ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មនុស្ស​៣០​នាក់​ជា​ចំណាប់ខ្មាំង​នៅ​​​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​AP​ថា មនុស្ស​យ៉ាងតិច​៣០​នាក់ ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នា​ជាយក្រុង​ម៉ានីល រដ្ឋធានី​ហ្វ៊ី​លី​ពី​ន​ដោយ​បុរស​ប្រដាប់​អាវុធ​ម្នាក់ ដែល​បាញ់​ជា​ច្រើន​លើក​រួច​ហើយ​។ តាម​សារព័ត៌មាន​ក្នុងស្រុក​ថា អន្តរាគមន៍​មួយ​របស់​ប៉ូលិស​បាន​បើក​ធ្វើ​។ AP​គូសបញ្ជាក់​ថា​ក្រោយ​ការ​បាញ់កាំភ្លើង​ជា​ច្រើន​គ្រាប់…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​AP​ថា មនុស្ស​យ៉ាងតិច​៣០​នាក់ ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នា​ជាយក្រុង​ម៉ានីល រដ្ឋធានី​ហ្វ៊ី​លី​ពី​ន​ដោយ​បុរស​ប្រដាប់​អាវុធ​ម្នាក់ ដែល​បាញ់​ជា​ច្រើន​លើក​រួច​ហើយ​។ តាម​សារព័ត៌មាន​ក្នុងស្រុក​ថា អន្តរាគមន៍​មួយ​របស់​ប៉ូលិស​បាន​បើក​ធ្វើ​។

AP​គូសបញ្ជាក់​ថា​ក្រោយ​ការ​បាញ់កាំភ្លើង​ជា​ច្រើន​គ្រាប់ នា​ថ្ងៃ​ទី​២​មីនា​នោះ​ខាងក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ស្ថិត​នៅ​ជិត​រដ្ឋធានី​ម៉ានីល ប៉ូលិស​បាន​ឡោម​ព័ទ្ធ​អគារ​មជ្ឈមណ្ឌល​នេះ​។ កងកម្លាំង​សន្តិសុខ​បាន​លុក​ចូល​ខាងក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​V MALL នៅ SAN JUAN ។ មនុស្ស​យ៉ាងតិច​៣០​នាក់​ត្រូវ​ជាប់​ជា​ចំណាប់ខ្មាំង​ដោយ​ជនប្រដាប់អាវុធ​ម្នាក់​។ ខ្មាន់កាំភ្លើង​ជា​ភ្នាក់ងារ​សន្តិសុខ​ម្នាក់ បាន​ចាប់​មនុស្ស​ប្រមាណ​៣០​នាក់​ជា​ចំណាប់ខ្មាំង ក្នុង​ការិយាល័យ​រដ្ឋបាល​មួយ ហើយ​បាន​បាញ់​លើ​មនុស្ស​យ៉ាងតិច​ម្នាក់​។

នេះ​ជា​ការ​អះអាង​របស់​អភិបាលស្រុក​មួយ​នៃ​ក្រុង​ម៉ានីល ។ តាម​អភិបាលស្រុក​នេះ​ថា ជន​រង​គ្រោះ​ដោយ​ការ​បាញ់ប្រហារ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​មួយ​។ ទោះះ​បី​យ៉ាងណា​តាម​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​ថា ចំនួន​ចំណាប់ខ្មាំង​សល់​មិន​លើស​ពី​២០​នាក់​ឡើយ​។ កង​កុំម៉ង់ដូ​មួយ​ក្រុម​របស់​ប៉ូលិស​ពិសេស​មាន​គ្នា​១២​នាក់ ប្រដាប់​ដោយ​អាវុធ​វាយលុក បាន​ចូល​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​) ប្រភព​វីដេអូ ៖ Sputnik France & Daily Tribune

https://www.facebook.com/sputnik.france/videos/661000254730231/?t=2

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ