាន​រៀបចំ​ផែនការ​ក្នុង​ពេល​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ ហើយ​ក៏​ជា​អ្នកបញ្ជា​ឲ្យ​បក្ខ​ពួក​វាយ​ និង​ចាក់​ដីខ្សាច់​ចូល​ក្នុង​ធុងសាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ផង​ដែរ​។​

២-​ឈ្មោះ​រុន វិ​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ៣-​ឈ្មោះ​ខាន់ សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​មុខរបរ​ជាង​ផ្សា​ដែក មាន​ទីលំនៅ​ក្នុងភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ​៤-​ឈ្មោះ​សេង សុ​បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ និង​​៥-​ឈ្មោះ​លន ឆៃ​យុ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​ឈ្មោះ​សាត ប្រុស​ពៅ ហៅកុង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ ​មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រីឯ​ជន​រង​គ្រោះ​​ទាំង​​៣​នាក់​​ខាងលើ ​រួមមាន ​១-​ឈ្មោះ​វ័ន ដេ​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ​២-​ឈ្មោះ​ងិ​ន ខេមរា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល រងរបួសរលាត់ដៃជើង និង​៣-​ឈ្មោះ​ឃុន ពិសី​ភេទ​ប្រុស​ អាយុ​២០​​ឆ្នាំ ​មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ រង​របួសរលាត់ដៃជើង ។

​ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ កម្លាំង​នគរបាល​ដកហូត​បាន​សម្ភារៈ​មួយ​ចំនួន​ដូច​ជា រថយន្ត​មួយគ្រឿង​​ម៉ាក​ព្រូ​ស ពណ​៌​ទឹកមាស ពាក់​ស្លាក​លេខ​​ក្លែងក្លាយ​ ភ្នំពេញ​ ២T-៧៤០៦ ​ដោយ​​ក្បាល​រថយន្ត​បិទ​​ស្កុ​ត​ព​ណ៌​ខ្មៅផង​ រួម​ជាមួយ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ស៊េរី​ឆ្នាំ​២០១៩​ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ ​កណ្តាល ១AS-៤៧៦២ គឺជា​របស់​ជនសង្ស័យ​ជិះ​ចេញ​ធ្វើ​សកម្មភាព​។​

ដោយឡែក​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៦​ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១FU-២៣០៤ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​វ័​ន្ត ដេ​វីត ​និង​ម៉ូតូ​​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៧​ ព​ណ៌ ​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ១GD-៣៣៥៧ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ងិ​ន ខេមរា​។

តាមប្រភពពី​នគរបាល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹក​សុ​ី​រាំ​លេង​នៅ​ក្លឹ​បយីហោ ​«​រស្មី​ពេជ្រនិល​» ដែល​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ រួច​​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

តាមប្រភពដដែលបានបន្តថា ​លុះ​ពេលជនរងគ្រោះ​ធ្វើដំណើរ​​ទៅ​ដល់​ចំណុច​កើតហេតុ​​ខាងលើ ស្រាប់តែ​បាន​ជួប​នឹង​ក្រុម​ជនសង្ស័យ ក៏​ត្រូវ​ជន​សង្ស័យ​​ធ្វើ​សកម្មភាព​ដេញ​តាម​កៀរ​ផ្តួល​ និង​វាយ​ប្លន់​យក​ម៉ូតូ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ រង​របួស​រលាត់ ដៃជើង ​ខណៈនោះ​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​អត់​បាន​ទេ ដោយសារ​តែ​ជន​រង​គ្រោះ​នាំ​គ្នា​ដក​សោរ​រត់​ចេញ ​ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្ទុះ​កំហឹង​ក៏​បាន​យក​ដំបង​ដែក​បំពង់​ទីប​វាយ​ម៉ូតូ​ទាំង​២​គ្រឿង​ បណ្តាល​ឲ្យ​រង​កា​េ​ខូចខាត​យ៉ាងដំណំ រួច​យក​ដីខ្សាច់​​ចាក់​ចូល​ក្នុង​ធុងសាំង​ម៉ូតូ​របស់​ជន​រង​គ្រោះទៀត ដោយធ្វើ​​ទៅ​តាម​បញ្ជា​របស់​មេខ្លោង​ឈ្មោះ​ហួត សីហា ថែម​ទៀត​ផង​។

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ទើប​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​សំរោង​លើ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​៥​នាក់ រួច​នាំ​ទៅ​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ចំណែក​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​នៅឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ