ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស ​COVID-19​ នៅ​កូរ៉េ​ខាងត្បូង ​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៤.០០០​នាក់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​កូរ៉េ​ខាងត្បូង​វាយតម្លៃ​នា​ថ្ងៃ​ទី​២​មីនា​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 ក្នុង​ប្រទេស​នឹង​មានការ​កើនឡើង​នា​ដើមខែ​មីនា ខណៈ​អាជ្ញាធរ​សុខា​ភិបាល ស្វែងរក​ផ្ដោត​លើ​ការ​តស៊ូ​ប្រឆាំង​វីរុស ក្នុង​ផ្ទៃ​ព្រះ​វិហារ​SHINCCHEONJI ចំណុច​ប្រភព​ដើម​នៃ​ការ​ចម្លង​វីរុស​នេះ​។ កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២​មីនា…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​កូរ៉េ​ខាងត្បូង​វាយតម្លៃ​នា​ថ្ងៃ​ទី​២​មីនា​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 ក្នុង​ប្រទេស​នឹង​មានការ​កើនឡើង​នា​ដើមខែ​មីនា ខណៈ​អាជ្ញាធរ​សុខា​ភិបាល ស្វែងរក​ផ្ដោត​លើ​ការ​តស៊ូ​ប្រឆាំង​វីរុស ក្នុង​ផ្ទៃ​ព្រះ​វិហារ​SHINCCHEONJI ចំណុច​ប្រភព​ដើម​នៃ​ការ​ចម្លង​វីរុស​នេះ​។

កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២​មីនា ពី​អ្នក​ឆ្ល​ងី​វីរុស​ថ្មី​៥៨៦​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​ជាង​៤.០០០​នាក់​។ ជាមួយ​អ្នកបាត់​បង់​ជីវិត​​ថ្មី​៤​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​សរុប​ដោយសារ​វីរុស​នេះ​ឡើង​ដល់​២២​នាក់​ហើយ​ក្នុង​ប្រទេស​។

ហើយ​អ្នក​​បាត់​បង់​ជីវិត​​ចុង​ក្រោយ​គេ​ជា​បុរស​ចំណាស់​អាយុ​៨៣​ឆ្នាំ​ម្នាក់​មាន​ដើម​កំណើត​ក្នុង​ក្រុង​DAEGU ចម្ងាយ​៣០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​សេ​អ៊ូ​ល​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​៥៨៦​នាក់ ៤៦៩​នាក់​នៅ​ក្រុង​DAEGU​និង​៦៧​នាក់​ក្នុង​ខេត្ត​GYEONGSANG​ខាងជើង​។

ទីក្រុង​និង​ខេត្ត​ដទៃ​ៗ​ទៀត​ក៏​រាយការណ៍​ពី​អ្នក​ឆ្លង​ថ្មី​ដោយនៅ​ក្រុង​សេ​អ៊ូ​ល​មាន​១០​នាក់​ថែម​ទៀត រួច​ក្រុង​ប៊ូ​សាន​មាន​អ្នក​ឆ្លង​ថ្មី​៣​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ