ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ងាយ​បានឃើញ​ផ្ទាល់​ភ្នែក​ទេ ! រូបភាព​ថ្មី​ៗ​បង្ហាញ​ពី​ភាព​រស់រាន​មានជីវិត​​សត្វ​ក្តាន់​ក្នុង​ប្រទេស​កម្ពុជា​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​មានការ​គាំទ្រ​បច្ចេកទេស​ពី BINCO ក្រុមការងារ​ស្រាវជ្រាវ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មក​ពី​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​មានការ​គាំទ្រ​បច្ចេកទេស​ពី BINCO ក្រុមការងារ​ស្រាវជ្រាវ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មក​ពី​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ អង្គការ WWF និង​សមាជិក​ក្រុម​ល្បាត​សហគមន៍​បាន​ទៅ​ត្រួតពិនិត្យ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ (camera trap) ដែល​បាន​តំឡើង​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ និង​បាន​បញ្ជាក់​ពី​ភាព​រស់រាន​មានជីវិត​របស់​សត្វ​ក្តាន់ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គការ WWF កម្ពុជា ។

ដោយ​សត្វ​ក្តាន់ ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​សត្វ​ទទួល​រងគ្រោះថ្នាក់​ជាស​កល ក្នុង​បញ្ជី​ប្រ​ហម IUCN ហើយ​ត្រូវ​បាន​គេ​សន្មត់​ថា បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០០៦ នៅ​ពេល​ដែល​សត្វ​ក្តាន់​ត្រូវ​បាន​គេ​រក​ឃើញ​ឡើង​វិញ​នៅ​ក្នុង​ខេត្តក្រចេះ ។

កត្តា​គម្រាមកំហែង​ចម្បង​ៗ​ទៅ​លើ​ការ​រស់រាន​របស់​សត្វ​ក្តាន់​រួម​មាន ៖ ការ​បរបាញ់ ដើម្បី​យក​សាច់ ការ​បាត់បង់​ទីជម្រក​ដោយសារ​ការ​កាប់​ឈើ​ធ្វើ​ធ្យូង និង​ការ​រុករាន​ដី​ព្រៃ​ដើម្បី​ធ្វើ​កសិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ