ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាង​ស្នេហ៍​ថ្មី​ក្បែរ​បន្ទប់​ជួល មានអី​ប្រពន្ធ​តាម​ទាន់​ផ្អើល​ទាំង​ពេញ​ហ្នឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ម្នាក់​បាន​លួច​មាន​ស្រី​ថ្មី​នៅ​ក្បែរ​បន្ទប់​ជួល​របស់​ខ្លួន និង​បាន​ចូល​ទៅ​ប្រលោម​ស្នេហ៍​ប្រុងនឹងធ្វើអីៗ តែ​ត្រូវ​បាន​ប្រពន្ធ​តាម​ទាន់ មាន​ទំនាស់​គ្នា​បែកផ្សែង ដែល​ហេតុការណ៍ នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ម្នាក់​បាន​លួច​មាន​ស្រី​ថ្មី​នៅ​ក្បែរ​បន្ទប់​ជួល​របស់​ខ្លួន និង​បាន​ចូល​ទៅ​ប្រលោម​ស្នេហ៍​ប្រុងនឹងធ្វើអីៗ តែ​ត្រូវ​បាន​ប្រពន្ធ​តាម​ទាន់ មាន​ទំនាស់​គ្នា​បែកផ្សែង ដែល​ហេតុការណ៍ នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ ២០២០ នៅ​បន្ទប់​ជួល ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហើយ​ភាគី​ទាំង​២​នាក់​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​តាំងពី​យប់​រហូត​ដល់​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់ ។

បុរស​ជា​ប្តី​ដែល​លួច​មាន​ស្រី​នៅ​ក្បែរ​របង​ផ្ទះ​នោះ​ឈ្មោះ យុំ សីហា អាយុ​២៦​ឆ្នាំ ជា​កម្មករ​លី​សែង មាន​ប្រពន្ធ​ឈ្មោះ កុ​ត ដា​នី អាយុ​២៨​ឆ្នាំ មានកូន​តូច​២​នាក់ ស្នាក់​នៅ​បន្ទប់​ជួល ក្បែរ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ភូមិ​ព្រៃ​ទទឹង ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ចំណែក​នារី​ដែល​ជា​ស្រី​ស្នេហ៍ អាយុ​៣៤​ឆ្នាំ មាន​ប្តី​ហើយ និង​មានកូន​២​នាក់ ស្នាក់​នៅ​បន្ទប់​កើតហេតុ​ខាងលើ ។

រូបស្រីស្នេហ៍

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោ​ប្រមាណ​២​យប់​ចូល​ថ្ងៃ​ទី​០២ ខែ​មិ​នា​នេះ បុរស​ជា​ប្តី​ឈ្មោះ យុំ សីហា បាន​ត្រឡប់​មក​ពី​ធ្វើការ​ជា​កម្មករ​លី​សែង ហើយ​ក៏​បាន​នាំ​បងប្អូន​ផឹក​នៅ​ក្បែរ​ផ្ទះ ។ បន្ទប់​ពី​ផឹក​ហើយ បុរស​រូប​នោះ​បាន​លួច​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ស្រី​ស្នេហ៍​របស់​ខ្លួន ដែល​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជា​យូរ​មក​ហើយ ។ ខណៈនោះ​ស្រី​ជា​ប្រពន្ធ​ក៏​បាន​ទៅ​ទាន់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល និង​មាន​ទំនាស់​គ្នា​បែកផ្សែង ។

រូបបុរសជាប្តី និងប្រពន្ធ

តាម​ស្ត្រី​ឈ្មោះ​បុរស​ខាងលើ​បានអោយ​ដឹង​ថា នាង​តាមដាន​ប្តី​លួច​ទាក់ទង​គ្នា​ជាមួយ​ស្រី​ថ្មី​ដែល​ជា​អ្នក​ក្បែរ​គ្នា​ជា​យូរ​មក​ហើយ ។ នៅ​យប់​មុន​ពេល​កើតហេតុ​នាង​បាន​លូន​ក្រោម​រថយន្ត​ចាំ​មើល​ប្តី​មាន​ស្រី​អស់​ជា​ច្រើន​ម៉ោង ហើយ​បន្ទាប់​ពី​ចប់​ផឹក​បានឃើញ​ប្តី​ចូល​ទៅ​ក្នុង​បន្ទប់​នាង​នោះ​ក៏​បាន​នាំ​បងប្អូន​ទៅ​ចាប់​ប្តី​កំ​ហួច​នោះ​តែ​ម្តង ។ មុន​ដំបូង​នាង​ប្រុង​ចាក់សោ​បន្ទប់​ពី​ក្រៅ តែ​បន្ទប់​នោះ​អត់​មាន​សា​យ៉ុ​វ​(​គន្លឹះទ្វារ​) ប្តី​ក៏​បាន​រត់​ចេញ​បាត់ ។

ស្ត្រី​ជា​ប្រពន្ធ​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា នាង​នឹង​ប្តី​បាន​រៀប​ការ​ពេញ​ច្បាប់​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ មក​ហើយ តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នោះ​ទេ ។ ចំណង​ស្នេហ៍​បានកូន​២​នាក់ កូនស្រី​បង​អាយុ​៦​ឆ្នាំ និង​កូនប្រុស​ប្អូន​អាយុ​១​ឆ្នាំ ១​ខែ ។ រយៈពេល​ប្រមាណ​២​ខែ​មក​ហើយ​មិន​ចុះសម្រុង​គ្នា​មិន​នឹក​ស្មានថា ប្តី​លួច​មាន​ស្រី​ថ្មី​ដែល​ជា​អ្នក​ជិត​គ្នា​ខាង​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា​បែប​នេះ​សោះ ។

តាម​បុរស​ជា​ប្តី​បានអោយ​ដឹង​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ស្នេហ៍ រយៈពេល​ប្រមាណ​កន្លះ​ខែ​មក​ហើយ ។ រយៈពេល​ប្រមាណ​៣​ថ្ងៃមុន​ស្រី​ស្នេហ៍​ក៏​មាន​ទំនាស់​គ្នា​ជាមួយ​ប្តី ហើយ​ប្តី​ក៏​បាន​លក់​ម៉ូតូ​ចែក​គ្នា​នាំ​កូន​ទៅ​ស្រុក​អស់ ។ នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ខ្លួន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ជួប​សួរនាំ​នាង បើ​លែងលះ​គ្នា​សុខចិត្ត​រស់នៅ​ជាមួយ​ខ្លួន​ទេ ? ស្រាប់តែ​ប្រពន្ធ​ទៅ​ទាន់​តែ​ម្តង ។

តាម​ស្រី​ស្នេហ៍​អោយ​ដឹង​ថា នាង​ទើបតែ​ឈ្លោះ​លែងលះ​ប្តី​បាន​៣​ថ្ងៃ ហើយ​នៅ​យប់​នោះ​ឈ្មោះ យុំ សីហា ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់​សួរនាំ និង​សុំ​រស់នៅ​ជាមួយ​គ្នា ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចូល​ទៅ​រករឿង​ចាប់​បោច​សក់ ។ ស្រី​ស្នេហ៍​រូប​នោះ​បានអោយ​ដឹង​ថា នៅ​យប់​នោះ​នាង​មិន​បាន​ធ្វើ​អី​ៗ​ជាមួយ​ប្តី​របស់​គេ​នោះ​ទេ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​តាម​ប្តី​ទាន់​មាន​ស្រី​ក៏​មាន​ទំនាស់​គ្នា ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទាម​ទារជំងឺចិត្ត​៥​ពាន់​ដុល្លារ មុន​ដំបូង​ខាង​ស្រី​ស្នេហ៍​បាន​ឯកភាព​តែ​ព្រឹក​ឡើង​នាង​ថា គ្មាន​លុយ​នោះ​ទេ ហើយ​ពួក​គេ​ទាំង​២​មាន​ទំនាស់​គ្នា​បែកផ្សែង​តាំងពី​យប់​រហូត​ដល់​ថ្ងៃត្រង់ ។

តាម​អ្នក​ជិត​បានអោយ​ដឹង​ដែរ បុរស​រូប​នោះ​មិន​គួរ​ទៅ​លួច​ទាក់​ទង់​ស្រី និង​ទៅ​ដេក​ជាមួយ​ស្រី​នោះ​នៅ​បន្ទប់​ក្បែរ​បែប​នេះ​ទេ ។ ម្យ៉ាងទៀត​ពួក​គេ​ទាំង​សងខាង​ជា​អ្នក​ក្បែរ​ខាង​នឹង​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា​ទៀត ។ អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍ មុន​ពេល​ដែល​ចូល​បន្ទប់​ស្រី​ស្មេ​ហ៍​នោះ​បុរស​រូប​នោះ​បាន​ដោះសា​យ៉ូ​វ​ទ្វារ និង​យក​ស្បែកជើង​ទុក​ក្នុងផ្ទះ​កុំអោយ​ប្រពន្ធ​ដឹង និង​ចាក់សោ​ទ្វារ ។ បន្ទាប់​ពី​មាន​ទំនាស់​គ្នា បុរស​ជា​ប្តី​ទំនងជា​ដឹង​កំហុស ហើយ​បាន​សន្យា​ថា នឹង​ឈប់​ទាក់ទង​ជាមួយ​ស្រី​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ