ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ពី​ជីវិត​អ្នក​កំប្លែង​ដែល​មាន​ជាងគេ​លើ​លោក

4 ឆ្នាំ មុន

អ្នក​កំប្លែង អេ​ឡេ​ន ឌឺ​ជេន​នឺ​រើស (Ellen DeGeneres) ត្រូវ​បាន​ទទួលស្គាល់​ដោយ​មនុស្ស​ជុំវិញ​ពិភពលោក​ថា​ជា​អ្នក​កំប្លែង​ដ៏​ជោគជ័យ និង​គួរ​ឲ្យ​គោរព​កោតសរសើរ​ម្នាក់ ។ ប៉ុន្តែ​កាលពី​អ្នកស្រី​បាន​ប្រកាស​ថា​អ្នកស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​កំឡុង​ទស​វត្ស​ឆ្នាំ ១៩៩០…

អ្នក​កំប្លែង អេ​ឡេ​ន ឌឺ​ជេន​នឺ​រើស (Ellen DeGeneres) ត្រូវ​បាន​ទទួលស្គាល់​ដោយ​មនុស្ស​ជុំវិញ​ពិភពលោក​ថា​ជា​អ្នក​កំប្លែង​ដ៏​ជោគជ័យ និង​គួរ​ឲ្យ​គោរព​កោតសរសើរ​ម្នាក់ ។ ប៉ុន្តែ​កាលពី​អ្នកស្រី​បាន​ប្រកាស​ថា​អ្នកស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​កំឡុង​ទស​វត្ស​ឆ្នាំ ១៩៩០ មក អ្នកស្រី​មិន​មានការ​ងារ​ធ្វើ​ច្រើន​អស់​ប៉ុន្មាន​ឆ្នាំ ហើយ​អ្នកស្រី​ក៏​ចាប់ផ្តើម​អស់​លុយ​សន្សំ​បន្តិច​ម្តង​ៗ​ដែរ ។
ប៉ុន្តែ​បន្ទាប់​ពី​បញ្ចូល​សម្លេង​ក្នុង​ភាពយន្ត Finding Nemo ដ៏​ល្បីល្បាញ និង​ក្លាយជា​ម្ចាស់​កម្មវិធី The Ellen DeGeneres Show កាលពីដើម​សតវត្ស ២០០០ ហើយ អ្នកស្រី​បាន​បើកផ្លូវ​ថ្មី​មួយ​សម្រាប់​ខ្លួនឯង ។

បច្ចុប្បន្ន​នេះ អ្នកស្រី​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៣០០​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ស្ថិត​ក្នុង​ចំណោម​ស្ត្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក ហើយ​ប្រភព​ចំណូល​ធំ​មួយ​របស់​អ្នកស្រី គឺ​ការ​ទិញ​លក់​អចលនទ្រព្យ​ជាមួយនឹង​ភរិយា ។ ប៉ុន្តែ​ទស្សនៈ​របស់​អ្នកស្រី​លើ​លុយ​ភាគច្រើន​ត្រូវ​បាន​ជះ​ឥទ្ធិពល​ពី​កុមារភាព ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មិន​ដាក់​កម្រិត​លើ​ខ្លួនឯង​ច្រើន​ក្នុង​ផ្នែក​លុយ និង​ធ្វើ​ឲ្យ​អ្នកស្រី​ចាប់អារម្មណ៍​ខ្លាំង​លើ​អចលនទ្រព្យ និង​អំពើរ​សប្បុរសធម៌​ផ្សេង​ៗ​ផង​ដែរ ។

យ៉ាងណា​ក្តី ប្រមាណ​ពាក់កណ្តាល​នៃ​ចំណូល​របស់​អ្នកស្រី គឺ​មាន​ប្រភព​មក​ពី​កម្មវិធី​ទូរទស្សន៍​ផ្ទាល់ខ្លួន​ដែល​អ្នកស្រី​ទទួល​បាន ៦០% នៃ​ថ្លៃ​ផ្សព្វផ្សាយ​ផលិតផល ។ ក្រៅពី​នេះ​ហើយ អ្នកស្រី​ក៏​រក​ឈ្មោះ​ថា A Very Good Production ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​រកបាន​កម្រៃ​ពី​ការ​ផ្សព្វផ្សាយ​ផលិតផល​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា CoverGirl, JCPenney និង American Express ព្រមទាំង​សៀវភៅ​ជា​ច្រើន​ដែល​អ្នកស្រី​បាន​ចេញ​លក់ ។

អ្នកស្រី​ក៏​ចេញ​មុខមាត់​ខ្លាំង​ដែរ​ក្នុង​ផ្នែក​សម្លៀក​បំពាក់​ដោយ​ចេញ​យីហោ​ផ្ទាល់​ខ្លួនឯង​មួយ​កាលពី​ឆ្នាំ ២០១៥ ក្រោម​ឈ្មោះ​ថា ED by Ellen ។ អ្នកស្រី​បាន​បង្កើត​ក្រុមហ៊ុន Ellen Digital Ventures ផង​ដែរ​ដែល​ផ្តល់​សេវាកម្ម​ផ្សេង​ៗ​ដូច​ជា Ellentube និង ហ្គេ​ម Heads Up! មុន​នឹង​បង្កើត Ellen Digital Network ជាមួយនឹង​ក្រុមហ៊ុន Warner Bros ។

នៅ​ឆ្នាំ ២០១៨ អ្នកស្រី​បាន​ចុះ​កុងត្រា​ថ្មី​មួយ​តម្លៃ ២០​លាន​ដុល្លារ​ជាមួយនឹង Netflix សម្រាប់​កម្មវិធី​រឿង​កំប្លែង​ផ្តាច់មុខ​មួយ ។ កាលពី​ឆ្នាំ​មុន អ្នកស្រី​រក​ចំណូល​បាន​ប្រមាណ ៨០.៥​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ក្លាយជា​អ្នក​កំប្លែង​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​លើ​លោក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ