សរីរាង្គដែលផ្តល់ញាណទាំងអស់សុទ្ធតែមានសារៈសំខាន់ ដោយវាទទួលខុសត្រូវសម្រាប់ការពារសរីរាង្គក្នុងពោះ និងផ្នែកជាច្រើននៃរាងកាយ ព្រមទាំងបំពេញការងាររបស់វាថែមទៀត។ ឧទាហរណ៍ ត្រចៀកមានការងារផ្តល់ជាការស្តាប់លឺ និងទទួលខុសត្រូវរក្សាលំនឹងរាងកាយ។ដូច្នេះវាពិតជាសំខាន់ណាស់ក្នុងការធ្វើឲ្យត្រចៀកមានសុវត្ថិភាព និងស្អាត ទើបវាអាចបំពេញមុខងារបានយ៉ាងមានប្រសិទ្ធភាព។
យ៉ាងណាមិញ ការសម្អាតត្រចៀកកំពុងតែស្ថិតក្នុងការខ្វែងគំនិតគ្នានៅឡើយ។ ជាធម្មតា គ្រប់គ្នាតែងតែប្រើសម្លីត្បាល់អាចម៌ត្រចៀកដើម្បីសម្អាតត្រចៀក។ ប៉ុន្តែការធ្វើបែបនេះច្រើនដងត្រូវបបានគេហាមឃាត់វិញ ដោយសារតែសម្លីនេះនឹងធ្វើឲ្យអាចម៌ត្រចៀក ឬធូលីដីកាន់តែចូលក្នុងត្រចៀកបន្ថែម។ ថ្មីនេះ ការប្រើវិធីសម្អាតត្រចៀកក៏បានក្លាយទៅជារឿងពេញនិយមថែមទៀត ប៉ុន្តែការបន្តអានអត្ថបទនេះបន្តទៀត នឹងអាចប្រាប់អ្នកបានថា ការសម្អាតត្រចៀកមិនមែនជារឿងមានសុវត្ថិភាពឡើយ។
១-យោងទៅតាមអ្នកជំនាញមួយចំនួនបានឲ្យដឹងថា មធ្យោបាយដ៏ល្អបំផុតក្នុងការសម្អាតត្រចៀកគឺត្រូវធ្វើវាច្រើនជំហ៊ាន។ សម្រាប់អ្នកទើបតែចាប់ផ្តើម អ្នកអាចបប្រើប្រាស់ផលិតផលបន្ទន់អាចម៌ត្រចៀក ដើម្បីងាយស្រួលយកវាចេញ។ ផលិតផលបន្ទន់អាចម៌ត្រចៀកញឹកញាប់នោះគឺប្រេងលាបខ្លួនកូនក្មេង ឬ Glycerin ។ល។
២-អ្នកក៏អាចបប្រើសម្លីដើម្បីសម្អាតត្រចៀកពីខាងក្រៅដែរ និងនៅផ្នែកខាងក្រៅនៃរន្ធត្រចៀក។
៣-គ្រូពេទ្យមួយចំនួនក៏បានណែនាំថា ការបប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទសម្រាប់សម្អាតត្រចៀកប្រហែលមិនមែនជាមធ្យោបាយដ៏ល្អបំផុតឡើយ។ គ្រូពេទ្យនិយាយថា អាចម៌ត្រចៀកដែលកើតនៅខាងក្នុងរន្ធត្រចៀក នឹងធ្វើចលនាចេញពីផ្នែកខាងក្រោមហើយចេញទៅខាងក្រៅតែម្តង។ អាចម៌ត្រចៀកភាគ្រើនអាចរកឃើញនៅគែមនៃរន្ធត្រចៀក ឬផ្នែកខាងក្រៅនៃរន្ធត្រចៀក។ ដូច្នេះយើងអាចប្រើសម្លីត្បាល់ ឬក្រចកដៃសម្អាតបាន។
៤-គេបបានណែនាំថា អ្នកគួរតែទៅជួបពេទ្យបើសិនជាអ្នកមានអារម្មណ៍ឈឺចាប់ក្នុងត្រចៀក ឬដឹងថា មានការស្ទះក្នុងត្រចៀក។ ការទៅជួបពេទ្យជារៀងរាល់ពីរបីខែម្តងដើម្បីសម្អាតត្រចៀកអាចជារឿងមានប្រយោជន៍។ វាក៏ជារឿងសំខាន់មួយដែរក្នុងការច្បាស់ថា អ្នកមិនបានប្រើរបស់អ្វីដែលមុតចាក់ក្នុងត្រចៀកឡើយ ព្រោះវាអាចប្រឈមនឹងការធ្លុះក្រដាស់ត្រចៀកបាន (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ