ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជា​មូលហេតុ​ចំបង​ដែល​នាំ​ឱ្យ​អ្នក​តែង​តែ​​ឈឺ​ចង្កេះ

4 ឆ្នាំ មុន

ចង្កេះ គឺជា​រចនាសម្ព័ន្ធ​ដ៏​ស្មុ​គ​ស្មាញ​មួយ ដែល​បង្កើត​ឡើង​ដោយ​ឆ្អឹង សាច់ដុំ សរសៃវិញាណ និង​​សន្លាក់​។ ហេតុ​ដូច្នេះ​ហើយ យើង​ពិបាក​តម្លៃ​ណាស់​ថា​តើ ការ​ឈឺចង្កេះ​របស់​អ្នក បណ្តាល​មក​ពី​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​។…

ចង្កេះ គឺជា​រចនាសម្ព័ន្ធ​ដ៏​ស្មុ​គ​ស្មាញ​មួយ ដែល​បង្កើត​ឡើង​ដោយ​ឆ្អឹង សាច់ដុំ សរសៃវិញាណ និង​​សន្លាក់​។ ហេតុ​ដូច្នេះ​ហើយ យើង​ពិបាក​តម្លៃ​ណាស់​ថា​តើ ការ​ឈឺចង្កេះ​របស់​អ្នក បណ្តាល​មក​ពី​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​។

ករណី​ភាគច្រើន ការ​ឈឺចង្កេះ មិន​បណ្តាល​មក​ពី​ការ​របួស​ធ្ងន់ធ្ងរ ការ​ប្រេះ ការ​រង​របួស ឬ​ប៉ះពាល់​សរសៃវិញាណ​នោះ​ទេ​។ ការ​ឈឺចង្កេះ អាច​បណ្តាល​មក​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​នៅផ្ទះ សាលារៀន ឬ​កន្លែងធ្វើការ ដែល​វា​វិ​វត្ត​បន្តិច​ម្តង​ៗ​។

មូលហេតុ​នៃ​ការ​ឈឺចង្កេះ អាច​មាន​ដូច​ជា ៖
• បត់​ខ្នង​ច្រើន​ពេក
• លើក ឬ​ដាក់​របស់របរ​ធ្ងន់​ៗ
• បើកបរ ឬ​អង្គុយ​ក្នុង​ឡាន​យូរ​ពេក ដោយ​មិន​ព្រម​ឈប់​សម្រាក
• ប្រឹង​ទាញ ឬ​ពត់​ខ្លួន​ខ្លាំង​ពេក
• ប្រើ​សាច់ដុំ​ហួស​កម្រិត ដូច​ជា ការ​លេង​កីឡា ឬ​ធ្វើ​ចលនា​ដដែល​ៗ​។

ការ​ឈឺចង្កេះ ពេល​ខ្លះ កើតឡើង​ភ្លាម​ៗ ដោយ​មិន​មូលហេតុ​អ្វី​ទាំងអស់​។ ឧទាហរណ៍ នៅ​ពេល​អ្នក​ភ្ញាក់​ពី​គេង អ្នកមាន​អារម្មណ៍​ថា ឈឺចង្កេះ ជាដើម​។

នរណា​ខ្លះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ឈឺចង្កេះ?

កត្តា​ខាងក្រោម​នេះ អាច​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​អ្នក ប្រឈម​មុខ​កាន់តែ​ខ្លាំង​នឹង​ការ​ឈឺចង្កេះ ៖
• ធាត់​លើស​ទម្ងន់ ៖ ការ​លើស​ទម្ងន់ អាច​ដាក់បន្ទុក​បន្ថែម​ទៅ​លើ​ឆ្អឹងខ្នង
• ជក់បារី ៖ នេះ​ដោយសារ​តែ​វា អាច​ទៅ​បំផ្លាញ​ជាលិកា​នៅ​ខ្នង
• មាន​ទម្ងន់ ៖ ការ​បន្ថែម​ទម្ងន់​ខ្លូ​ន​ប្រាណ ដោយសារ​ការ​ពរ​ពោះ​ទារក ក៏​ដាក់​សម្ពាធ​ទៅ​លើ​ខ្នង​ផង​ដែរ
• ការ​ប្រើប្រាស់​ថ្នាំ​រយៈពេល​យូរ ក៏​ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ​ផង​ដែរ
• មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ស្ត្រេ​ស (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ