ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ពោល​អំពី​បុគ្គល​៣​គាថា

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​អំពី​បុគ្គល​ពាល​បី​គាថា​ជា​ខេមរភាសា​ដូច​តទៅ ។ ១-​អ្នក​ណា​ជា​មនុស្ស​ពាល ហើយ​ដឹង​នូវ​ភាព​នៃ​ខ្លួន​ថា​ជា​ពាល អ្នក​នោះ​នឹង​ទៅ​ជា​បណ្ឌិត​បាន ដោយហេតុ​ដែល​ដឹងខ្លួន​ថា​ជា​ពាល​នោះ​ឯង ចំណែក​អ្នក​ណា​ជា​មនុស្ស​ពាល មាន​សេចក្តី​ប្រកាន់​ថា ខ្លួន​ជា​បណ្ឌិត…

នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​អំពី​បុគ្គល​ពាល​បី​គាថា​ជា​ខេមរភាសា​ដូច​តទៅ ។

១-​អ្នក​ណា​ជា​មនុស្ស​ពាល ហើយ​ដឹង​នូវ​ភាព​នៃ​ខ្លួន​ថា​ជា​ពាល អ្នក​នោះ​នឹង​ទៅ​ជា​បណ្ឌិត​បាន ដោយហេតុ​ដែល​ដឹងខ្លួន​ថា​ជា​ពាល​នោះ​ឯង ចំណែក​អ្នក​ណា​ជា​មនុស្ស​ពាល មាន​សេចក្តី​ប្រកាន់​ថា ខ្លួន​ជា​បណ្ឌិត អ្នក​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ពាល​ដោយ​ពិត ។

២-​ជនពាល​តែង​ព្រួយ​លំបាក ដោយ​សេចក្តី​សម្គាល់ថា កូន​ទាំងឡាយ​របស់​អញ​មាន​, ទ្រព្យ​របស់​អញ​មាន តែ​តាម​ពិត​បើ​ពោល​តាម​ផ្លូវធម៌​សូ​ម្បី​ខ្លួន​របស់​ខ្លួន​ក៏​មិន​មាន​ផង ចំណង់​បើ​កូន​ទាំងឡាយ​នឹង​រាប់​ថា​មាន​អំពី​ណា​មក ទ្រព្យ​នឹង​រាប់​ថា មាន​អំពី​ណា​បាន ។

៣-​រាត្រី​វែង​ចំពោះតែ​អ្នក​ដេក​មិន​លក់​, យោជន៍​វែង​ចំពោះតែ​អ្នក​នឿយហត់​អស់កម្លាំង​, សង្សារវដ្ត​វែង​ចំពោះតែ​បុគ្គល​ពាល​មិនដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម ។

សូម​សាធុជន​ពិចារណា​នូវ​គាថា​ទាំង​បី​បទ​នេះ​អោយ​យល់​ច្បាស់ ដើម្បី​បានជា​ប្រយោជន៍​ដល់​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​សេចក្តី​ល្អ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ