ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ឡើង ! Nokia ផ្តល់​ប្រូ​ម៉ូ​សិន​ញាក់សាច់ ទិញ​មួយ ថែម​មួយ ក្នុង​ឱកាស​​សម្ពោធ​ដំណើរការ​ហាង Nokia

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ ២០២០ ៖ សម្រាប់​បងប្អូន​ដែល​ជិះ​កាត់​ផ្លូវ​លេខ ២៧១ មក​ដល់​ចំណុច​ផ្លូវកែង ២០០៤…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ ២០២០ ៖ សម្រាប់​បងប្អូន​ដែល​ជិះ​កាត់​ផ្លូវ​លេខ ២៧១ មក​ដល់​ចំណុច​ផ្លូវកែង ២០០៤ ប្រាកដជា​បានឃើញ​ហាង Nokia ដែល​ស្ថិត​នៅ​ក្បែរ​ស្តុ​ប​មិន​ខាន ដែល​ចាប់ពី​ថ្ងៃ​ទី​០២ ខែមីនា​នេះ​តទៅ ហាង Nokia បាន​បើក​ដំណើរការ​របស់​ខ្លួន​សា​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​បាន​រៀបចំ និង​មានការ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី ក្លាយជា​ហាង​ដ៏​ទំនើប​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​ដាក់​ឱ្យ​ដំណើរការ​ហាង Nokia ឡើង​វិញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​ពី​គណៈ គ្រប់គ្រង​ក្រុមហ៊ុន HMD និង KTH ផ្ទាល់ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ដោយ​ក្នុង​នោះ​ក៏​វត្តមាន​ភ្ញៀវ​កិត្តិយស និង​អតិថិជន​ជា​ច្រើន​ចូលរួម​ផង​ដែរ ។

ហាង​របស់ Nokia ដែល​ទើប​បើក​ដំណើរការ​នេះ គឺ​មានការ​រៀបចំ​យ៉ាង​ស្រស់​ស្អាត ទាក់ទាញ និង​បំពាក់​ដោយ​សម្ភារ​ទំនើប​ៗ​ងាយស្រួល​ដល់​អតិថិជន ជាមួយនឹង​ការ​ដាក់​តាំង​បង្ហាញ​នូវ​ផលិត​ផល​ទូរស័ព្ទ​ឆ្លាត​វៃ​ម៉ាក Nokia ជា​ច្រើន​ម៉ូ​ដែល ពិសេស​ម៉ូ​ដែល Nokia 7.2 Nokia 6.2 និង Nokia 2.3 ដែល​ជា​ស៊េរី​ចុង​ក្រោយ និង​មាន​សមត្ថភាព​ខ្លាំង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន ព្រមទាំង​ទីផ្សារ​បច្ចេកវិទ្យា​សម័យ​ថ្មី ។

តើ Nokia 7.2 Nokia 6.2 និង Nokia 2.3 មាន​សមត្ថភាព​ខ្លាំង​អ្វីខ្លះ?

១- Nokia 7.2 ស៊ី​ម​ពីរ​តម្លៃ​តែ ២៨៩​ដុល្លារ ដោយ​មាន​ថែម​ជូន​ទូរស័ព្ទ Nokia 110 អាវយឺត និង​ទម្រ​ជើង​ថត​ដ៏​ស្រស់​ស្អាត​។ Nokia 7.2 មាន​អេ​ក្រង់​ធំ​ស្អាត និង​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា 3 គ្រាប់​នៅ​ក្នុង​ស៊ុម​រាង​មូល មាន​បង្កប់​សេន​ស័​រ​ស្កេ​ន​ម្រាមដៃ ។ មាន​កាមេរ៉ា​មុខ​ទំហំ 20MP Quad Pixel f/2.0 ZEISS Optics ហើយ​វា​មានមុខ​ងារ Always-on HDR with Pure Display, ប្រើ​បន្ទះ​ឈី​ប Snapdragon 660, មាន​ថាមពល​ថ្ម​ទំហំ 3,500mAh អាច​ប្រើ​បាន​រយៈពេល 2 ថ្ងៃ សម​ស្រប​នឹង​ការ​កម្សាន្ត​ផ្សេង​ៗ ។

មាន RAM ទំហំ 6GB និង​ទំហំ​ផ្ទុក 128GB, មាន​កាមេរ៉ា​ក្រោយ 3 គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP អាច​ធ្វើ​ឱ្យ​រូបថត​បាន​ច្បាស់ ស្អាត ទោះ​ថត​នៅ​ទី​ងងឹត ។ ដាក់​ស៊ី​ម​កាត​បាន 2 និង​បន្ថែម Memory ក្រៅ​បាន ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 10 ឆាប់​ៗ ។

២- Nokia 6.2 ស៊ី​ម​ពីរ​តម្លៃ​តែ ២១៩​ដុល្លារ​ដោយ​មាន​ថែម​ជូន Nokia 110 អាវយឺត និង​ទម្រ​ជើង​ថត​ដ៍​ស្រស់​ស្អាត ។ Nokia 6.2 មាន​អេ​ក្រង់​ធំ និង​មាន​កាមេរ៉ា 3 គ្រាប់​នៅ​ក្នុង​ស៊ុម​រាង​មូល​ផ្នែក​ខាងក្រោយ មាន​បង្កប់​សេន​ស័​រ​ស្កេ​ន​ម្រាមដៃ ។

កាមេរ៉ា​មុខ​មាន​ទំហំ 8MP ហើយ​វា​មានមុខ​ងារ Always-on HDR with Pure Display, បន្ទះ​ឈី​ប Snapdragon 636, ថាមពល​ថ្ម​ទំហំ 3,500mAh អាច​ប្រើ​បាន​រយៈពេល 2 ថ្ងៃ សម្រាប់​បម្រើ​ដល់​ការ​កម្សាន្ត​នានា ។ មាន RAM ទំហំ 4GB និង​ទំហំ​ផ្ទុក 64GB, កាមេរ៉ា​ក្រោយ 3 គ្រាប់ ទំហំ 16MP, កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយ​អាច​ដាក់​ស៊ី​ម​កាត​បាន 2 បន្ថែម Memory ក្រៅ​បាន និង ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 10 ឆាប់​ៗ ។

៣- Nokia 2.3 ស៊ី​ម​ពីរ​តម្លៃ​តែ ១១៥​ដុល្លារ​ដោយ​មាន​ថែម​អាវយឺត និង​ទម្រ​ជើង​ថត​ដ៏​ស្រស់​ស្អាត​។ Nokia 2.3 បាន​ភ្ជាប់​មក​ជាមួយ អេ​ក្រង់​ទំហំ 6.2 អ៊ី​ញ ដែល​មាន​កម្រិត​បង្ហាញ​ត្រឹម HD+ ក៏​ដូច​ជា​មាន​កម្រិត​សមាមាត្រ​អេ​ក្រង់ 19:9 ហើយ​អេ​ក្រង់​នេះ មាន​លក្ខណៈ​ជា​តំណក់ទឹក។

ស្មា​ត​ហ្វូ​ន​នេះ​មាន​អង្គ​ផ្ទុក 32GB ហើយ​វា​ក៏​អនុញ្ញាត ឲ្យ​អ្នក​ប្រើប្រាស់ បន្ថែម​អង្គ​ផ្ទុក​ពី​ខាងក្រៅ បាន​ដល់ 512GB ។ ផ្នែក​កាមេរ៉ា​នៅ​ផ្នែក​ខាងក្រោយ​មាន​ចំនួន 2 គ្រាប់​ដាក់​បញ្ឈរ​នៅ​ចំ​កណ្តាល ជាមួយ Flash LED ដែល​ក្នុង​នោះ មាន​លេ​ន​គោល​ទំហំ 13MP និង​លេ​ន​មួយទៀត​មាន​ទំហំ 2MP ដែល​អាច​ថតរូប​បាន​ច្បាស់​ទោះ​ស្ថិត​នៅ​លក្ខខណ្ឌ​ពន្លឺ​តិច​ក្ដី ។ រីឯ​ខាង​មុខ​មាន​កាមេរ៉ា​មួយ​គ្រាប់​ទំហំ 5MP ។ Nokia 2.3 មាន​ថាមពល​ថ្ម​ដល់ 4,000mAh ដែល​អាច​កាន់​បាន​ដល់​ពីរ​ថ្ងៃ​ឯណោះ ។

ហាង Nokia ក៏​បាន​បើក​យ៉ាង​ទូលាយ​សម្រាប់​សាធារណជន​ចូល​ទស្សនា​ម៉ូ​ដែល​ទូរស័ព្ទ​សេរី​ថ្មី​ៗ​ដោយ​សេរី ដើម្បី​ទទួល​បទ​ពិសោធន៍ និង​អាច​ជាវ​ផលិតផល​ទូរស័ព្ទ​តាម​ការ​ពេញចិត្ត​របស់​ខ្លួន​ពី​ហាង​ផង​ដែរ ។ អ្វី​ដែល​ពិសេស​សម្រាប់​អតិថិជន ១០០​នាក់​ដំបូង​ដែល​មក​ជាវ​ទូរស័ព្ទ Nokia គ្រប់​ម៉ូ​ដែល (​ទាំង Smartphone ឬ អិន​ចុច​ពិល​) ក្រុមហ៊ុន​នឹង​ផ្តល់​ជូន​អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ ។ រឹតតែ​ពិសេស​ទៀត សម្រាប់​ម៉ូ​ដែល Smartphone មួយ​ចំនួន​ទៀត​ក៏​មាន​លក់​បញ្ចុះ​តំលៃ​រហូត​ទៅ​ដល់ 50% មាន​សុពលភាព​ចាប់ពី​ថ្ងែ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងែ​ទី ១៥ ខែមីនា ឆ្នាំ ២០២០ ឬ​រហូត​អស់ពី​ស្តុក ។

ដូច្នេះ​កុំឱ្យ​ឱកាស​ពិសេស​នេះ​កន្លង​ហួស សូម​មក​ជាវ​ទូរស័ព្ទ Nokia ពី​ហាង Nokia ឥលូវ​នេះ ដែល​ស្ថិត​នៅ​ទីតាំង​ចាស់ លើ​បណ្តោយ​ផ្លូវ ២៧១ កែវ​ផ្លូវ ២០០៤ (​ឬ​ហៅ​ថា ស្តុ​ប Nokia អូរ​បែក​ក្អម​) ដើម្បី​ទទួល​កាដូ​ពិសេស​នេះ​ទាំងអស់​គ្នា ។ រក​ឯណា​បាន ទិញ​ទូរស័ព្ទ​ថែម​ជូន​ទូរស័ព្ទ ១​គ្រឿង​ទៀត​ភ្លាម​ៗ គឺ​មាន​តែ​នៅ​ហាង Nokia ប៉ុណ្ណោះ ។

សម្រាប់​ព័ត៌មាន​លម្អិត​អាច​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន ក្រុមហ៊ុន​ខេ​ធី​អេ​ច (KTH) តាម​រយៈ​ទូរស័ព្ទ​លេខ​៖ 012879 707 ។ លក្ខខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្តន៍ ! ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ