ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​ផល​ប៉ះពាល់​អនាគត​ការងារ​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

អា​ម៉ា​ហ្សូ​ន​ខ្ចប់​មក​ដល់​មាត់ទ្វារ ​។ បញ្ជី​មុខម្ហូប​ឌី​ជី​ថ​ល​នៅ​ហាង​។ អា​ហ្គោ​រីត​ក្នុង​កា​ទិញ លក់​ហ៊ុន​និង​អនុញ្ញាត​កម្ចី​។ ឡាន​គ្មាន​អ្នក​បើក​ដឹក​អ្នកដំណើរ​និង​ទំនិញ​ទៅ​ដល់​ទិស​ដៅ​។ វា​មិនមែន​ជា​គំនិត​សម្រាប់​អនាគត​ទៀត​ទេ​។​វា​ក្លាយទៅជា​វិធី​ស្វ័យប្រវត្តិ​ដែល​ជះ​ឥទ្ធិពល​ដល់​កម្លាំង​ការងារ​សព្វថ្ងៃ​និង​មាន​អភិវឌ្ឍន៍​ច្រើន​ទៀត​សម្រាប់​ពេល​អនាគត​។ ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដូចនេះ​គឺ​មិន​អាច​ជៀសវាង​បាន​និង​ផ្តល់​នូវ​អារម្មណ៍​ជំនួញ​ល្អ​ឥត​ខ្ចោះ​។ អ្នក​មិន​អាច​រំពឹង​ថា​ក្រុមហ៊ុន​សម្រេចចិត្ត​មិន​សន្សំ​លុយរាប់​លាន​ដោយ​ការ​ប្រើ​បុគ្គលិក​ឲ្យ​ធ្វើការ​ដែល​មនុស្ស​យន្ត​អាច​ធ្វើ​បាន​បួន​ដង​លឿន​ជាង​ហើយ​មាន​កំហុស​តិចតួច​ថែម​ទៀត​។ ពេល​ដែល​ម៉ាក​ដូ​ណា​ល់…

អា​ម៉ា​ហ្សូ​ន​ខ្ចប់​មក​ដល់​មាត់ទ្វារ ​។ បញ្ជី​មុខម្ហូប​ឌី​ជី​ថ​ល​នៅ​ហាង​។ អា​ហ្គោ​រីត​ក្នុង​កា​ទិញ លក់​ហ៊ុន​និង​អនុញ្ញាត​កម្ចី​។ ឡាន​គ្មាន​អ្នក​បើក​ដឹក​អ្នកដំណើរ​និង​ទំនិញ​ទៅ​ដល់​ទិស​ដៅ​។ វា​មិនមែន​ជា​គំនិត​សម្រាប់​អនាគត​ទៀត​ទេ​។​វា​ក្លាយទៅជា​វិធី​ស្វ័យប្រវត្តិ​ដែល​ជះ​ឥទ្ធិពល​ដល់​កម្លាំង​ការងារ​សព្វថ្ងៃ​និង​មាន​អភិវឌ្ឍន៍​ច្រើន​ទៀត​សម្រាប់​ពេល​អនាគត​។

ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដូចនេះ​គឺ​មិន​អាច​ជៀសវាង​បាន​និង​ផ្តល់​នូវ​អារម្មណ៍​ជំនួញ​ល្អ​ឥត​ខ្ចោះ​។ អ្នក​មិន​អាច​រំពឹង​ថា​ក្រុមហ៊ុន​សម្រេចចិត្ត​មិន​សន្សំ​លុយរាប់​លាន​ដោយ​ការ​ប្រើ​បុគ្គលិក​ឲ្យ​ធ្វើការ​ដែល​មនុស្ស​យន្ត​អាច​ធ្វើ​បាន​បួន​ដង​លឿន​ជាង​ហើយ​មាន​កំហុស​តិចតួច​ថែម​ទៀត​។ ពេល​ដែល​ម៉ាក​ដូ​ណា​ល់ (McDonald’s) ប្រកាស​ពី​ផែនការ​ជំនួស​អ្នក​គិតលុយ ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ហ៊ុន​របស់​ពួក​គេ​ឡើងថ្លៃ​ភ្លាម​។ វា​ជា​ជំនួញ​ល្អ​។

តើ​ការ​ផ្លាស់​ប្តូរ​នេះ​ប៉ះពាល់​ដល់​អ្វីខ្លះ? នេះ​ជា​អ្វី​ដែល​មនុស្ស​ហៅ​ថា​ជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ថ្មី ហើយ​វា​មិន​អាច​ជៀសវាង​បាន​មាននូវ​អ្វី​ជា​ច្រើន​ដែល​កើតឡើង​ប្រសិនបើ​យើង​សង្ឃឹមថានឹង​រារាំង​នូវ​ភាព​ចលាចល​និង​ច្របូកច្របល់​។

យើង​ត្រូវ​គិត​ឡើង​វិញ​ទៅ​លើ​វិធី​ធ្វើ​ការងារ ការ​បណ្តុះបណ្តាល​ការងារ​និង​វិធី​ដែល​យើង​ទទួល នូវ​ប្រយោជន៍​ដូច​ជា​ធានា​រ៉ាប់រង​និង​ប្រាក់​ចូល​និវត្ត​។ ប្រសិនបើ​យើង​ធ្វើ​ឥលូវ​យើង​ប្រហែល ជា​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្តូរ​រលូន​។​ប្រសិនបើ​មិន​ធ្វើ​ទេ អ្នក​នឹង​មាន​បញ្ហា​។

ភាព​ស្វ័យប្រវត្តិ​បាន​ជំនួស​បុគ្គលិក​ដោយសារ​តែ​យើង​បាន​ផ្លាស់​ប្តូរ​មក​កាន់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល

មើល​ត្រលប់​ទៅ​កាន់​សតវត្ស​ទី​២០ សហរដ្ឋអាមេរិក​ស្ថិត​នៅ​ក្រោម​អ្វី​ដែល​អ្នកនិពន្ធ​ហៅ​ថា ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ដែល​ជា​លទ្ធផល​នៃ​ការ​ផ្លាស់​ប្តូរ​របស់​ជាតិ​ពី សេដ្ឋកិច្ច​កសិកម្ម​ទៅ ជា​ឧស្សាហកម្ម​។ វា​ចំណាយពេល​រាប់​ទស​វត្ស​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​និង​ដើម្បី​ឲ្យ​អ្វី​ៗ​អាច​បង្កើត​ឡើង​បាន​។

ឥឡូវ​យើង​មានការ​ផ្លាស់​ប្តូរ​ធំ​មួយទៀត​ហើយ​លើក​នេះ​គឺ​ការ​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច​ឧស្សាហកម្ម​មក​ជា​ឌី​ជី​ថ​ល​។

ក្នុង​បេះដូង​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ម៉ូ​ដែល​ជំនួញ​ថ្មី​មួយ​បង្កើត​ឡើង​ជុំវិញ​មនុ​ស្សុ​យន្ត​ស្វ័យប្រវត្តិ​និង​ភាព​ឆ្លាត​វៃ​សិប្បនិមិត្ត ដែល​គេ​ហៅ​ថា​AI (AI artificial intelligence) ហើយ​យើង​បាន ចាប់ផ្តើម​ឃើញ​ថា​វា​កើត​មាន​ឡើង​ពិសេស​នៅ​ជុំវិញ​ការងារ ហត្ថកម្ម​។

ការងារ​ដែល​អាច​ពឹងផ្អែក​បាន​មួយ​ចំនួន​សម្រាប់​មនុស្ស​ដែល​មិន​បាន​រៀន​មាននៅ​ក្នុង​ភោជនីយដ្ឋាន ក្នុង​ហាង រឺ​ក្នុង​ការ​ដឹក​ជញ្ជូន​ហើយ​ការងារ​ទាំងនេះ ឥលូវ​ត្រូវ​រង​ឥទ្ធិពល នៃ​ភាព​ស្វ័យប្រវត្តិ​។

ហាង​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ជំនួស​អ្នក​រត់​តុ​ដោយ អេ​ក្រង់​ចុច​ដែល​អាច​ណែនាំ និង​ពន្យល់​ពី​បញ្ជី​មុខម្ហូប​។ ហាង​កាន់តែ​ច្រើន​ជំនួស​អ្នក​គិតលុយ ដោយ​ជម្រើស គិតលុយ​ខ្លួនឯង​ដែល​វា​កាន់តែ​ទំនើប​។

ហាង​អា​ម៉ា​ហ្សូ​ន​ដែល​អតិថិជន​អាច​ប្រើ​កម្មវិធី​កុម្ម៉ង់​ដោយ​កាត់​លុយ​ពី​គណនី​អា​ម៉ា​ហ្សូ​ន​។

ខ​ណៈ​ប្រាក់​ចំនូល​មធ្យម​៤៣៥៩០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ការ​បើកបរ​ឡាន​ទំនិញ​ជា ការងារ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​មានការ​អប់រំ​ត្រឹម​វិទ្យាល័យ តែ​ពេល​នេះ ឡាន​ស្វ័យប្រវត្តិ ត្រូវ​បាន​ប្រើ​ដើម្បី​ឲ្យ​មាន​ស្តង់ដា​ឧស្សាហកម្ម​។

នៅ​ក្នុង​ករណី​ទាំងនេះ សេវាកម្ម​ស្វ័យប្រវត្តិ​ផ្តល់​នូវ​វិធី​មួយ​សម្រាប់​ជំនួញ​ដើម្បី​សន្សំ​លុយ​។ កាលពីមុន​មនុស្ស​យន្ត​ឬ​រ៉ូ​បូ​និង​សេវាកម្ម​ស្វ័យប្រវត្តិ​មាន​តម្លៃ​ថ្លៃ​ជាង​ថ្នាក់​ឈ្នួល​បុគ្គលិក​សម្រាប់​ការងារ​តែ​មួយ​។ តែ​វា​មិនយូរ​ទេ ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត នឹង​អាច​ធ្វើការ​ដូច គ្នា​សម្រាប់ មនុស្ស​បួន​នាក់​ហើយ​តម្លៃ​ទិញ​ម្តង​ត្រឹមតែ ៣៥០០០​ដុល្លារ​។ ហើយ​វា​មិន​ចេះ​ឈឺ ត្រូវការ ការ​ឈប់​សម្រាក​ព្យាបាល​រឺ​ត្រូវការ​ធានារ​រ៉ាប់រង​សុខភាព​ទេ​។

កត្តា​សំខាន់​មួយទៀត​គឺ​កាត់​បន្ថយ​កំហុស​ដែល​បង្កើត​ដោយ​មនុស្ស​។ នៅ​ក្រុមហ៊ុន​បង្កើត ទូរស័ព្ទ បច្ចេកវិទ្យា​ដែល​ត្រូវការ​ភាព​ជាក់លាក់ ៦០​រ៉ូ​បូ​ធ្វើ​ការងារ​របស់​បុគ្គលិក ៦៥០​នាក់​ដែល​ធ្លាប់​ធ្វើ ហើយ​កំហុស​ថយ​ពី​២៥​ទៅ​៥%​ហើយ​ទិន្នផល​កើន​លើស​ទ្វេរ​ដង​។

សម្រាប់​យានជំនិះ​ស្វ័យប្រវត្តិ អ្នកជំនាញ​រំ​ពឹ​ថា​មាននូវ​គ្រោះថ្នាក់​តិច​ជាង​មុន​និង​មាន ប្រព័ន្ធ​បញ្ឆេះ​ល្អ​ជាង​មុន​ល្បឿន​ដើរ​រលូន​និង​ការ​ជាន់​ហ្វ្រាំង​ក៏​រលូន​ជាង​អ្នកបើកបរ​ជាង​មនុស្ស​។ (នៅមានភាគបន្ត)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ