បែកធ្លាយលក់ដីខ្យល់ជាង៤០០ហិកតា យកប្រាក់ជាង២លានដុល្លារចាយលេង
- ភ្នំពេញ
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០…
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០…
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានសម្រេចធ្វើការចោទប្រកាន់អធិការនគរបាលស្រុកកំចាយមារ និងមន្ត្រីសុរិយោដី រួមទាំងបក្សពួកពីបទ.ឆបោក.ប្រាក់ប្រមាណជាង២លានដុល្លារអាមេរិក តាមរូបភាពលក់ដីខ្យល់ជាង៤០០ ហិកតា ។
សេចក្តីរាយការណ៍បន្តថា ជនជាប់សង្ស័យទាំង៤នាក់មាន ១-ឈ្មោះ ស៊ីវ សុខុម ភេទប្រុស អាយុ៥៤ឆ្នាំ មុខងារជាអធិការនគរបាលស្រុកកំចាយមារ ២-ឈ្មោះ ម៉ាន់ រចនា ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីសុរិយោដីស្រុកកំចាយមារ ៣-ឈ្មោះ ពិន សារន់ ភេទប្រុស អាយុ៥១ឆ្នាំ និង៤-ឈ្មោះ គួន សុវណ្ណ អាយុ២៩ឆ្នាំ ជនសង្ស័យបានប្រព្រឹត្តបទល្មើសនៅចំណុចភូមិចំការចេក១ ឃុំក្រញូង និងភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដែលបទល្មើសនេះ យោងតាមមាត្រា៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ ។
ប្រភពដដែលបន្តថា ដើមចមបណ្តាលឲ្យមានការចោទប្រកាន់លើសំណុំរឿងនេះ ត្រូវបានគេដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ និងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឈ្មោះ ស៊ីវ សុខុម, ឈ្មោះ ម៉ាន់ រចនា, ឈ្មោះ ពិន សារន់ និងឈ្មោះ គួន សុវណ្ណ បានចុះកិច្ចសន្យាព្រមព្រៀងទិញលក់ដីជាមួយដើមបណ្តឹងឈ្មោះ តាំង ស្រ៊ីអ៊ុយ, ឈ្មោះ ណម តុង, ឈ្មោះ វ៉ែន វ៉ាន់យូ និងឈ្មោះ ឈុន អេង លើផ្ទៃដីសរុបចំនួនជាង៤១០ហិកតា ដែលមានទីតាំងទី១ មានទំហំសរុប ២៣១.៤១ ហិកតា ស្ថិតនៅភូមិចំការចេក១ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង និងទីតាំងទី២ មានទំហំ ១៧៩.០៥ ហិកតា ស្ថិតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង តាមតម្លៃដែលបានឯកភាពគ្នានៅក្នុងកិច្ចព្រមព្រៀង ។
ប្រភពព័ត៌មានដដែលបន្តថា ចាប់តាំងពីថ្ងៃចុះកិច្ចព្រមព្រៀងទិញលក់លើកទី១ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ភាគីអ្នកលក់ទាំង៤នាក់ គឺឈ្មោះ ស៊ីវ សុខុម, ឈ្មោះ ម៉ាន់ រចនា, ឈ្មោះ ពិន សារន់ និងឈ្មោះ គួន សុវណ្ណ បានទទួលប្រាក់ជាបន្តបន្ទាប់ពីភាគីអ្នកទិញ គឺឈ្មោះ តាំង ស្រ៊ីអ៊ុយ, ឈ្មោះ ណម តុង, ឈ្មោះ វ៉ែន វ៉ាន់យូ និងឈ្មោះ ឈុន អេង សរុបចំនួន២,០៣១,៣៨២ដុល្លារអាមេរិករួចហើយ តែភាគីអ្នកលក់ពុំមានដីប្រគល់ឱ្យភាគីអ្នកទិញឡើយ ។
ប្រភពបន្តទៀតថា សំណុំរឿងនេះ តំណាងអយ្យការសាលាដំបូង បានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរហើយ ហើយចៅក្រមស៊ើបសួរ បាននិងកំពុងពិនិត្យពិចារណា ដើម្បីចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ