ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ យុទ្ធសាស្ត្រ​ពិសេស​សម្រាប់​ធ្វើការ​ជាមួយ​គូស្នេហ៍​របស់​អ្នក

4 ឆ្នាំ មុន

វា​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ដែល​មនុស្ស​ចង់​បែងចែក​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​ជៀស​មិន​ផុត​ក្នុង​ការ​សហការ​ជាមួយនឹង​គូស្នេហ៍ ឬ​គូជីវិត​របស់​ខ្លួន​ក្នុង​អាជីវកម្ម​ណាមួយ ។ ក្នុង​ករណី​នេះ តើ​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ក្នុង​ការ​សហការ​គ្នា​ដើម្បី​ជោគជ័យ​ទាំង​ផ្នែក​អាជីវកម្ម និង​ផ្នែក​ស្នេហា? ១….

វា​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ដែល​មនុស្ស​ចង់​បែងចែក​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​ជៀស​មិន​ផុត​ក្នុង​ការ​សហការ​ជាមួយនឹង​គូស្នេហ៍ ឬ​គូជីវិត​របស់​ខ្លួន​ក្នុង​អាជីវកម្ម​ណាមួយ ។ ក្នុង​ករណី​នេះ តើ​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ក្នុង​ការ​សហការ​គ្នា​ដើម្បី​ជោគជ័យ​ទាំង​ផ្នែក​អាជីវកម្ម និង​ផ្នែក​ស្នេហា?

១. កុំ​រំពឹង​ថា​ភាគី​ម្ខាង​ទៀត និង​ចូលរួម ៥០% ជា​រៀង​រាល់ពេល
ដៃគូ​អាជីវកម្ម​ភាគច្រើន​បែងចែក​ការងារ និង​ទំនួល​ខុស​ត្រូវ​ពាក់​ៗ​កណ្តាល​តាំងពី​ដំបូង ប៉ុន្តែ​ពេល​ដែល​អ្នក​ចាប់​ដៃគូ​ជាមួយនឹង​គូស្នេហ៍​ឬ​គូជីវិត​របស់​អ្នក វា​ក៏​ប្រៀប​ដូច​ជា​ទំនាក់ទំនង​ស្នេហា​ដែរ គឺ​មនុស្ស​ម្នាក់​ប្រហែលជា​ត្រូវ​ហត់នឿយ​ជាង​មនុស្ស​ម្នាក់​ទៀត ។

២. ព្យាយាម​បង្ហាញ​ពី​គោល​ជំហរ និង​អារម្មណ៍​របស់​អ្នក
ចៀសវាង​ចង្អុល​ទៅ​ភាគី​ម្ខាង​ទៀត​ពេល​ដែល​អ្នក​ជួបនឹង​បញ្ហា ។ ដូច​ជា​ពេល​ដែល​អ្នក​ចង់​និយាយ​ថា «​អ្នក​មិន​ដែល​ជួយ​ខ្ញុំ​ពេល​ដែល​ខ្ញុំ​រវល់​» អ្នក​គួរតែ​និយាយ​ថា «​ខ្ញុំ​កំពុង​តែ​មាន​កិច្ចការ​ច្រើន​និង​ត្រូវការ​ជំនួយ​ពី​អ្នក​» វិញ ។

៣. យល់​ដឹង​ពី​ចំណុចខ្លាំង និង​ខ្សោយ​របស់​ភាគី​ម្ខាង​ទៀត
អត្ថប្រយោជន៍​មួយ​នៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​ជាមួយ​ដៃគូ​ស្នេហ៍ ឬ​ដៃគូ​ជីវិត​របស់​អ្នក​គឺ​អ្នក​ស្គាល់គ្នា​បាន​ច្បាស់​ល្អ ។ ប៉ុន្តែ​ការ​មាន​ទំនាក់ទំនង​ផ្នែក​អាជីវកម្ម​ជាមួយ​គ្នា​ក៏​អាច​មាន​ន័យ​ថា​អ្នក​អាច​ប្រទះ​ឃើញ​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ថ្មី​ៗ​របស់​ដៃគូ​អ្នក​ដែរ ។

៤. ចំណាយពេល​ខ្លះ​សម្រាប់​ខ្លួនឯង
អ្នក​ត្រូវ​តែ​ធានា​ថា​អ្នកមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង ។ មិន​ថា​ជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត ពេល​ហាត់ប្រាណ ឬ​ពេល​ចេញ​ទៅ​ចំណាយ​ជាមួយ​មិត្តភក្តិ​អ្នក​ទេ ។ នរណា​ក៏​ដោយ សូ​ម្បី​តែ​គូស្នេហ៍​ដែល​គំរូ​ជាងគេ​ក៏​ត្រូវការ​ពេល​នៅ​ម្នាក់ឯង​ខ្លះ​ដែរ ។ ពេលវេលា​នៅ​ម្នាក់ឯង​មិន​ត្រឹមតែ​ជួយ​ដល់​អាជីវកម្ម​អ្នក​ទេ តែ​ក៏​ជួយ​ដល់​ទំនាក់ទំនង​របស់​អ្នក​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ