គួរ​ប្រយ័ត្ន! រឿង​ចាក់ទឹក​ក្រៅ​ពាង ងាយ​​ធ្វើ​ឲ្យ​​មាន​ផ្ទៃពោះ​ណាស់​(18+)


មានរឿង​ច្រើន​ណាស់ ដែល​ក្លាយជា​ច​ម្ង​ល់​នានា ទាក់ទង​ទៅ​នឹង​បញ្ហា​ផ្លូវភេទ ពេល​ខ្លះ វា​ពិបាក​នឹង​​ជឿ​ទៀត​ផង តែ​វា​គឺជា​ការ​ពិត​។ ការ​ស្វែង​យល់​អំពី បញ្ហា​ទាំងនេះ​បាន​ច្បាស់លាស់ អាច​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព ក្នុង​ពេល​រួម​ភេទ ជាមួយនឹង​ដៃគូ​របស់​អ្នក​។

មនុស្ស​ភាគច្រើន​តែង​យល់​ច្រឡំ​ថា ការ​បញ្ចេញ​ទឹកកាម​នៅ​ខាងក្រៅ​ប្រដាប់​ភេទ​នារី (​ចាក់ទឹក​ក្រៅ​​ពាង​) អាច​ការពារ​ការ​មាន​ផ្ទៃពោះ​បាន ប៉ុន្តែ វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ ស្ត្រី​នៅ​តែ​អាច​មាន​ផ្ទៃពោះ ទោះបីជា​បុរស​ដក​លិង្គ មក​បញ្ចេញ​ទឹកកាម​នៅ​ខាងក្រៅ​ក៏​ដោយ​។

មុន​ពេល​មនុស្ស​ប្រុស​ឈាន​ដល់​ចំណុចកំពូល និង​បញ្ចេញ​ទឹកកាម មាន​មេជី​វិត​ឈ្មោល​ជា​ច្រើន​បាន​លេច​ចេញ ក្នុង​ពេល​អ្នក​កំពុង​រួម​ភេទ​រួច​ទៅ​ហើយ ពិសេស ពេល​បុរស​មាន​សម្រើប​ខ្លាំង​។ ដូច​អ្នក​បានដឹង​ហើយ​ថា ត្រឹមតែ​មេជី​វិត​ឈ្មោល​មួយ​ក្បាល គឺ​អាច​ធ្វើ​ឲ្យ​ស្ត្រី មាន​ផ្ទៃពោះ​បាន​ហើយ​។ ម្យ៉ាងវិញទៀត ការ​ចាក់ទឹក​ក្រៅ​ពាង ក៏​នៅ​តែ​អាច​បង្ក​ការ​ឆ្លង​ជំងឺ​កាមរោគ​បាន​ផង​ដែរ ប្រសិនបើ​អ្នក ឬ​ដៃគូ​អ្នកមាន​ផ្ទុក​ជំងឺ​នោះ​។

ប្រសិនបើ​មនុស្ស​ប្រុស​និយាយ​ថា “​កុំ​ភ័យ​អី ! បងអាច​ដក​វា​ចេញ​ទាន់ មុន​ពេល​បង​ឈាន​ដល់​ចំណុចកំពូល​” … កុំ​ជឿ​ឲ្យ​សោះ គ្មាន​នរណា​អាច​ទប់ស្កាត់​មេជី​វិត​ឈ្មោល មិន​ឲ្យ​លេច​ចេញ ក្នុង​ពេល​រួម​ភេទ​បាន​នោះ​ទេ​។ ដូច្នេះ អ្នក​ត្រូវ​ចេះ​ការពារ និង​ប្រើប្រាស់​ស្រោមអនាម័យ ប្រសិនបើ​អ្នក​មិន​ទាន់​ចង់បាន​កូន និង​មិន​ចង់​ឆ្លង​ជំងឺ​កាមរោគ​នោះ (​ប្រភព​ពី​៖ Health.com.kh) ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ