ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មានភស្តុតាងប្តឹង បើប៉ូលិស​ខេត្ត​យក​លុយ​ពី​គ្រួសារ​ជន​សង្ស័យ ជា​ថ្នូរ​​​ការ​ដោះ​លែង​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ចំនួន​២​នាក់ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​​ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដោយ​ជាប់​ពាក់​ព​ន្ធ័​ក្នុង​ករណី​គ្រឿងញៀន​ ដែលប្រតិបត្តិការ​ចាប់​ជនសង្ស័យ​ទាំង​២​នាក់​នេះ ​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ និង​២៩​កុម្ភៈ នៅ​ចំណុច​ភូមិ​៦ ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​)…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ចំនួន​២​នាក់ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​​ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដោយ​ជាប់​ពាក់​ព​ន្ធ័​ក្នុង​ករណី​គ្រឿងញៀន​ ដែលប្រតិបត្តិការ​ចាប់​ជនសង្ស័យ​ទាំង​២​នាក់​នេះ ​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ និង​២៩​កុម្ភៈ នៅ​ចំណុច​ភូមិ​៦ ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ចំនួន​១​កញ្ចប់ រួម​ជាមួយ​និង​សម្ភារ​មួយ​ចំនួន​។

លោក​ឧត្តម​សេនីយ ឈួ​ន គឹ​ម​សាន្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែងឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២
មីនា ​នេះ​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោក ប៊ូ ប៊ុ​ន​ហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​២៨​កុម្ភៈ កំលាំង​របស់​លោក​បាន​ប្រើប្រាស់​វិធានការ​ញុះញុង ដោយ​ប្រើ​ធ្នាក់​ចូល​ទៅ​ទិញ​ថ្នាំ​ញៀន​បាន​១​កញ្ចប់​ពី​ជនសង្ស័យ​ឈ្មោះ ង្វៀ​ង លី​ឡាន់ ក្នុង​តម្លៃ​៣​ម៉ឺន​រៀល ​។ ពេល​បាន​វត្ថុ​តាង​ហើយ លោក​ក៏​បញ្ជា​អោយ​កំលាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម ហើយ​បន្ទាប់​ពី​ត្រូវ​បាន​ឃាត់ខ្លួន ជនសង្ស័យ ង្វៀ​ង លី​ឡាន់ បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នេះ​រូបគេ​ទិញ​ពី​ជនសង្ស័យ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទឹង នៅ​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ទើប​នៅ​ថ្ងៃ​ទី​២៩​កុម្ភៈ លោក​បាន​សុំ​ការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ង្វៀ​ង យ៉ាំ​ង​ទឹង បាន​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល នៅ​ក្បែ​ផ្ទះ​របស់​ជនសង្ស័យ ហើយ​បន្ទាប់​មក​កំលាំង​របស់​លោក ក៏​បន្ត​ចុះ​ទៅ​ឆែកឆេរ​ក្នុងផ្ទះ​របស់​ជនសង្ស័យ​ទៀត​។

លោក ឈួ​ន គឺ​ម សាន្ត បាន​បញ្ជាក់​ថា ពេល​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទឹង បាន ក្នុង​ខ្លួន​របស់​គេ​រក​ពុំ​ឃើញ​មាន​ថ្នាំ​ញៀន​ទេ ហើយ​ការ​ឆែកឆេរ​ក្នុងផ្ទះ​ក៏​រក​ពុំ​ឃើញ​ថ្នាំ​ញៀន​ដែរ ប៉ុន្តែ​ការ​ពិនិត្យ​ទឹកនោម​រក​ឃើញ​ថា ក្នុង​ខ្លួន​របស់​គេ​មាន​សារធាតុ​ញៀន គួប​ផ្សំ​និង​សាក្សី​ឈ្មោះ ង្វៀ​ង លី​ឡាន់ ដែល​អះអាង​ថា​បាន​ទិញ​ថ្នាំ​ពី​ជនសង្ស័យ ង្វៀ​ង យ៉ាំ​ង​ទឹង នេះ​ទើប​កំលាំង​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​រូបគេ ចាត់ការ​ទៅ​តាម​និ​តិ​វិធី​តែ​ម្តង​។ យោង​តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទឹង ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​ពាក់​ព​ន្ធ័​ករណី​គ្រឿងញៀន​នេះ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​វិញ កាលពី​ចុងឆ្នាំ​២០១៩​។

លុះ​មក​ដល់​ថ្ងៃ​ទី​១៦​កុម្ភៈ ២០២០ ជនសង្ស័យ ង្វៀ​ង យ៉ាំ​ង​ទឹង រួម​ជាមួយ​បក្សពួក​៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កំលាំង​ប៉ូលិសប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ចាប់ខ្លួន​ម្តងទៀត ​ក្នុង​ករណី​ថ្នាំ​ញៀន​ដដែល ប៉ុន្តែ​ពេល​បញ្ជូន​ទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែងបាន​តែ​២​ថ្ងៃ ស្រាប់តែ​ពួក​គេ​ទាំង​៤​នាក់​ត្រូវ​បាន​ដោះ​លែង​មក​វិញ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៩​កុម្ភៈ ជនសង្ស័យ ង្វៀ​ង យ៉ាំ​ង​ទឹង នេះ​ក៏​ត្រូវ​កំលាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រៃវែង ចាប់ខ្លួន​បាន​ម្តងទៀត ក្នុង​ករណី​ថ្នាំ​ញៀន​ដដែល​។

ដោយឡែក ជនសង្ស័យ ង្វៀ​ង យ៉ាំ​ង​ទឹង បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៦​ កុម្ភ​: រូបគេ​និង​បក្សពួក​៣​នាក់​ផ្សេង​ទៀត ពិតជា​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍ និង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​មែន ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៨ ​កុម្ភ​: ប៉ូលិស​បាន​ដោះ​លែង​ពួក​គេ​វិញ ដោយ​ម្តាយ​របស់​គេ​បាន​បង់លុយ​អោយ​ប៉ូ​លិស​ខេត្ត​១០០០$ និង​បក្សពួក​គេ​ម្នាក់​ទៀត​បង់អស់៥០០$ជា​ថ្នូរ​និង​ការ​ដោះ​លែង ។

ជុំវិញ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​លោក ថោ​ង វ​ណ្ឌី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន បាន​ឆ្លើយ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​២ មីនា​ថា ពិតជា​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​មែន គឺ​កំលាំង​ស្រុក​ជា​អ្នក​ចាប់​ប្រគល់​មក​អោយ​ខេត្ត ចំណែក​ការ​ចោទប្រកាន់​ថា ប៉ូលិស​ខេត្ត​យក​លុយ​ពី​គ្រួសារ​ជនសង្ស័យ ជា​ថ្នូរ​និង​ការ​ដោះ​លែង​នោះ បើ​មាន​ភស្តុ​តាងដាក់​ពាក្យ​ប្តឹង​ចុះ ព្រោះ​លោក​ធ្វើ​អ្វីសុទ្ធតែ​បាន​ឆ្លង​ព្រះរាជអាជ្ញា​រួច​ហើយ​។​

អត្ថបទសរសេរ ដោយ