ការក្លាយជាមហាសេដ្ឋីប្រហែលជាប្រៀបបានជាក្តីសុបិនដែលអ្នកមិនអាចសម្រេចបាន តែក្នុងការពិតជាក់ស្តែង វាបានកើតមានឡើងសម្រាប់មនុស្សជាច្រើនជុំវិញពិភពលោក ។ ការមានទស្សនៈល្អត្រឹមត្រូវអាចជួយឲ្យអ្នកដើរលើផ្លូវទៅរកភាពស្តុកស្តម្ភបាន ហើយខាងក្រោមនេះគឺជាមុខសញ្ញាបង្ហា្ញញថាអ្នកមានជោគវាសនាក្នុងការសម្រេចបានគោលដៅនេះ៖
១. អ្នកចេះរកលុយតាំងពីនៅក្មេង គុណសម្បត្តិមួយដែលអ្នកមានភាគច្រើនមានជាប់ខ្លួន គឺពួកគេចេះរកលុយបានតាំងពីខ្លួននៅវ័យក្មេង ។ ឧទាហរណ៍ដូចជាលោកមហាសេដ្ឋី ម៉ាក ឃ្យូបេន (Mark Cuban) ជាដើមដែលបានលក់ថង់សម្រាមតាំងពីអាយុ ១២ឆ្នាំ ខណៈដែលលោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) វិញលក់ស្ករកៅស៊ូរតាំងពីលោកអាយុ ៦ឆ្នាំ ។
២. អ្នកតែងតែប្រញាប់ក្នុងការធ្វើអ្វីមួយ អ្នកមានមិនដែលរងចាំរហូតដល់ពេលដែលត្រឹមត្រូវក្នុងការវិនិយោគ ឬចាប់ផ្តើមអាជីវកម្មរបស់ខ្លួនទេព្រោះពួកគេដឹងថាមិនមានពេលណាដែលល្អជាងពេលបច្ចុប្បន្នក្នុងការចាប់ផ្តើមរកលុយឡើយ ។ ការអង្គុយចាំឱកាសមកដល់ដៃមិនអាចជួយឲ្យអ្នកទៅមុខបានលឿនទេ ។
៣. អ្នកផ្តោតសំខាន់លើចំណូលច្រើនជាងការសន្សំ ប្រាកដណាស់ អ្នកមានភាគច្រើនជាមនុស្សដែលពូកែសន្សំលុយ ប៉ុន្តែពួកគេក៏តែអតែជាមនុស្សដែលដឹងពីវិធីក្នុងការរកលុយបានច្រើនដែរ ។ លើសពីនេះទៅទៀត ពួកគេដឹងពីវិធីក្នុងការយកលុយទៅវិនិយោគដែលជួយឲ្យពួកគេរកលុយបានកាន់តែច្រើន ។
៤. អ្នកមានគំនិតបើកទូលាយ អ្នកមិនដឹងទេថាពេលណាជាពេលដែលឱកាសល្អៗបង្ហាញខ្លួន ហើយប្រសិនបើអ្នកតែងតែមិនបើកគំនិតទទួលយកឱកាសក្នុងការរកលុយខ្លះនោះ អ្នកមិនអាចសម្រេចគោលដៅរបស់អ្នកក្នុងពេលខ្លីទេ ។ ប្រាកដណាស់ វាមិនមែនមានន័យថាអ្នកត្រូវតែចាប់ឱកាសគ្រប់ទាំងអស់ទេ តែអ្នកត្រូវតែចេះគិតឲ្យបានច្បាស់លាស់និងធ្វើការសម្រេចចិត្តឲ្យបានដិតដល់មុនពេលចាប់យកវា ។
៥. អ្នកមានប្រជាប្រិយភាពខ្លាំងនៅសាលារៀន យោងទៅតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ University of Chicago បានឲ្យដឹងថា មនុស្សដែលមានប្រជាប្រិយភាពនៅវិទ្យាល័យភាគច្រើនអាចរកប្រាក់ចំណូលបានច្រើនជាងមនុស្សដែលមិនមានប្រជាប្រិយភាពខ្លាំង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ