ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមផ្ទុះឡើង ក្រោយសុំខ្ចីព្រួញ​អ្នកលក់​គុប​​អត់​បាន​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​កំពង់ធំ ៖ យុវជន​៣​នាក់​ស្រវឹងស្រា​ ចូល​ទៅ​ក​ន្លែ​ងតាំង​ពិ​ព​ណ៍​ខ្ចី​ព្រួញ​គេ​គុប​យក​រង្វាន់​ ម្ចាស់​មិនឱ្យ​សាក​ខឹង​វាយ​បណ្តាលឱ្យរងរបួសធ្ងន-់​ស្រាល ដែលហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង៤០​នាទីយប់ ថ្ងៃ​ទី​០១ ​មីនា នៅ​ចំណុច​តារាង​បាល​សាលា​គំរូ…

ខេត្ត​កំពង់ធំ ៖ យុវជន​៣​នាក់​ស្រវឹងស្រា​ ចូល​ទៅ​ក​ន្លែ​ងតាំង​ពិ​ព​ណ៍​ខ្ចី​ព្រួញ​គេ​គុប​យក​រង្វាន់​ ម្ចាស់​មិនឱ្យ​សាក​ខឹង​វាយ​បណ្តាលឱ្យរងរបួសធ្ងន-់​ស្រាល ដែលហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង៤០​នាទីយប់ ថ្ងៃ​ទី​០១ ​មីនា នៅ​ចំណុច​តារាង​បាល​សាលា​គំរូ ស្ថិត​ក្នុងភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បា​រាយណ៍ ខេត្តកំពង់ធំ

ក្រុម​ជនសង្ស័យ​ទាំង៣​នាក់ ១-ឈ្មោះ សុត ពិសី ភេទ​ប្រុស អា​យុ​២៨​ឆ្នាំ នៅ​ភូមិ​តា​អ៊ុ​ង ឃុំ​បុស្ស​ខ្នរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ២-ឈ្មោះ សុត ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ត​មាន​ជ័យ និង​៣-ឈ្មោះ ពៅ វី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ។

ចំណែក​ខាង​ជន​រង​គ្រោះ​មាន​ចំនួន​៣​នាក់​ដូច​គ្នា ១-ឈ្មោះ ឈិ​ន ឈុ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍​របួស​បែកក្បាល​២​កន្លែង ២-​ឈ្មោះ អ៊ុ​ច សឿង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​បារាយ​ណ​ជាន់​ដែក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍​(​របួស​លើ​ត្រចៀក​ខាងឆ្វេង​១​កន្លែង​) និង​៣-ឈ្មោះ ពៅ វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​នៅ ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ របួស​ក្រោយ​ត្រចៀក​ខាងឆ្វេង​១​កន្លែង​) ឈ្មោះ​នេះ​ពេល​សមត្ថកិច្ច​អន្តរាគមន៍​រករឿង​និង​ប្រតាយប្រតប់​ជាមួយនឹង​សមត្ថកិច្ច​ទៀត​ផង​។

​ប្រភពបន្តថា មុន​ពេលកើតហេតុ​ ក្រុម​ជន​រង​គ្រោះបាន​នាំ​គ្នា​មក​មើល​ការ​តាំង​ពិ​ព័ណ៌​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​ក៏​បាន​ចូល​ទៅ​គប់​ព្រួញ​យក​រង្វាន់ នៅ​កន្លែង​របស់​ជនសង្ស័យ​ជាមួយ​គ្នា ហើយ​ពេល​នោះ ខាង​ជន​រង​គ្រោះ​បាន​សុំ​ខ្ចី​ព្រួញ​គុប​យក​តុកតា​សិន ប៉ុន្តែឈ្មោះ សុត ពិសី​(​អ្នកលក់​)​ប្រាប់​ថា​ មិន​អោយ​សាក​ទេ បើ​ទិញ​គឺ​លក់ ។

បន្ទាប់​មក ​ខាង​ភាគី​ជន​រង​គ្រោះ​ខឹង ក៏​កាច់​គ្រាប់​ព្រួញ​របស់​ជនសង្ស័យ​ចោល ហើយ​ក៏​កើត​ជម្លោះជេរ​ម្តាយ​​​គេ​ទៀត ទើប​ម្ចាស់​ព្រួញ​ជេរ​វិញ ភា្ល​ម​ៗ​ខាង​ជន​រង​គ្រោះ​ស្ទុះ​មក​វាយ​ឈ្មោះ សុត ពិសី (​ខាង​ជន​សង្ស័យ​) ​ក៏​ចាប់ផ្តើម​មានការ​វាយ​ប្រតាយប្រតប​គ្នា​ទៅ​វិញ​ទៅ​មក ក្រោយមក​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ និង​បញ្ជូន​មនុស្ស​រង​របួស​ទៅ​មន្ទី​ពេទ្យ​បង្អែក​បារាយណ៍ស​ន្ទុ​កតែ​ម្ដង ។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ និង​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​បារាយណ៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ