ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ដែល​ត្រូវ​បាន​ជួស​ជុល​សម្រាប់​លើកកម្ពស់​ជីវភាព​សហគមន៍

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​តាម​វាលស្រែ​ដែល​ឆ្លងកាត់​បី​ទៅ​បួន​ភូមិ ប្រជាពលរដ្ឋ​នៅ ឃុំ​យា​អង្គ ធ្លាប់​ចំណាយពេល​ធ្វើ​ដំណើរ​ទៅ​ផ្លូវជាតិ​យ៉ាង​ហោច​ណាស់ ១​ម៉ោង​តាម​រយៈ​ផ្លូវលំ​ដែល​មាន​ប្រវែង​ត្រឹមតែ​៣៥០០​ម៉ែត្រ​ប៉ុណ្ណោះ​។ ទោះបី​យ៉ាងណា​ក៏​ដោយ ទាំងនេះ​វា​គ្រាន់តែ​ជា​រឿង​ដែល​បាន​កើតឡើង នា​ពេល​អតីតកាល​បុ​ណ្ណោះ ។ ក្រោម​ការ​ឧបត្ថម្ភ​របស់…

នៅ​តាម​វាលស្រែ​ដែល​ឆ្លងកាត់​បី​ទៅ​បួន​ភូមិ ប្រជាពលរដ្ឋ​នៅ ឃុំ​យា​អង្គ ធ្លាប់​ចំណាយពេល​ធ្វើ​ដំណើរ​ទៅ​ផ្លូវជាតិ​យ៉ាង​ហោច​ណាស់ ១​ម៉ោង​តាម​រយៈ​ផ្លូវលំ​ដែល​មាន​ប្រវែង​ត្រឹមតែ​៣៥០០​ម៉ែត្រ​ប៉ុណ្ណោះ​។ ទោះបី​យ៉ាងណា​ក៏​ដោយ ទាំងនេះ​វា​គ្រាន់តែ​ជា​រឿង​ដែល​បាន​កើតឡើង នា​ពេល​អតីតកាល​បុ​ណ្ណោះ ។

ក្រោម​ការ​ឧបត្ថម្ភ​របស់ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត គម្រោង​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ប្រវែង ៣,៥ គីឡូម៉ែត្រ​ដែល​បាន​ចាប់ផ្តើម​ជួស​ជុស​កាលពី​ខែមករា ឆ្នាំ ២០២០ ត្រូវ​បាន​បញ្ចប់ និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

ពិធី​នេះ​ត្រូវ​បាន​ចូលរួម និង​ផ្តល់​ជា​កិត្តិយស​ដោយ​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លោក កែវ យឿ​ន អភិបាលរង​ស្រុក យា​អង្គ លោក ហោ ប៊ុ​ន​ថែ អគ្គ​នាយករង​នៃ ធនាគារ​ឯកទេស វី​ង លោក ឡៅ សៀង​ហៃ នាយក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​ធនាគារ​ឯកទេស វី​ង បុគ្គលិក វី​ង និង​ប្រជាពលរដ្ឋ​តាម​សហគមន៍​ជា​ច្រើន​ផ្សេង​ទៀត ។

នៅ​ក្នុង​ពិធី​ដែល​មាន​អ្នកចូលរួម​ជាង ៤០០​នាក់ ដែល​រស់នៅ​ក្នុង​តំបន់​នោះ លោក ម៉ា​នូ រ៉ា​ចាន់ បាន​ប្រកាស​បើក​សម្ពោធ​ផ្លូវ​ដែល​បាន​ជួសជុល​រួច និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​តាម​រយៈ​ការ​កាត់​ខ្សែបូ​ដើម្បី​ជា​ចំណង​ដៃដល់​ប្រជាពលរដ្ឋ​ជាង ៦៤៧​គ្រួសារ​ក្នុងភូមិ​ចំនួន ៤ ក្នុង​ឃុំ​យា​អង្គ ។

លោក ម៉ា​នូ រ៉ា​ចាន់ បាន​មាន​ប្រា​សាសន៍​ថា​៖ «​ផ្លូវ​នេះ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សេវា​សំខាន់​ៗ​ដូច​ជា ៖ ការ​ទទួល​បាន​ហិរញ្ញវត្ថុ ការ​ថែទាំ​សុខភាព ការ​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ផលិតផល​ក្នុង​ស្រុក​ទៅ​នឹង​ទីផ្សារ​ផង​ដែរ​» ។

លោក កែវ យឿ​ន បាន​ឲ្យ​ដឹង​ថា​៖ «​ក្នុង​រដូវវស្សា​ម្តង​ៗ ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ពិតជា​ជួប​ទុក្ខ​លំបាក​​យ៉ាង​ខ្លាំង​ដោយសារ​ពួក​គាត់​ត្រូវធ្វើ​ដំណើរ​ដោយ​យានជំនិះ​ឆ្លងកាត់​តាម​ដងផ្លូវ​ដែល​បាន​ខូច​យ៉ាងតំណំ ។ ដោយសារ​ពិបាក​នាំ​យក​ផលិតផល​កសិកម្ម និង​ផលិតផល​ផ្សេង​ៗ​ទៅ​លក់​នៅ​ឯ​ទីផ្សារ​ហើយ ទើប​ធ្វើ​ឲ្យ​របរ​កសិកម្ម​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង និង​មិន​មាន​ស្ថេ​រ​ភាព ហើយ​សិស្សានុសិស្ស​ពេល​ខ្លះ​បាន​ខកខាន​ទៅ​សាលា​ជាដើម​» ។

លោក កែវ យឿ​ន បាន​បន្ថែម​ថា​៖ «​ក្រោម​ការ​ឧបត្ថម្ភ​របស់ វី​ង ប្រជាពលរដ្ឋ​ជាង ២,៨០០​នាក់​នឹង​អាច​ប្រើប្រាស់​ផ្លូវ​ដ៏​ស្អាត​នេះ​ជា​ប្រចាំ​ថ្ងៃ ហើយ​វា​នឹង​ជួយ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​នៅ​ទី​នេះ​កាន់តែ​ល្អ​ប្រសើរ ។ ការ​ធ្វើ​ជំនួញ​អាជីវកម្ម​ផលិតផល​កសិកម្ម​នឹង​កាន់តែ​កើនឡើង ហើយ​ក្មេង​ៗ​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​សាលារៀន​កាន់តែ​ងាយស្រួល ក្រុម​គ្រួសារ​របស់​ពួក​គាត់​នឹង​អាច​ទៅ​ទិញ​បាន​ម្ហូបអាហារ​បាន​កាន់តែ​លឿន​ជាង​មុន​» ។

ប្រសិនបើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មិនល្អ ប្រជាពលរដ្ឋ​តាម​សហគមន៍​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​សេវា​សុខភាព ការ​អប់រំ និង​សេវា​សាធារណៈ​ដទៃ​ផ្សេង​ទៀត ។ តាម​រយៈ​ជំនួយ​ឧបត្ថម្ភ​នេះ វី​ង បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កែ​លម្អ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ លើ​ការ​ផ្តល់​ជូន​តម្រូវការ​ផ្សេង​ៗ ដើម្បី​ការ​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ