ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​អ្នក​ឆ្នាំ​ទាំង​៥​នេះ​សុទ្ធតែ​ត្រូវ​ទទួល​លាភ​សំណាង​នៅ​ថ្ងៃស្អែក​ទេតើ

4 ឆ្នាំ មុន

តាម​តារានិករ​ហោរាសាស្ត្រ​ប្រាប់​ថា នៅ​ថ្ងៃ​ទី​៣ ខែមីនា​ស្អែក​នេះ ឆ្នាំ​អំណាច​ទាំង​៤ ម្សាញ់ កុរ ឆ្លូវ ជូត រោង មាន​លាភ​មាន​លុយ​ហូរ​ចូល​ជោកជាំ​ជុំ​ទិស…

តាម​តារានិករ​ហោរាសាស្ត្រ​ប្រាប់​ថា នៅ​ថ្ងៃ​ទី​៣ ខែមីនា​ស្អែក​នេះ ឆ្នាំ​អំណាច​ទាំង​៤ ម្សាញ់ កុរ ឆ្លូវ ជូត រោង មាន​លាភ​មាន​លុយ​ហូរ​ចូល​ជោកជាំ​ជុំ​ទិស និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់​រស់នៅ​ដ៏​មាន​សុភមង្គល ។ ដើម្បី​ឱ្យ​ការ​ទស្សន៍​ទាយ​នេះ​កាន់តែ​ឆុត​បំផុត សូម​លោក​អ្នក​ស៊ែរ​ចេញ​ភ្លាម ប៉ង​អ្វី​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំម្សាញ់ ស្តេចពស់ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត នៅ​ថ្ងៃស្អែក​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកបការងារ​ឬ​ចរចា​អ្វីមួយ​ព្រោះថា​ផល​ល្អ​ៗ​តែង​ឆ្លើយ​តប​មក​វិញ​ជា​និច្ច ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​ចំណេញ​វិល​ត្រឡប់​មក​វិញ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត ។ សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា ប្រពៃ​ណាស់ ។ ព​ណ៏​នាំ​លាភ ព​ណ៏​ក្រហម លេខ​នាំ​សំណាង 358 ។

ឆ្នាំ កុរ ជ្រូក​មាស ពណ៌​នាំ​លាភ ស លេខ​នាំ​សំណាង 189 នៅរ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​សំណាង​ធំ សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង និង​ផុត​អស់​គ្រោះ​ស៊យ​ផ្សេង​ៗ ។ ការងារ​តាម​ស្ថាប័ន និង​ការ​រកស៊ី​សព្វសារពើ​រីក​ចម្រើន​ទៅ​មុខ​គាប់ប្រសើរ​ខ្លាំងរ​ណាស់ ។

ឆ្នាំ ឆ្លូវ ឧសភរាជ នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង ផុត​អស់​គ្រោះ​ស៊យ និង​មាន​តែ​លាភ​ធំ សំណាង​ធំ​ជុំ​ចូល​ជីវិត ។ ជើង​លេខ​ប្រាប់​ថា ដំណើរ​ជីវិត​របស់​លោក​អ្នកជា​អ្នកមាន​សម្បត្តិ​មហាសេដ្ឋី ។ ដួង​រាសីរ​ឡើង​ខ្ពស់ត្រដែត លេខ​នាំ​សំណាង 268 ពណ៌​នាំ​សំណាង បៃតង ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំ ជូត កណ្តុរ​មាន​ឫទ្ធិ ទេវតា​ថែរក្សា ពណ៌​នាំ​សំណាង ទឹកក្រូច លេខ​នាំ​សំណាង 972 នៅរ​ថ្ងៃស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង រួច​ផុត​គ្រោះ​ស៊យ គ្រោះ​ជោក គ្រោះ​ជាំ និង​មាន​លាភ​ធំ​ហូរ​ចូល​មក​ទាំង​៩​ទិស ។ ជើង​លេខ​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ឧត្តម​ប្រពៃ​ណាស់ និង​ជា​អ្នកមាន​ទ្រព្យ​ច្រើន រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​សព្វបែបយ៉ាង​រីក​ចម្រើន​ទៅ​មុខ​កាន់​ខ្លាំង ។

ឆ្នាំ រោង នាគរាជ នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​ង៉ូ​វ​ហេង​ខ្លាំង និង​ជួប​មហា​សំណាង​ធំ ។ ជើង​លេខ​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​បុណ្យ​បារមី​ខ្ពស់ និង​មាន​បញ្ញា​ច្រើន ពណ៌​នាំ​សំណាង ខៀវ លេខ​នាំ​សំណាង 179 សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ល្អូកល្អិន​រកគ្នា​ប្រសើរ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ