ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកែករៀងៗខ្លួន! ភ្ញៀវ​ថាឱ្យ​សន្តិសុខ សន្តិសុខថា​ឱ្យភ្ញៀវ ឆោឡោពេញហាង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើ​កម្ម​ពិធី​ខួបកំណើត​នៅ​ឯ​ហាង​មួយ​កន្លែង​ទល់មុខ​មាត់ទន្លេ ហើយ​គេ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​បុរស​ជា​ភ្ញៀវ​ម្នាក់​នោះ​ក៏​មាន​ជម្លោះ​ជាមួយនឹង​សន្តិសុខ​ហាង​ម្នាក់ រហូត​បង្ក​ឱ្យ​មាន​របួស​ស្នាម​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​មួយ​កន្លែង​​ទល់មុខមាត់ទន្លេ​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើ​កម្ម​ពិធី​ខួបកំណើត​នៅ​ឯ​ហាង​មួយ​កន្លែង​ទល់មុខ​មាត់ទន្លេ ហើយ​គេ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​បុរស​ជា​ភ្ញៀវ​ម្នាក់​នោះ​ក៏​មាន​ជម្លោះ​ជាមួយនឹង​សន្តិសុខ​ហាង​ម្នាក់ រហូត​បង្ក​ឱ្យ​មាន​របួស​ស្នាម​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​មួយ​កន្លែង​​ទល់មុខមាត់ទន្លេ​ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​១៧៨ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ខាង​បុរស​ម្នាក់​ជា​ភ្ញៀវ​ខាងលើ​មិន​ស្គាល់ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​របស់​គាត់​មាន​គ្នា​៥​ទៅ​៦​នាក់​បាន​ធ្វើ​ខួបកំណើត​តាំងពី​ល្ងាច​រហូត​ដល់​ម៉ោងជាង​១១​យប់ ហើយ​ក៏​នាំ​គ្នា​គិតលុយ ចំណែក​គាត់​បាន​ដើរទៅ​បន្ទប់ទឹក ស្រាប់តែ​មាន​សន្តិសុខ​ហាង​មក​វាយ​គាត់​នៅ​ក្នុង​បន្ទប់ទឹក បណ្តាល​អោយ​រយះ​ក​និង​ស្មា​ខាងក្រោយ ពេល​នោះ​មិនមែន​មាន​តែ​សន្តិសុខ​ម្នាក់​នោះ​ទេ គឺ​មាន​សន្តិសុខ​៤​ទៅ​៥​នាក់​ដែល​នាំ​គ្នា​ចោមរោម​វាយ​មក​លើ​គាត់ ទោះបី​មិត្តភក្តិ​របស់​គាត់​ជា​មនុស្ស​ស្រី​បាន​ចូល​ទៅ​ហាមឃាត់​ក៏​ដោយ ក៏​ត្រូវ​សន្តិសុខ​បោច​សក់​ថែម​ទៀត និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​នាំ​ភាគី​ទាំង​សងខាង​ទៅ​សួរនាំ​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ខាង​បុរសជា​​សន្តិសុខហាង​​មិន​ស្គាល់ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​បុរសជា​ភ្ញៀវ​​ម្នាក់​ខាងលើ​នេះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ហើយ​ដើរ​ប៉ះ គាត់​ក៏​យក​ជើង​គៀស​ចេញ ស្រាប់តែ​មានរឿង​ឈ្លោះប្រកែក​គ្នា​តែ​ម្តង​ទៅ ហើយ​ខាង​សន្តិសុខ​គ្នា​គាត់​បាន​នាំ​គ្នា​ជា​ច្រើន​នាក់​មក​ធ្វើការ​ហាមឃាត់​ដែរ ប៉ុន្តែ​បុរស​ខាងលើ​មិន​ព្រម​ស្តាប់​សោះ គិតតែ​ថតរូប​គាត់ និង​ស្រែក​ឡូឡា​ផ្អើល​គេឯង ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​បុរស​ជា​ភ្ញៀវ​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​សន្តិសុខ​ហាង​ខាងលើ ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ