ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើ​ពិភពលោក​វីរុស ​COVID-19 ​ផ្តាច់​យក​ជីវិត​​មនុស្ស​ជាង​៣.០០០​នាក់​ហើយ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19​គិត​មក​ដល់​ថ្ងៃ​ទី​២​មីនា​ចំនួន​អ្នក​​បាត់​បង់​ជីវិត​នៅ​​លើ​ពិភពលោក​បាន​ឡើង​ដល់​លើស​ពី​៣.០០០​នាក់​ហើយ ពិសេស​នៅ​អ៊ីតា​លី​និង​កូរ៉េ​ខាងត្បូង ដែល​នៅ​ក្នុង​ប្រទេស​ទាំង​២​នេះ​ចំនួន​អ្នក​ឆ្លង​បាន​កើន​កាន់តែ​ខ្ពស់ រួច​នៅ​បារាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​បង្ខំ​ឲ្យ​បារាំង​បិទ​សារមន្ទីរ​លូ​ហ្វ្រ​។ នៅ​ប្រទេស​ចិន​អាជ្ញាធរ​សុខាភិបាល​ប្រទេស​នេះ រាយការណ៍​នា​ថ្ងៃ​ទី​២​មីនា ពី​អ្នក​​បាត់​បង់​ជីវិត​ថ្មី​៤២​នាក់​នាំ​ឲ្យ​ចំនួន​អ្នកបាត់​បង់​ជីវិត​​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​២.៩១២​នាក់​។ គិត​មក​ដល់​ចុង​ថ្ងៃ​ទី​១​មីនា…

ប្រទេស​ចិន ៖ តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19​គិត​មក​ដល់​ថ្ងៃ​ទី​២​មីនា​ចំនួន​អ្នក​​បាត់​បង់​ជីវិត​នៅ​​លើ​ពិភពលោក​បាន​ឡើង​ដល់​លើស​ពី​៣.០០០​នាក់​ហើយ ពិសេស​នៅ​អ៊ីតា​លី​និង​កូរ៉េ​ខាងត្បូង ដែល​នៅ​ក្នុង​ប្រទេស​ទាំង​២​នេះ​ចំនួន​អ្នក​ឆ្លង​បាន​កើន​កាន់តែ​ខ្ពស់ រួច​នៅ​បារាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​បង្ខំ​ឲ្យ​បារាំង​បិទ​សារមន្ទីរ​លូ​ហ្វ្រ​។

នៅ​ប្រទេស​ចិន​អាជ្ញាធរ​សុខាភិបាល​ប្រទេស​នេះ រាយការណ៍​នា​ថ្ងៃ​ទី​២​មីនា ពី​អ្នក​​បាត់​បង់​ជីវិត​ថ្មី​៤២​នាក់​នាំ​ឲ្យ​ចំនួន​អ្នកបាត់​បង់​ជីវិត​​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​២.៩១២​នាក់​។ គិត​មក​ដល់​ចុង​ថ្ងៃ​ទី​១​មីនា នៅ​ចិនដីគោក​មាន​អ្នក​ឆ្លង​វីរុស​សរុប​៨០.០២៦​នាក់​។

ចំណែក​អ្នក​ជំ​ងឹ​ដែល​ឆ្លង​វីរុស​ហើយ​មើល​ជា​សះស្បើយ​នៅ​ចិន មាន​ដល់​សរុប​៤៤.៤៦២​នាក់​។ គ្រាន់តែ​នា​ថ្ងៃ​ទី​១​មីនា​មាន​អ្នកជា​ចេញពី​មន្ទីរពេទ្យ​២.៨៣៧​នាក់​។ ចំនួន​អ្នក​បាត់​បង់​ជីវិត​លើ​ពិភពលោក​មាន​ជាង​៣.០០០​នាក់​។ អ្នក​ឆ្លង​ថ្មី​២០២​នាក់​ត្រូវ​បាន​រាយការណ៍​នា​ថ្ងៃ​ទី​២​មីនា​នៅ​ចិនដីគោក តែ​នោះ​ជា​តួលេខ​ប្រចាំ​ថ្ងៃ​ដ៏​ទាប​បំផុត​ចាប់តាំងពី​ដំណាច់​ខែមករា​មក​។

ក្រៅពី​ខេត្ត​ហ៊ូ​ប៉ីចំណុចកណ្ដាល​នៃ​ការ​ចម្លង សកម្មភាព​ចាប់ផ្ដើម​វិល​វិញ​ក្នុង​ប្រទេស ជាមួយ​ការ​កកស្ទះ​ចរាចរណ៍​ខ្លះ​នៅ​ក្រុង​ប៉េ​កាំ​ង​ពេល​ម៉ោង​មាន​មនុស្ស​ច្រើន​កុះករ​។ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ថ្មី បណ្ដា​វិធានការ​រិ​ត​ត្បិត​ខ្លាំង​បំផុត​នៅ​ចិន ប៉ះពាល់​ដល់​មនុស្ស​ជាង​៥០​លាន​នាក់​។

វីរុស​នេះ​បន្ត​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​។ នៅ​អ៊ី​តា​លី​នា​ថ្ងៃ​ទី​១​មីនា​ជំរឿន​ឃើញ​អ្នក​ឆ្លង​ថ្មី​ប្រមាណ​ជា​៥០០​នាក់ ជា​ចំនួន​ហក់​ឡើង​ដ៏​ខ្ពស់​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់​ជិត​១.៧០០​នាក់​។ ជាមួយ​អ្នក​បាត់​បង់​ជីវិត​ថ្មី​៥​នាក់​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​សរុប​នៅ​អ៊ី​តា​លី​ឡើង​ដល់​៣៤​នាក់ ពិសេស​ក្នុង​តំបន់​៣​នា​ភាគ​ខាងជើង​ប្រទេស​។

នៅ​កូរ៉េ​ខាងត្បូង ជា​ប្រទេស​ទី​២​រង​ការ​ប៉ះពាល់​ខ្លាំង​បន្ទាប់​ពី​ចិន នា​ថ្ងៃ​ទី​២​មីនា​ជំរឿន​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​៥០០​នាក់ ហើយ​មនុស្ស​៤​នាក់​ថ្មី​ទៀត​បាន​​​បាត់​បង់​ជីវិត នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត ​ឡើង​ដល់​២២​នាក់​។ ចំណែក​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៤.០០០​នាក់ ។

បារាំង​ចំណុច​ថ្មី​នៃ​ការ​ឆ្លង​វីរុស​នៅ​អឺរ៉ុប ជំរឿន​ឃើញ​អ្នក​ឆ្លង​១៣០​នាក់​ហើយ​២​នាក់​បាត់​បង់​ជីវិត។ សារមន្ទីរ​លូ​ហ្វ្រ​ជា​កន្លែង​ទេសចរណ៍​សំខាន់ នៃ​រដ្ឋធានី​បារាំង​ទទួល​អ្នក​ទស្សនា​ដល់​ទៅ​៩,៥​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩​នោះ នៅ​តែ​បិទទ្វារ​។ ចំណែក​ពិ​​ព័រ​ណ៍​សៀវភៅ​ក្រុងប៉ារីស​ជា​ឱកាស​សំខាន់​នៃ​ការ​ជួបជុំ​គ្នា ហើយ​ត្រូវ​បើក​ធ្វើ្វ​​ពី​ថ្ងៃ​ទី​២០​ដល់​២៣​មីនា​ត្រូវ​លុប​ចោល​។

នៅ​អា​ល្លឺ​ម៉​ង់​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​១២៩​នាក់​។ អ៊ីរ៉​ង់​នា​ថ្ងៃ​ទី​១​មីនា​រៀបរាប់​ពី​មនុស្ស​​បាត់​បង់​ជីវិត​ថ្មី​១១​នាក់ នាំ​ឲ្យ​ចំនួន​ផ្លូវការ​នៃ​អ្នក​​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ​ឡើង​ដល់​៥៤​នាក់​។ នា​ថ្ងៃ​ទី​១ ខែ​​មីនា ​អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក​ប្រកាស​ពី​មនុស្ស​ទី​២​​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ នៅ​រដ្ឋ​វ៉ា​ស៊ិ​ន​តោន​។ មុន​នេះ​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ម្នាក់​​បាត់​បង់​ជីវិត​រួច​ហើយ ដោយសារ​វីរុស​COVID-19 ដែល​មាន​អ្នក​ឆ្លង​ដល់​ជាង​៧០​នាក់​ហើយ​នៅ​សហរដ្ឋអាមេរិក​។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ពី​ការ​បាក់​ស្រុត​ចុះ​ខ្លាំង​នៃ​សេដ្ឋកិច្ច​ពិភពលោក​។ បណ្ដា​ទីផ្សារ​កាលពី​ស​ប្ដា​ហ៍​មុន​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ