កូនក្រក​ជា​ប្រភេទ​មន្តអាគម​ដ៏​ស័ក្តិសិទ្ធិ


លោក​អ្នក​ធ្លាប់​ឮ​ហើយ​ពាក្យ​ថា​កូនក្រក​ជា​ប្រភេទ​មន្តអាគម​ដ៏​ស័ក្តិសិទ្ធិ​មួយ​ដែល​ភាគច្រើន​បុរស​ជា​អ្នក​ថែរក្សា បើ​អ្នក​ណា​ថែរក្សា ថ្នាក់ថ្នម​កូនក្រក​បាន​ល្អ កូនក្រក​នឹង​ថែរក្សា​អ្នក​នោះ​វិញ​ឱ្យ​បាន​សុខ​សប្បាយ​ចម្រុងចម្រើន តែបើ​មិន​បាន​ថែរក្សា​ឱ្យ​ល្អ​ទេ កូនក្រក​នោះ​នឹង​ធ្វើទុក្ខបុកម្នេញ​ដោយ​ប្រការ​ផ្សេង​ៗ ។

កូនក្រក​គឺជា​ទារក​ក្នុង​ផ្ទៃ​ម្ដាយ ទើបនឹង​បាន​បី​ខែ​ទៅ​៥​ខែ ហើយ​ត្រូវ​ម្តាយ​យល់ព្រម​ប្រគល់​ឲ្យ ដោយ​ប្រើ​វិធី​វះកាត់​យក ។ ទារក​ប៉ុនកដៃ​នោះ​ត្រូវ​បាន​យក​ទៅ​ឆ្អើរភ្លើង​ឲ្យ​ក្រៀម ហើយ​រាយមន្ត​ព័ទ្ធសីមា​ឲ្យ​ក្លាយជា​កូនក្រក ដើម្បី​ឲ្យ​ព្រលឹង​ទារក​នោះ វិលវល់​តាម​ជួយ​យកអាសា​អ្នក​ដែល​កាន់​កូនក្រក​ ។

ព្រលឹង​កូនក្រក​ត្រូវការ​ការ​ថែរក្សា ថ្នាក់ថ្នម​ពី​ឳ​ពុក​យ៉ាង​ម៉ត់ចត់ ។ អ្នក​កាន់​កូនក្រក​បើ​ថែរក្សា​ថ្នាក់ថ្នម​កូនក្រក​នោះ​បាន​ល្អ នឹង​ត្រូវ​បានកូន​ក្រក​ស្រលាញ់​តប​វិញ ដោយ​តាម​ថែរក្សា​អ្នក​នោះ​២៤ ម៉ោង​លើ​២៤​ម៉ោង​គឺ​តាម​ថែរក្សា​រាល់ថ្ងៃ ហើយ​មាន​ញាណ​អាច​ដឹង​អ្វី​ៗ​មុន​ហេតុការណ៍​កើតឡើង ព្រោះ​ព្រលឹង​កូនក្រក​នោះ​ទៅ​ខ្សឹប​ប្រាប់​ ។

ប៉ុន្តែ​ប្រសិនបើ​អ្នក​កាន់​កូនក្រក​មិន​បាន​ថែរក្សា ថ្នាក់ថ្នម ឬ​ទុក​កូនក្រក​នោះ​ចោល កូនក្រក​នឹង​ធ្វើ​ទុក្ខទោស​ដល់​អ្នក​នោះ​វិញ​ជាក់​ជា​ពុំខាន ។ សាន សារិន

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ